Quantcast
Viewing all articles
Browse latest Browse all 40045

លោក ហ៊ុន ម៉ាណែត​ ជួល​មេធាវី​អាមេរិក​ក្នុង​សំណុំ​រឿង​​ប្តឹង​ដោយ​ភរិយា​មន្ត្រី​បក្ស​ប្រឆាំង

Image may be NSFW.
Clik here to view.
លោក ហ៊ុន ម៉ាណែត​កូនប្រុស​លោក​នាយក​រដ្ឋមន្ត្រី​។ រូប ហ្វេសប៊ុក


Shaun Turton  ភ្នំពេញ ​ប៉ុស្តិ៍​ Thu, 25 August 2016

ភ្នំពេញៈ លោក​ ហ៊ុន ម៉ាណែត​ បាន​​ជួល​ក្រុមហ៊ុន​មេធាវី​មួយ​ដើម្បី​តតាំង​ទៅ​នឹង​ពាក្យ​បណ្តឹង​​ដែល​ប្តឹង​ប្រឆាំង​នឹង​រូប​លោក​នៅ​អាមេរិក​ដោយ​ក្រុម​គ្រួសារ​របស់​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​​កំពុង​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​។

យោង​តាម​ឯកសារ​របស់​តុលាការ​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គ្រោង​ទៅ​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​នៅ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ដែល​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ១ ​ខែ​កញ្ញា​ខាង​មុខ​ដើម្បី​ការពារ​ក្តី​ដែល​នឹង​ត្រូវ​តំណាង​ដោយ​មេធាវី​លោក​ John Purcell ​មកពី​ក្រុមហ៊ុន​មេធាវី​ Quinn Emanuel Urquhart & Sullivan ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ឡូសអេនជឺលេស។

ក្នុង​ពាក្យ​បណ្តឹង​ដែល​បាន​ប្តឹង​កាលពី​ថ្ងៃ​ទី ៨ ខែ​មេសា​នៅឯ​តុលាការ​កណ្តាល​ក្នុង​តំបន់​ (District Court) ក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​ក្រុម​គ្រួសារ​របស់​​លោក​ មាជ សុវណ្ណារ៉ា ដែល​មាន​សញ្ជាតិ​អាមេរិក​ផង​ដែរ​នោះ​បាន​ប្តឹង​ចោទ​ប្រកាន់​លោក ហ៊ុន ម៉ាណែត ​ប្រធាន​អង្គភាព​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ​ពី​បទ​​​ចាប់​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ដាក់​ពន្ធនាគារ​ដោយ​ខុស​ច្បាប់​។
ពាក្យ​បណ្តឹង​នោះ​ក៏​បាន​ចោទ​រដ្ឋាភិបាល​កម្ពុជា​​ជា​ចុង​ចោទ​ផង​ដែរ​ទាក់ទង​ទៅ​នឹង​ការ​ចាប់​សមាជិក​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ពី​បទ​ «ញុះញង់» នៅ​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​ ២០១៤​ ដែល​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​កើតឡើង​។

បណ្តឹង​នោះ​បាន​ចោទប្រកាន់​ពី​ទំនាក់​ទំនង​របស់​ក្រុម​គ្រួសារ​លោក​ ហ៊ុន ម៉ាណែត ​និង​តួនាទី​​ដឹកនាំ​របស់​គ្រួសារ​លោក​ដែល​ភ្ជាប់​ទៅ​នឹង​កងកម្លាំង​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ផ្នែក​ផ្លូវ​អារម្មណ៍​ និង​ហិរញ្ញវត្ថុ​របស់​គ្រួសារ​​លោក​ សុវណ្ណារ៉ា ដែល​រស់នៅ​ក្រុង ឡុងប៊ិច រដ្ឋ​កាលីហ្វ័រនីញ៉ា។

