Quantcast
Viewing all articles
Browse latest Browse all 40045

សមាគម​គ្រឹះស្ថាន​ឧត្ដម​សិក្សា​គាំទ្រ​សាលា​ហ្សាម៉ាន់​ខណៈ​រដ្ឋាភិបាល​នឹង​ពិភាក្សា​ពី​ការ​បិទ

Image may be NSFW.
Clik here to view.
សាលា​អន្តរជាតិ ហ្សាម៉ាន់ (Zaman International School)។


ដោយ សាន សែល RFA 2016-08-28

សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា ប្រកាស​ជំហរ​គាំទ្រ​សាលា​រៀន និង​សាកលវិទ្យាល័យ​ហ្សាម៉ាន់ (Zaman) ដែល​ជា​សមាជិក​មួយ​របស់​ខ្លួន។ ការ​បង្ហាញ​ជំហរ​របស់​សមាគម​នេះ ខណៈ​រដ្ឋាភិបាល​កម្ពុជា នឹង​ពិភាក្សា​លើ​សំណើ​របស់​រដ្ឋាភិបាល​ទួរគី (Turkey) សុំ​បិទ​សាលា​ហ្សាម៉ាន់។

ស្ថានទូត​នៃ​ប្រទេស​ទួរគី ប្រចាំ​កម្ពុជា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​កន្លង​ទៅ ដោយ​ចោទ​ប្រកាន់​សាលា​ហ្សាម៉ាន់ ចំៗ​ថា សាលា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បណ្ដាញ​ភេរវកម្ម​ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ទួរគី។

ទោះ​បី​ជា​យ៉ាង​ណា តំណាង​សាលា​ហ្សាម៉ាន់ តែង​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​អះអាង​ថា ខ្លួន​ស្អាតស្អំ មិន​ដូច​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ទីក្រុង​អង់ការ៉ា (Ankara) នោះ​ទេ។

សេចក្ដី​ថ្លែងការណ៍​របស់​សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា ចុះ​កាលបរិច្ឆេទ​នៅ​ថ្ងៃ​ទី​២៧ សីហា បញ្ជាក់​ថា សំណើ​របស់​ភាគី​ទួរគី គ្មាន​ភស្តុតាង​ច្បាស់លាស់។ ស្ថាប័ន​នេះ​អះអាង​ថា សាលា​ហ្សាម៉ាន់ គឺ​កំពុង​ប្រតិបត្តិការ​ស្រប​តាម​ច្បាប់​កម្ពុជា ដើម្បី​បណ្ដុះបណ្ដាល​សិស្ស​និស្សិត​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​២៣ សីហា ក្រុមហ៊ុន​ហ្សាម៉ាន់ ដែល​គ្រប់គ្រង​គ្រឹះស្ថាន​សិក្សា​ហ្សាម៉ាន់ ប្រកាស​ដែរ​ថា ខ្លួន​នឹង​ស្វែងរក​យុត្តិធម៌​តាម​នីតិវិធី ព្រោះ​ការ​ចោទ​ប្រកាន់​នេះ​មាន​គោល​បំណង​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ក្រុមហ៊ុន ហើយ​ទទូច​ឲ្យ​រដ្ឋាភិបាល​ទួរគី បញ្ចេញ​ភស្តុតាង​ជាក់លាក់​ជុំវិញ​ការ​ចោទ​ប្រកាន់។

សាលា​អន្តរជាតិ​ហ្សាម៉ាន់ ក៏​បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស និង​អាណាព្យាបាល កុំ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

សមាគម​គ្រឹះស្ថាន​ឧត្ដមសិក្សា​កម្ពុជា សង្កត់​ធ្ងន់​ថា អង្គភាព​របស់​ខ្លួន​នឹង​នៅ​គាំទ្រ​សាលា​ហ្សាម៉ាន់ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏ដោយ៕

Viewing all articles
Browse latest Browse all 40045

Trending Articles