គ.ជ.ប.ថ្មី យុទ្ធសាស្រ្តចាស់ (ដោយ អ៊ុម ហាក់)
បើគេក្រឡេកក្រោយត្រឹមថ្ងៃ២២កក្កដាឆ្នាំ២០១៤ គេអាចឃើញច្បាស់ថាបក្សសង្រ្គោះជាតិចាញ់បោកបក្ស ប្រជាជនគ្រប់ជំពូក ទទឹកស្លាប ក្នុងនោះរួមមានគណកម្មការជាតិរៀបចំការបោះឆ្នោតផងដែរ។
រំលឹកកំណើតគ.ជ.ប.ថ្មីបន្តិចទៅចុះ។ គណបក្សដែលមានតំណាងក្នុងសភាទាំងពីរបានព្រមព្រៀងគ្នាអំពីសមាសភាព គ.ជ.ប.ថ្មីគឺ៤នាក់មកពីបក្សប្រជាជន ៤នាក់មកពីបក្សសង្រ្គោះជាតិ និងម្នាក់ទៀតមកពីសង្គមស៊ីវីល។ ដំបូងគេហាក់ព្រមព្រៀងគ្នាយកអ្នកស្រី ពុង-ឈីវកេក មកពីសង្គមស៊ីវីល តែក្រោយមក ហ៊ុន-សែនជំទាស់ព្រោះអ្នកស្រីមានសញ្ជាតិច្រើន ហើយក៏ស្នើដាក់លោក ហង្ស-ពុទ្ធា ដែលមាននិន្នាការលំអៀងទៅបក្សប្រជាជនជំនួសវិញ ធ្វើឱ្យបក្សសង្រ្គោះជាតិប្រឆាំង។ ហ៊ុន-សែន ប្រកាសតបវិញថា បើមិនព្រមទទួលលោកហង្ស-ពុទ្ធា ទេ ត្រូវទុកគ.ជ.ប.ចាស់ដដែល។ គណបក្សសង្រ្គោះជាតិទាល់ច្រក ចាញ់មួយទឹកទៀត។
បើនិយាយពីយុទ្ធសាស្រ្តចាស់ សូមអនុញ្ញាតលើកយកតែសំដីរបស់មន្រ្តីគ.ជ.ប.ខ្លះមកពិចារណាកំសាន្តចិត្តបន្តិចទៅចុះ៖
*- លោកគួយ-ប៊ុនរឿនមកពីបក្សសង្រ្គោះជាតិ អនុប្រធានគ.ជ.ប.បានប្រកាសថា នរណាក៏ដោយឱ្យតែមានអត្តសញ្ញាណប័ណ្ណទោះមិនចេះនិយាយខ្មែរមួយម៉ាត់ក៏ដោយក៏អាចបោះឆ្នោតបានដែរ។
ក្រសួងមហាផ្ទៃកំពុងប្រឹងប្រែងចេញអត្តសញ្ញាណប័ណ្ណឱ្យយួន តែបន្តឹងខាងខ្មែរ។
*- លោកគួយ-ប៊ុនរឿន ដដែលថ្លែងទៀតថា លោកសម-រង្ស៊ីអាចចូលមកស្រុកខ្មែរចុះឈ្មោះបោះឆ្នោតបាន។ គួយ-ប៊ុនរឿន ត្រូវគេបញ្ចុកក្តួចប៉ុន្មានបានជាពុលដល់ម្ល៉េះ?
*- លោកហង្ស-ពុទ្ធា បានប្រកាសថាពលរដ្ធខ្មែរគ្រប់រូបអាចប្តឹងដកឈ្មោះជនណាដែលគ្មានសិទ្ធិបោះឆ្នោតបានក្រោយពេលដែលបានបញ្ចប់បញ្ជីចុះឈ្មោះរួច។ ខ្ញុំយល់ថាបើទប់យួនមិនឱ្យទៅចុះឈ្មោះបោះឆ្នោតបានទេនោះ ការប្តឹងតវ៉ាពេលក្រោយគឺជារឿងអត់ប្រយោជន៍ឡើយ ខ្ញុំស្គាល់ចរិតអស់លោកច្បាស់ណាស់។
*- រឿងដែលត្រូវព្រឺក្បាលខ្លាំងជាងគេនោះគឺសំដីរបស់លោកស៊ិក-ប៊ុនហុក មកពីបក្សប្រជាជន ប្រធានគ.ជ.ប.តែម្តង។ លោកថា៖<<... បើតាមអាយុគេឱ្យចូលសម្រាកហើយ ប៉ុន្តែចង់ឃើញប្រទេសជាតិមានស្ថេរភាព... >>។ លោកប្អូនបណ្ឌិតហុកចង់និយាយអំពីស្ថេរភាពនយោបាយឬ?។ លោកប្អូនប្តេជ្ញាចិត្តធ្វើអ្វីក៏ធ្វើដែរឱ្យតែហ៊ុន-សែនបន្តកាន់អំណាចតទៅរហូតឬយ៉ាងណា???។
Image may be NSFW.
Clik here to view.

បញ្ចប់រឿង៖ បោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ នៅតែក្នុងសុបិននៅឡើយ៕ អ៊ុម ហាក់ ២៧សីហា២០១៦