ដោយ អ៊ុង សេរីវុទ្ធ RFA 2016-08-30
ក្រសួងសុខាភិបាលប្រកាសលែងឲ្យយកកម្រៃសេវា ពីការដឹកសពតាមរថយន្តរបស់រដ្ឋបន្តទៀតហើយ។
លិខិតរបស់ក្រសួងសុខាភិបាលចុះកាលពីថ្ងៃទី២៩ សីហា ២០១៦ បានបញ្ជាដល់ស្ថាប័នក្រោមឱវាទរបស់ខ្លួនថា រាល់ឡានដឹកសពរបស់រដ្ឋ នឹងមិនត្រូវឲ្យបង់ថ្លៃសេវាទៀតឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
ចំណែកថ្លៃចំណាយនៃការដឹកនេះ គឺក្រសួងតម្រូវឲ្យប្រធានមន្ទីរពេទ្យជាតិ ប្រធានមន្ទីរសុខាភិបាល និងប្រធានមន្ទីរពេទ្យបង្អែកទាំងអស់ត្រូវរៀបចំផែនការប្រើប្រាស់ថវិកាជាតិជំនួសវិញ ហើយក្រសួងជំរុញឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនអនុវត្តនូវការប្រកាសនេះឲ្យមានប្រសិទ្ធភាព ចាប់ពីការជូនដំណឹងនេះតទៅ៕