នៅ​ក្នុង​ទីក្រុង​នោះ​ផង​ដែរ​ជា​កន្លែង​ដែល​អ្នក​រត់​លិខិត​ស្នាម​លោក​ Paul​ Hayes​ មាន​បំណង​ចូល​ទៅ​ជួប​លោក ហ៊ុន ម៉ាណែត ​ដើម្បី​ប្រគល់​លិខិត​មួយ​ច្បាប់​ឲ្យ​ទៅ​​លោក ហ៊ុន ម៉ាណែត ទាក់ទង​ទៅ​នឹង​រឿង​ក្តី​នេះ​អំឡុង​​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អាមេរិក​កាលពី​ដើម​ឆ្នាំ​នេះ​។

ឧប្បត្តិហេតុ​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ ៩​ ខែ​មេសា​នៅ​ខាង​ក្រៅ​ភោជនីយដ្ឋាន​ La Lune ដែល​ជា​មូលហេតុ​ធ្វើឲ្យ​លោក​ Hayes​ ប្តឹង​ចោទប្រកាន់​អង្គរក្ស​របស់​លោក​ ហ៊ុន ម៉ាណែត ​ពី​បទ​វាយដំ​លើ​រូប​លោក​ខណៈ​ដែល​លោក​ព្យាយាម​ចូល​ទៅ​ជិត​មេ​របស់​ពួកគេ​។ ​ឥឡូវ​នេះ​ទម្រង់​សមាសភាព​ស្នូល​នៃ​ការ​វែកញែក​របស់​ភាគី​ទាំង​ពីរ​គឺជា​អ្វី​ដែល​តុលាការ​ត្រូវ​ធ្វើ​បន្ទាប់​។

ជា​ការ​ឆ្លើយតប​មេធាវី​របស់​លោក​ ហ៊ុន​ ម៉ាណែត ​លោក​ Purcell បាន​អះអាង​ថា​លោក​ Hayes ​មិន​បាន​ប្រគល់​លិខិត​នោះ​ទៅ​ឲ្យ​កូនក្តី​​របស់​លោក​ទេ​ហើយ​ការ​អះអាង​បន្ថែម​តុលាការ​មិន​មាន​មូលដ្ឋាន​ណា​ផ្សេង​ទៀត​សម្រាប់​យុត្តាធិការ​បុគ្គល​ចំពោះ​លោក​ ហ៊ុន ម៉ាណែត ​ទេ។

លោក​ Purcell​ ចង្អុល​បង្ហាញ​ទៅ​ដល់​ការ​ចងចាំ​របស់​លោក ​Hayes នៅ​ក្នុង​សំបុត្រ​ភ័ស្តុតាង​របស់​គាត់​ដែល​​បាន​បញ្ជាក់​ថា​ គាត់​នៅ​ចម្ងាយ​​ពី​លោក​ ហ៊ុន ម៉ាណែត ប្រមាណ​ពី ៥ ទៅ ១០ ហ្វូត​នៅ​​ពេល​ដែល​លោក​កំពុង​កាន់​លិខិត​នៅ​ដៃ​ឆ្វេង​របស់​លោក និង​បាន​ស្រែក​ហៅ «លោក​ឧត្តមសេនីយ៍ ម៉ាណែត លោក​ឧត្តមសេនីយ៍ ម៉ាណែត» នៅ​ពេល​នោះ​លិខិត​របស់​លោក​ត្រូវ​បាន​គេ​ដណ្តើម​យក​ហើយ​គេ​បាន​រារាំង​មិន​ឲ្យ​លោក​​យក​លិខិត​នោះ​ទៅ​ប្រគល់​ឲ្យ​លោក​ ហ៊ុន ម៉ាណែត​​។ «លោក​ ហ៊ុន ​ម៉ាណែត ​មិន​ដែល​បាន​ទទួល​លិខិត (ឬ​ការ​ជូន​ដំណឹង​សូម្បី​តែ​ពាក្យ​បណ្តឹង​) ​ពី​អ្នក​ប្រគល់​លិខិត​នោះ​ទេ​»។

