Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

UN-ACT បង្ហាញ​ឫសគល់​ពីរ​ប្រភេទ​ដែល​ជំរុញ​ឲ្យ​ស្ត្រី​ខ្មែរ​រៀបការ​ទៅ​ប្រទេស​ចិន​ទាំង​បង្ខំ

$
0
0
របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ​ផ្នែក​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (UN-ACT) ស្ដីពី​បញ្ហា​ស្ត្រី​រៀបការ​ទៅ​ចិន ទាំង​បង្ខំ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៦។ Screenshot Screenshot  អង្គការ​សហប្រជាជាតិ​ផ្នែក​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (UN-ACT) បាន​ចេញ​របាយការណ៍​


ដោយ ស៊ុន ហេង RFA 2016-08-29

អង្គការ​សហប្រជាជាតិ​ផ្នែក​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (UN-ACT) បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​នៅ​ថ្ងៃ​ទី​២៩ សីហា ស្ដីពី​បញ្ហា​ស្ត្រី​រៀបការ​ទៅ​ចិន ទាំង​បង្ខំ។ ការ​សិក្សា​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ដំណើរ​ដើម​ទង​ដែល​មេ​ខ្យល់​ល្បួង​ស្ត្រី​ខ្មែរ របៀប​របប​ដែល​គេ​ចំណេញ​លើ​ពួក​គាត់ និង​ចន្លោះ​ប្រហោង​ទាំងឡាយ​ក្នុង​ដំណើរ​ការ​នេះ ដែល​សមត្ថកិច្ច​អាច​អន្តរាគមន៍​បាន។

ជុំវិញ​រឿង​រៀបការ​ស្ត្រី​ខ្មែរ​ជាមួយ​បុរស​ចិន ទៅ​រស់នៅ​ប្រទេស​ចិន ទាំង​បង្ខំ​នេះ អ្នក​សិក្សា​បាន​ចងក្រង​ឫសគល់​នៃ​បញ្ហា​ជា​ពីរ​ប្រភេទ គឺ​កត្តា​ដែល​ជំរុញ និង​កត្តា​ដែល​អូស​ទាញ។ ឧទាហរណ៍​មួយ​ចំនួន​នៃ​កត្តា​ជំរុញ​នេះ គឺ​បញ្ហា​កង្វះ​ការងារ និង​ប្រាក់​ខែ​ទាប​នៅ​កម្ពុជា។ ស្ត្រី​ជាច្រើន​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ទៅ​ក្រៅ​ប្រទេស ដើម្បី​ស្វែងរក​ការងារ​ទាំង​មិន​មាន​ការ​យល់​ដឹង​គ្រប់គ្រាន់។ ចំណែក​ឯ​កត្តា​អូស​ទាញ​វិញ ការ​សិក្សា​រក​ឃើញ​ថា ដោយសារ​គោល​នយោបាយ​គ្រួសារ​មួយ​កូន​មួយ​របស់​ចិន ជាង ៣០​ឆ្នាំ​កន្លង​មក ធ្វើ​ឲ្យ​គ្រួសារ​ជាច្រើន​សម្រេច​យក​តែ​កូន​ប្រុស ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ប្រទេស​ចិន មាន​បញ្ហា​កង្វះ​មនុស្ស​ស្រី​វ័យ​គ្រប់​រៀបការ​យ៉ាង​ធ្ងន់ធ្ងរ។


ដោយសារ​កម្ពុជា និង​ប្រទេស​ចិន បាន​ហាមប្រាម​មិន​ឲ្យ​មាន​មេ​ខ្យល់​ចែចង់​រឿង​រៀបការ​រវាង​ប្រទេស​ទាំង​ពីរ​នេះ ចំណាក​ស្រុក​របស់​ស្ត្រី​ខ្មែរ​ភាគច្រើន គឺ​ធ្វើ​ឡើង​តាម​មេ​ខ្យល់​លួច​លាក់ គ្មាន​ការ​ពិនិត្យ​ពិច័យ​ត្រឹមត្រូវ។ ពួក​គេ​ខ្លះ​ត្រូវ​បាន​មេ​ខ្យល់​សន្យា​ថា យក​ទៅ​ធ្វើ​ការ​ទេ តែ​ពេល​ទៅ​ដល់​ប្រទេស​ចិន មិន​បាន​ការ​ធ្វើ បែរ​ជា​បាន​ការ​ប្ដី​ទៅ​វិញ ឯ​ខ្លះ​ទៀត​ត្រូវ​បាន​គេ​បង្គាប់​ថា ទាល់​តែ​រៀបការ ទើប​រក​ការងារ​ធ្វើ​បាន។

ដំណោះស្រាយ​ដែល​របាយការណ៍​ជូន​ទៅ​រដ្ឋាភិបាល គឺ​ឲ្យ​ភាគី​កម្ពុជា និង​ភាគី​ចិន រៀបចំ​ប្រព័ន្ធ​មួយ​ដែល​ត្រួត​ពិនិត្យ​លើ​ការ​ចំណាក​ស្រុក​ទាំងអស់ រាប់​ទាំង​ចំណាក​ស្រុក​ទៅ​រៀបការ​ផង។ កត្តា​រុញ និង​កត្តា​អូស​ទាញ​នេះ គឺ​មិន​អាច​បញ្ឈប់​បាន​ឡើយ មាន​តែ​ជួយ​សម្រួល​ដើម្បី​ជៀស​ឲ្យ​បាន​នូវ​ការ​ជិះ​ជាន់ និង​កេង​ចំណេញ៕

Viewing all articles
Browse latest Browse all 40045

Trending Articles