Image may be NSFW.
Clik here to view.
ដោយ ស៊ុន ហេង RFA 2016-08-24
រដ្ឋសភាកម្ពុជា នឹងរៀបចំសំណើមួយដាក់ទៅប្រធានមហាសន្និបាតអន្តរសភាអាស៊ាន កុំឲ្យដាក់បញ្ចូលបញ្ហាសមុទ្រចិនខាងត្បូង ទៅក្នុងរបាយការណ៍រួម។ អ្នកជំនាញយល់ថា កម្ពុជា មិនគួរសកម្មពេកទេក្នុងរឿងសមុទ្រចិនខាងត្បូងនេះ ព្រោះអាចបង្កឲ្យមានបញ្ហាទៅថ្ងៃខាងមុខ។
សភាកម្ពុជា នឹងធ្វើការស្នើសុំមួយទៅកាន់ប្រធានរបស់មហាសន្និបាតអន្តរសភាអាស៊ាន អាយប៉ា (AIPA) ឲ្យដកចេញពីរបាយការណ៍នូវឃ្លាដែលពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ហើយក៏ជាតំណាងកម្ពុជា ទៅចូលរួមមហាសន្និបាតនេះ លោក ជាម យៀប បានឲ្យសារព័ត៌មានក្នុងស្រុកដឹងកាលពីថ្ងៃទី២២ សីហា ថា ការបង្ហាញជំហរបែបនេះរបស់សភាកម្ពុជា គឺឈរលើមូលហេតុថា កម្ពុជា មិនជាប់ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង នោះឡើយ។
ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់ឲ្យអាស៊ីសេរី ដឹងបន្ថែមនៅថ្ងៃទី២៤ សីហា ថា ជំហរដូចនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋសភា បានទទួលសេចក្តីព្រាងនៃរបាយការណ៍នោះពីអគ្គលេខាធិការដ្ឋានរបស់អន្តរសភាអាស៊ាន នៅទីក្រុងហ្សាកាតា (Jakarta)៖ «ប្រធានអាយប៉ា (AIPA) នឹងរៀបអត្ថបទរបាយការណ៍មួយមានគ្រប់បញ្ហាដែលត្រូវលើក ហើយផ្ញើទៅឲ្យសភាប្រទេសសមាជិកអាស៊ានដើម្បីឆ្លងយោបល់។ ពេលទទួលបានសេចក្តីព្រាងហ្នឹងហើយ ប្រទេសនីមួយៗរៀបចំជាយោបល់ឲ្យទៅប្រធានអាយប៉ា វិញ។ ប្រធានអាយប៉ា នឹងយកយោបល់នោះទៅគិតគូរ រួចរៀបចំរបាយការណ៍ថ្មីមួយ។ សេចក្តីព្រាងហ្នឹងនៅត្រូវយកទៅប្រជុំអនុម័តជាឯកច្ឆន្ទនៅទីក្រុងវៀងច័ន្ទ នៅថ្ងៃទី៥ មុននឹងយកទៅថ្លែងនៅក្នុងសម័យប្រជុំអាស៊ាន»។
ការសម្រេចចិត្តជាឯកច្ឆន្ទ កុងសង់ស៊ីសរបស់អាស៊ាន មានន័យថា បើកម្ពុជា មិនព្រមផ្លាស់ប្ដូរជំហរទេ ប្រទេសជាសមាជិកអាស៊ានដទៃទៀតត្រូវចាំបាច់សម្របតាម ដើម្បីឲ្យរបាយការណ៍រួមនេះអាចចេញទាន់ពេលវេលា។ ឧទាហរណ៍ស្រដៀងនេះដែរ បានកើតឡើងរួចម្តងទៅហើយនៅកិច្ចប្រជុំនៅទីក្រុងវៀងច័ន្ទ កាលពីខែកក្កដា កន្លងទៅ។ ពេលនោះ កម្ពុជា បដិសេធដាច់ខាតក្នុងការដាក់បញ្ចូលសេចក្តីសម្រេចរបស់តុលាការទីក្រុងឡាអេ ទៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលជាលទ្ធផលធ្វើឲ្យសមាជិកអាស៊ានដទៃទៀតចាំបាច់ត្រូវស្របតាមកម្ពុជា ហើយដកសាលក្រមនោះចេញ ដើម្បីឲ្យសេចក្តីថ្លែងការណ៍នោះអាចធ្វើទៅបាន។
អ្នកជំនាញនយោបាយការបរទេស និងជាស្ថាបនិករបស់អង្គការសភាយុវជនខ្មែរ លោក ឡុង គឹមឃន យល់ថា បញ្ហាសមុទ្រចិនខាងត្បូងនេះមានវិសាលភាពលើសពីជម្លោះរវាងប្រទេសមួយនឹងប្រទេសមួយ។ វាជាជម្លោះរវាងប្រទេសច្រើនក្នុងតំបន់នឹងមហាអំណាច ដែលប៉ះពាល់ដល់អាស៊ានទាំងមូល។ លោកថា ការចេញមុខចេញមាត់របស់កម្ពុជា អាចនាំឲ្យខាតបង់ជាជាងចំណេញ៖ «រឿងសមុទ្រចិនខាងត្បូងនេះ យើងស្នើឲ្យដាក់ចូលពិភាក្សាក៏ខុស ស្នើឲ្យដកចេញក៏ខុស។ កម្ពុជា គួរនៅឲ្យស្ងៀមល្អជាងផ្ដួចផ្ដើមគំនិតឲ្យដក ឬដាក់ចូល ព្រោះបើយើងព្យាយាមឲ្យដាក់ចូល យើងនឹងមានភាពល្អក់កករជាមួយចិន បើយើងព្យាយាមឲ្យដកចេញ យើងនឹងមានភាពល្អក់កករជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន ដែលជាភាគីនៃអ្នកទាមទារនៅជាប់ភូមិផងរបងជាមួយកម្ពុជា»។
មហាសន្និបាតអន្តរសភាអាស៊ាន នឹងធ្វើឡើងក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៨ និងលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធ (28th and 29th ASEAN Summits and related Summits) ពីថ្ងៃទី៦ ដល់ទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ គោលដៅរបស់កិច្ចប្រជុំកំពូលលើកទី២៨ និងលើកទី២៩ នេះ គឺដើម្បីពិភាក្សាកិច្ចសហការរបស់សហគមន៍អាស៊ានដើម្បីសម្រេចឲ្យបាននូវទស្សនវិស័យសហគមន៍អាស៊ាន ២០២៥ និងដើម្បីផ្ដោតទៅលើបញ្ហាជុំវិញទំនាក់ទំនងរវាងអាស៊ាន និងប្រទេសក្រៅអាស៊ាន។ ក្រៅពីប្រទេសជាសមាជិកទាំង១០ កិច្ចប្រជុំកំពូលនេះក៏ត្រូវបានចូលរួមពីភាគីចិន សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី អូស្ត្រាលី និងណូវែលហ្សេឡង់ដ៍៕