នៅ​ក្នុង​បណ្តឹង​ដែល​ដាក់​ជូន​ទៅ​កាន់​តុលាការ​លោក ម៉ាណែត ​បាន​អះអាង​ថា​នៅ​ពេល​នោះ​លោក​មិន​បាន​ដឹង​ថា​មាន​គេ​ចង់​ប្រគល់​លិខិត​ឲ្យ​លោក​ទេ​គឺ​រូប​លោក​​ប្រញាប់​ប្រញាល់​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ដើម្បី​លុប​លាង​មុខ​បន្ទាប់ពី​មាន​ការ​បាញ់​ទឹក​ម្រេច​ទៅ​លើ​ហ្វូង​មនុស្ស​ដែល​​រួម​​មាន​ទាំង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផង​ដែរ​។

ទន្ទឹម​​នឹង​​នេះ​ដែរ​ក្រុម​របស់​លោក​ សុវណ្ណារ៉ា មាន​បំណង​ស្នើ​ឱ្យ​តុលាការ​ផ្តល់​សេចក្តី​បង្គាប់ (Jurisdictional discovery) ដើម្បី​អាច​ឲ្យ​ដើម​​បណ្តឹង​​មាន​លទ្ធភាព​ស្វែងរក​ការពិត​ពី​បទល្មើស​ទាំង​នោះ​។

ជាពិសេស​ពួកគេ​បាន​បង្ហាញ​ថា​អង្គរក្ស​របស់​លោក ហ៊ុន ម៉ាណែត បាន​ប្រព្រឹត្ត​ដោយ​មិន​ស្រប​ច្បាប់​ទៅ​លើ​កិច្ចការ​របស់​លោក​ Hayes តាមរយៈ​ «ការ​ប្រើ​ហិង្សា​លើ​រាងកាយ​អ្នក​ប្រគល់​លិខិត​នោះ» ហើយ​ពួកគេ​និយាយ​ថា​ករណី​នេះ​តម្រូវ​ឱ្យ​មាន​ «ការ​ស្រាវជ្រាវ​បន្ថែម​»។

សេចក្តី​ស្នើ​របស់​ពួកគេ​​អះអាង​ថា​គេ​មាន​ភ័ស្តុតាង​ជា​រូបថត​ និង​វីដេអូ​ដើម្បី​បង្ហាញ​ថា​លោក​ ម៉ាណែត ​ត្រូវ​បាន​ប្រគល់​លិខិត​នោះ​ឲ្យ​ដោយ​លោក​ Hayes ហើយ​ក្រោយ​មក​ការ​វាយដំ​លើ​លោក Hayes ត្រូវ​បាន​ស៊ើបអង្កេត​ដោយ​ប៉ូលិស​។

តាមរយៈ​អ៊ីមែល​លោក​ Morton Sklar ​​ជា​មេធាវី​តំណាង​ឲ្យ​​គ្រួសារ​លោក​ សុវណ្ណារ៉ា ​​ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​និយាយ​ថា​ប្រសិន​លិខិត​នោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​គឺ​វា​នឹង​បើក​ឱ្យ​មាន​ការ​ចោទសួរ​នូវ​សំណួរ​ដ៏លំបាកៗ​ជាច្រើន​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា។

ប៉ុន្តែ​ជា​ការ​ឆ្លើយតប​មេធាវី​របស់​លោក​ ម៉ាណែត ​បាន​ហៅ​ការ​ស្នើសុំ​នោះ​ថា «ខ្ជះខ្ជាយ​ពេលវេលា​របស់​តុលាការ​» ដោយ​មិន​មាន​យុត្តិកម្ម​គ្រប់គ្រាន់​។

ដើម​ចោទ​យល់​ឃើញ​ថា​ការ​បញ្ឈប់​មិន​ឲ្យ​យក​លិខិត​នោះ​ទៅ​ឲ្យ​លោក ម៉ាណែត គឺ​គ្រាន់តែ​ជា​រឿង​ដែល​មិន​មាន​ហេតុផល​គ្រប់គ្រាន់​ដើម្បី​ឲ្យ​លោក​​ ម៉ាណែត ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​ដើម​បណ្តឹង​ប៉ុណ្ណោះ​។

លោក ហ៊ុន ម៉ាណែត ​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អង្គារ​៕ NS

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>