Image may be NSFW.
Clik here to view.
ដោយ យ៉ង ចាន់តារា RFA 2016-08-24
មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងថា តុលាការសហរដ្ឋអាមេរិក មិនមែនជាតុលាការអន្តរជាតិនោះទេ ហើយថា កម្ពុជា ក៏មិនមែនជាសមាជិករបស់តុលាការនេះដែរ។ ដូច្នេះ តុលាការនេះគ្មានអំណាចអ្វីដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ឡើយ។ មន្ត្រីរដ្ឋាភិបាលប្រតិកម្មបែបនេះ ក្រោយពេលតុលាការអាមេរិក គ្រោងបើកសវនាការបឋមពិនិត្យមើលបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា ជាខ្មែរ-អាមេរិកាំង ដែលប្ដឹងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្ម។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី២៤ ខែសីហា ថា រដ្ឋាភិបាលកម្ពុជា មិនបារម្ភចំពោះចំណាត់ការរបស់តុលាការអាមេរិក លើពាក្យបណ្ដឹងរបស់លោក មាជ សុវណ្ណារ៉ា ប្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ពីបទធ្វើទារុណកម្ម និងអំពើភេរវកម្មនោះឡើយ។ លោកថា កម្ពុជា ជារដ្ឋអធិបតេយ្យដែលមិនស្ថិតនៅក្រោមអំណាចតុលាការរបស់អាមេរិកនោះទេ។
Image may be NSFW.
Clik here to view.
លោក ផៃ ស៊ីផាន ថ្លែងបន្តថា «សាច់រឿងហ្នឹងចង់ធ្វើអីធ្វើទៅ ចង់ប្ដឹងអីប្ដឹងទៅ ពីព្រោះតុលាការនោះមិនមែនជាតុលាការអន្តរជាតិ ដែលមានដែនយុត្តាធិការ ឬក៏អត់មានអំណាចចាត់វិធានការ ឬក៏វិនិច្ឆ័យទៅលើប្រទេសណាមួយទេ។ ខ្មែរមិនមែនជាប្រទេសសមាជិករបស់តុលាការនៅសហរដ្ឋអាមេរិក នោះទេ។ វាជាដែនយុត្តាធិការនៃការងារយុត្តិធម៌»។
ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីតុលាការទីក្រុងឡូសអែនជឺឡេស (Los Angeles) ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក គ្រោងបើកសវនាការលើកដំបូងនៅថ្ងៃទី១ កញ្ញា ខាងមុខ ដើម្បីពិនិត្យមើលបណ្ដឹងរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំនៅកម្ពុជា។
តុលាការក៏នឹងពិនិត្យករណីបណ្ដឹងរដ្ឋប្បវេណី និងឧក្រិដ្ឋពាក់ព័ន្ធរឿងអង្គរក្សលោក ហ៊ុន ម៉ាណែត ដែលជាប់ចោទថា បានវាយប្រហារលើស្មៀនជនជាតិអាមេរិកម្នាក់ឲ្យរងរបួសធ្ងន់ កាលពីខែមេសា ឆ្នាំ២០១៦ ពេលលោក ហ៊ុន ម៉ាណែត បានទៅធ្វើទស្សនកិច្ចនៅរដ្ឋកាលីហ្វ័រញ៉ា។
អាស៊ីសេរី មិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទបានឡើយនៅថ្ងៃទី២៤ ខែសីហា ដើម្បីសុំការបញ្ជាក់បន្ថែមអំពីរឿងនេះ។
អាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានដែរនៅថ្ងៃដដែលនេះ។
