Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-08-25
ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង បានហៅការសម្រេចរបស់តំណាងអយ្យការ និងចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ ថាជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ។
ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងក្រោយពីមានសេចក្ដីសម្រេចស្ថាពររបស់តុលាការក្រុងភ្នំពេញ ដែលបានបិទការស៊ើបសួរជាស្ថាពរកាលពីថ្ងៃទី២៣ សីហា ដើម្បីដាក់ឲ្យមានការជំនុំជម្រះលើសំណុំរឿងលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប៉ុន្តែនៅមិនទាន់កំណត់ពេលនៃសវនាការនៅឡើយទេ។
សេចក្ដីថ្លែងការណ៍របស់ក្រុមសមាជិកសភាគណបក្សប្រឆាំងនៅថ្ងៃទី២៥ សីហា ចាត់ទុកថា ការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នយោបាយ ហើយធ្វើទុក្ខបុកម្នេញឥតឈប់ឈរប្រឆាំងសកម្មជន និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។ ជាងនេះទៀត ក្រុមសមាជិកសភាគណបក្សក្រៅរដ្ឋាភិបាលនេះ ចាត់ទុកថា ការសម្រេចនេះមិនអាចទទួលយកបានជាដាច់ខាត ដែលតំណាងអយ្យការ និងចៅក្រមស៊ើបសួររបស់តុលាការក្រុងភ្នំពេញ ចោទប្រកាន់ជាស្ថាពរ និងបញ្ជូនសំណុំរឿងលោក កឹម សុខា ទៅជំនុំជម្រះ ដោយពុំទាន់បានលើកអភ័យឯកសិទ្ធិសភាជាមុននៅឡើយផង។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មពីមន្ត្រីតំណាងអយ្យការ និងចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបានភ្លាមៗទេ នៅថ្ងៃទី២៥ សីហា។ ដោយឡែកមន្ត្រីនាំពាក្យតុលាការក្រុងភ្នំពេញ ដែលអាស៊ីសេរី សុំការបំភ្លឺដែរ ក៏ពុំមានការឆ្លើយតបឡើយ។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ យល់ឃើញថា ប្រតិកម្មតាមរយៈលិខិតជាចំហនៅពេលនេះ គឺគ្រាន់តែជាដំណាក់កាលនៃការឃ្លាំមើលជំហានដំបូងនៅឡើយប៉ុណ្ណោះ។ លោកបន្ថែមថា ប្រសិនបើសំណុំរឿងនេះ តុលាការពិតជារុញឲ្យដើរដល់ផ្លូវទាល់ច្រកមែន គណបក្សសង្គ្រោះជាតិ អាចនឹងមានមធ្យោបាយផ្សេងទៀតប្រឆាំងសេចក្តីសម្រេចនេះ។ លោកបន្តថា «អាចជាមានសកម្មភាព ឬក៏ព័ត៌មានអ្វីបន្ថែមទៅទៀត យើងថ្នាក់ដឹកនាំគណបក្សដើម្បីប្រជុំពិនិត្យសម្រេច។ ប៉ុន្តែដើម្បីសម្រេចឲ្យមានការទប់ស្កាត់ជាមុននូវសកម្មភាពដែលអាចនាំទៅដល់ស្ថានភាពកាន់តែតឹងតែង»។
ជុំវិញសំណុំរឿងនេះ កាលពីថ្ងៃទី២៣ សីហា ចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក ថាន់ ឡេង បានបិទបញ្ចប់ការស៊ើបសួរជាស្ថាពរ និងសម្រេចបញ្ជូនសំណុំរឿងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបដិសេធមិនចូលខ្លួនតាមដីកាកោះរបស់តុលាការ ទៅជំនុំជម្រះ ប៉ុន្តែមិនទាន់បានកំណត់ពេលវេលានៃថ្ងៃបើកសវនាការនៅឡើយទេ។ សំណុំរឿងដែលរុញច្រានឲ្យលោក កឹម សុខា ត្រូវវ័ណ្ឌកនេះ ពាក់ព័ន្ធនឹងបទចោទរឿងសញ្ចារកម្មជាមួយអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
អ្នកវិភាគនយោបាយមើលឃើញថា បញ្ហានេះនឹងមិនធ្វើឲ្យកម្ពុជា ចំណេញអ្វីពីការចង់ឈ្នះចាញ់នេះឡើយ។
អ្នកឃ្លាំមើលផ្នែកនយោបាយ លោក គឹម សុខ ចាត់ទុកថា កាលណាតុលាការដែលធ្វើសេចក្ដីសម្រេចដោយផ្អែកលើនិន្នាការនយោបាយដែលមានឥទ្ធិពលជាង ហើយព្យាយាមដាក់សម្ពាធលើភាគីម្ខាងទៀត វាមិនត្រឹមតែជាការផ្ដល់យុត្តិធម៌ក្នុងទីងងឹតទេ ប៉ុន្តែសេចក្ដីសម្រេចនេះថែមទាំងជាការបង្កើតវណ្ណខ្ពស់ទាប ស ខ្មៅ ជាពិសេសជាការហែកហួរសង្គមឲ្យទៅជាចម្រៀកៗទៀតផង។ លោកបន្តថា «វាគ្រាន់តែជារឿងធ្វើទៅក្រោមសម្ពាធនយោបាយ។ វាមិនមែនធ្វើទៅស្ថិតក្រោមក្របខ័ណ្ឌច្បាប់។ កាលណាវាមានដំណើរក្រោមសម្ពាធនយោបាយ ដូច្នេះវាគ្មានអាចរកយុត្តិធម៌បានទេ»។
ទាក់ទងនីតិវិធីស្ថាពររបស់តុលាការនេះ ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងយល់ឃើញថា ចរន្តនេះមិនត្រឹមតែជាការដាក់សម្ពាធ និងរុកកួនដល់គណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែបញ្ហានេះនឹងនាំឲ្យស្ថានការណ៍នយោបាយកាន់តែតានតឹងឡើង។ លើសពីនេះទៀត ភាពអាប់អួនេះនឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតដែលមិនអាចធានាបានពីសេរី ត្រឹមត្រូវ យុត្តិធម៌ និងជឿទុកចិត្តបានថែមទៀតផង៕