Image may be NSFW.
Clik here to view.
ដោយ ថា កិត្យា RFA 2016-08-25
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ផ្ញើលិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងបំណងស្នើសុំចាត់វិធានការបញ្ឈប់ការជួលដីខ្មែរនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តស្វាយរៀង ទៅឲ្យជនជាតិវៀតណាម ធ្វើស្រែ។ រីឯអភិបាលខេត្តស្វាយរៀង ថាគ្មានករណីវៀតណាម ជួលដីខ្មែរនោះទេក្រោយឲ្យក្រុមការងារចុះពិនិត្យផ្ទាល់នៅថ្ងៃនេះ។
លិខិតដែលផ្ញើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រធានរដ្ឋសភា លោក ហេង សំរិន នោះ គឺគណបក្សសង្គ្រោះជាតិ លើកឡើងថា បើទោះបីជាសារាចរណែនាំ និងប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាមមិនឲ្យជួលដីខ្មែរនៅតាមព្រំដែនឲ្យទៅជនជាតិវៀតណាម ធ្វើស្រែក្តី តែករណីនេះនៅតែកើតមានដដែល។
លិខិតដដែលបង្ហាញថា សកម្មភាពជួលដីទៅឲ្យជនជាតិវៀតណាម នោះ គឺតាមរូបភាពឲ្យជនជាតិខ្មែរធ្វើជាតំណាងដែលមានអាជ្ញាធរមូលដ្ឋានជួយបិទបាំង។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រកឃើញថា ទំហំដីជួលឲ្យជនជាតិវៀតណាម នៅឃុំទួលស្ដី និងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង សរុបជិត ៤០០ហិកតារ។ រីឯនៅសង្កាត់ប្រាសាទ ក្រុងបាវិត វិញមានចំនួន ៤០ហិកតារ។ ករណីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ស្នើសុំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់វិធានការបញ្ឈប់ជាបន្ទាន់ ដើម្បីការពារបូរណភាពទឹកដី។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនទាន់ធ្វើការបកស្រាយនោះទេ ដោយសារលោកពុំទាន់ទទួលបានលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
រីឯអភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល មានប្រសាសន៍ថា លោកបានចាត់ឲ្យអភិបាលរងខេត្តចុះទៅពិនិត្យដល់កន្លែងមានបញ្ហានោះហើយ ក្រោយទទួលបានព័ត៌មាននេះ៖ «នៅសង្កាត់ប្រាសាទ ក្រុងបាវិត ចំនួន ៤០ហិកតារ គឺគ្មានការជួលដីខ្មែរឲ្យទៅជនជាតិវៀតណាម ទេ មានតែប្រជាពលរដ្ឋធ្វើស្រែចម្ការធម្មតា។ រីឯឃុំចន្ទ្រា ចំនួនដី ២០០ហិកតារក្រោយការពិនិត្យ គឺគ្មានការជួលដីទេនៅឆ្នាំ២០១៦ នេះ ប៉ុន្តែកាលពីឆ្នាំ២០១៥ គឺមាន។ ហើយនៅឃុំទួលស្ដី នោះ មិនទាន់ដឹងទេ ប្រហែលអភិបាលរងខេត្តស្វាយរៀង គាត់ដេកនៅទីនោះ ហើយមិនទាន់ទាក់ទងព័ត៌មានមក»។
ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រជាពលរដ្ឋខ្មែរនៅសង្កាត់ប្រាសាទ ក្រុងបាវិត នៅតែលើកឡើងថា ករណីវៀតណាម ជួលដីនេះ គឺជារឿងពិត តែបច្ចុប្បន្ននេះ វៀតណាម គ្រាន់តែដូររូបភាពការជួលដីប៉ុណ្ណោះ ដែលឲ្យខ្មែរឈរឈ្មោះជាតំណាង។ ពួកគាត់ស្នើសុំឲ្យអាជ្ញាធរដោះស្រាយរឿងនេះដោយយកចិត្តទុកដាក់ ដើម្បីឲ្យពួកគាត់អស់ចិត្ត។
រីឯមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន ក៏បានស្នើឲ្យអភិបាលខេត្ត ចាត់ឲ្យក្រុមការងារពិនិត្យលើលិខិតស្នាមជួលដីនោះឲ្យបានច្បាស់លាស់ ដើម្បីបកស្រាយឲ្យបានច្បាស់ថា គ្មានករណីវៀតណាម ជួលដីខ្មែរនៅតាមព្រំដែន៖ «ដើម្បីដោះស្រាយបញ្ហាទាំងអស់ដោយជាក់លាក់នោះ គឺអង្គការសង្គមស៊ីវិលយល់ថា គួរតែស្រាវជ្រាវស្វែងរកអ្នកជួលឲ្យបានច្បាស់លាស់ ហើយយកលិខិតនៃការជួលអំណះអំណាងទាំងអស់នោះមកក្រសួងមហាផ្ទៃ មកដើម្បីដោះស្រាយ»។
មន្ត្រីអង្គការលីកាដូ រូបនេះបន្ថែមថា តាមការពិនិត្យទៅលើស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរជាក់ស្តែងនោះ លោកសន្និដ្ឋានថា ពលរដ្ឋខ្មែរគ្មានលទ្ធភាពជួលដីខ្មែរគ្នាឯង ឬក៏ធ្វើស្រូវស្រែដោយខ្លួនឯងនោះទេ ព្រោះពួកគាត់ខ្វះកម្លាំង ខ្វះទឹក ទុន និងបច្ចេកទេស ជាដើម៕