ទោះបីជាមន្ត្រីរដ្ឋាភិបាលអះអាងថា រដ្ឋាភិបាលមិនបារម្ភចំពោះចំណាត់ការរបស់តុលាការអាមេរិកក្តី មេធាវីលោក មាជ សុវណ្ណារ៉ា លោក មូរតុន ក្លារ (Morton Sklar) បានបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត បានជួលមេធាវីដ៏ល្បីល្បាញម្នាក់នៅទីក្រុងឡូសអែនជឺឡេស (Los Angeles) គឺលោក ចន ភឺស៊ែល (John Purcell) ដើម្បីការពារក្តីលោកនៅក្នុងសវនាការ៖ «នេះបង្ហាញការយកចិត្តទុកដាក់ និងក្តីបារម្ភរបស់លោក ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលកម្ពុជា ចំពោះបណ្ដឹងរដ្ឋប្បវេណីដែលយើងបានដាក់នៅរដ្ឋកាលីហ្វ័រញ៉ា។ ពួកគេបានជួលក្រុមហ៊ុនមេធាវីដែលយកឈ្នួលដ៏ថ្លៃមួយ ដើម្បីការពារក្តីរបស់ពួកគេ។ នេះបញ្ជាក់ថា ពួកគេកំពុងព្រួយបារម្ភបណ្ដឹងរបស់យើងនៅតុលាការ។ នេះមានន័យថា ប្រសិនបើគេមិនបារម្ភ គេមិនជួលមេធាវីដែលយកឈ្នួលថ្លៃឡើយ»។
ប្រធានវេទិកាអនាគត លោក អ៊ូ វីរៈ យល់ឃើញថា តុលាការអាមេរិកមានសិទ្ធិក្នុងការចាត់ការរឿងនេះ ដោយសារលោក មាជ សុវណ្ណារ៉ា ដែលជាដើមបណ្ដឹង គឺជាពលរដ្ឋអាមេរិក ហើយការធ្វើបែបនេះ គឺជាការអនុវត្តតាមច្បាប់អាមេរិក មិនមែនតាមច្បាប់កម្ពុជា នោះឡើយ។ លោកមានជំនឿថា តុលាការអាមេរិក នឹងអាចរកយុត្តិធម៌ជុំវិញរឿងនេះ ហើយថាវាជាករណីមិនធ្លាប់មាន ដែលគ្រប់គ្នាគួរតាមដាន៖ «បើគាត់គ្មានឆន្ទៈជាន់ជើងនៅសហរដ្ឋអាមេរិក ឬប្រទេសដែលជាដៃគូសំខាន់របស់អាមេរិក មានកិច្ចព្រមព្រៀងជាមួយអាមេរិក អាហ្នឹងមិនបញ្ហាទេ។ មិនបាច់ការពារខ្លួនក៏បានដែរ។ បើតុលាការសម្រេចហើយ សាលដីកានោះនឹងមានប្រសិទ្ធភាពក្នុងការអនុវត្តនៅក្នុងទឹកដីនៃសហរដ្ឋអាមេរិក»។
បណ្ដឹងប្រឆាំងរដ្ឋាភិបាលកម្ពុជា និងលោក ហ៊ុន ម៉ាណែត ជាករណីពិសេស។ ជាធម្មតា តុលាការអាមេរិកមិនអនុញ្ញាតឲ្យមានបណ្ដឹងប្រឆាំងរដ្ឋាភិបាលបរទេសនៅលើទឹកដីអាមេរិកទេ ប៉ុន្តែច្បាប់ប្រឆាំងអំពើភេរវកម្មអាមេរិក បើកឲ្យមានករណីលើកលែង ប្រសិនបើពលរដ្ឋអាមេរិកត្រូវបានគេធ្វើទារុណកម្ម និងរងគ្រោះដោយសារអំពើហិង្សា។
មេធាវីអាមេរិករបស់លោក មាជ សុវណ្ណារ៉ា លោក មូរតុន ក្លារ (Morton Sklar) បានចោទរដ្ឋាភិបាល និងលោក ហ៊ុន ម៉ាណែត ថាជាប់ពាក់ព័ន្ធនឹងយុទ្ធនាការជាប្រព័ន្ធធ្វើទុក្ខបុកម្នេញខ្មែរ-អាមេរិកាំង ដែលវិលត្រឡប់ទៅស្នាក់នៅប្រទេសកំណើតតាមរយៈការធ្វើទារុណកម្ម ការកាប់សម្លាប់ ចាប់ដាក់ពន្ធនាគារ ដើម្បីគំរាមកំហែង និងបង្ការកុំឲ្យពលរដ្ឋខ្មែរ-អាមេរិកាំងទាំងនោះ អាចប្រកួតប្រជែងអំណាចនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបោះឆ្នោតសកលនៅឆ្នាំ២០១៨ បាន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ ក្រោមបទចោទដឹកនាំកុបកម្មនាំឲ្យមានអំពើហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ៕