
ដោយ ប្រាជ្ញ ចេវ RFA 2016-08-26
អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្លែងថា លោក សម រង្ស៊ី មានសិទ្ធិមកចុះឈ្មោះបានឆ្នោតបាន បើទោះបីជាសព្វថ្ងៃនេះលោកត្រូវបានតុលាការចោទប្រកាន់ថា ជាទណ្ឌិតមានទោសក្ដី។ ចំណែកសង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះឆ្នោតថា ករណីនេះអាចធ្វើទៅបានប្រសិនបើពេលលោក សម រង្ស៊ី មកចុះឈ្មោះបោះឆ្នោត មិនត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងតុលាការចេញដីកាចាប់ខ្លួន។
អនុប្រធាន គ.ជ.ប លោក គួយ ប៊ុនរឿន ឲ្យដឹងថា តាមគោលការណ៍ច្បាប់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ អាចមានសិទ្ធិចុះឈ្មោះបោះឆ្នោត ប៉ុន្តែពលរដ្ឋទូទៅមានសិទ្ធិប្ដឹងជំទាស់ការចុះឈ្មោះរបស់លោក សម រង្ស៊ី បាន បើសិនជាជាពិនិត្យឃើញថា លោក សម រង្ស៊ី មិនបានបំពេញលក្ខខណ្ឌច្បាប់ណាមួយ។
ការថ្លែងរបស់លោក គួយ ប៊ុនរឿន បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅការិយាល័យ គ.ជ.ប នៅថ្ងៃទី២៦ ខែសីហា ដែលមានតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធចូលរួម។
លោក សម រង្ស៊ី សព្វថ្ងៃដែលកំពុងរស់នៅក្រៅប្រទេស ត្រូវបានតុលាការចេញដីកាចោទប្រកាន់ថា លោកជាទណ្ឌិតមានទោស។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មានពិស្ដារ...