Image may be NSFW.
Clik here to view.
ដោយ រដ្ឋា វិសាល RFA 2016-09-03
អ្នកសង្កេតការណ៍អង្គការក្រៅរដ្ឋាភិបាលមួយរកឃើញភាពមិនប្រក្រតីនៅការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់កាចាញ ក្រុងបានលុង ខណៈក្រុមការងារចុះឈ្មោះបោះឆ្នោតនៅការិយាល័យនេះ ធ្វើការងារខុសនីតិវិធីដែល គ.ជ.ប បានកំណត់។
អ្នកសង្កេតការណ៍នៃគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតសេរីដោយត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា អង្គការខុមហ្វ្រែល (COMFREL) ប្រចាំខេត្តរតនគិរី នៅថ្ងៃទី៣ ខែកញ្ញា អំពាវនាវឲ្យលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តរតនគិរី ត្រួតពិនិត្យ និងកែសម្រួលរបៀបចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោតឲ្យបានត្រឹមត្រូវតាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីអ្នកសង្កេតការណ៍អង្គការនេះរកឃើញថា ការិយាល័យបោះឆ្នោតសង្កាត់កាចាញ បំពេញការងារដោយគ្មានប្រធានការិយាល័យកាលពីរសៀលថ្ងៃទី២ ខែសីហា។
លេខាអង្គការខុមហ្វ្រែល ខេត្តរតនគិរី លោក ជួន ភីនដារ៉ា កត់សំគាល់ថា ប្រធានការិយាល័យអវត្តមានចាប់ពីម៉ោង២ រហូតដល់ម៉ោង ៤រសៀល ខណៈក្រុមការងារចុះឈ្មោះបោះឆ្នោតការិយាល័យសង្កាត់កាចាញ ចុះឈ្មោះបោះឆ្នោតមានតែអនុប្រធាន និងការីកុំព្យូទ័រ។
លោកថា បានអន្តរាគមន៍ទៅប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តភ្លាមៗ ប៉ុន្តែមិនឃើញមានមន្ត្រីរៀបចំការបោះឆ្នោតមកជំនួសប្រធានការិយាល័យដែលអវត្តមាននោះឡើយ៖ «បើយើងគិតទៅដំណើរការចុះឈ្មោះ វាប្រព្រឹត្តទៅដោយរលូនហើយ បើទោះបីអត់ប្រធានក៏ដោយ ប៉ុន្តែតាមលក្ខខណ្ឌនីតិវិធីគឺមិនតម្រូវឲ្យធ្វើបែបនេះទេ។ តួនាទីយើងជំរុញឲ្យកែតម្រូវឡើងវិញ កុំឲ្យករណីហ្នឹងកើតឡើងតទៅទៀត»។
គ.ជ.ប កំណត់ឲ្យមានក្រុមការងារចុះឈ្មោះនៅការិយាល័យបោះឆ្នោតនីមួយៗ រួមមានប្រធាន អនុប្រធាន និងការីកុំព្យូទ័រ លើកលែងការិយាល័យមានប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោតលើសពី ៧ពាន់ ទៅ ១,៤ម៉ឺននាក់ ត្រូវបន្ថែមការីកុំព្យូទ័រម្នាក់ និងជំនួយការម្នាក់ថែមទៀត។ គ.ជ.ប បានកំណត់ដែរថា ប្រធានការិយាល័យត្រូវត្រួតពិនិត្យលិខិតកំណត់អត្តសញ្ញាណរបស់ប្រជាពលរដ្ឋអ្នកមកចុះឈ្មោះបោះឆ្នោតរួច ទើបអនុប្រធានបន្តចុះឈ្មោះប្រជាពលរដ្ឋក្នុងបញ្ជីមុននឹងបន្តទៅឲ្យការីកុំព្យូទ័រថតរូបថត ផ្ដិតមេដៃ និងវាយបញ្ចូលអត្តសញ្ញាណអ្នកចុះឈ្មោះក្នុងទិន្នន័យបញ្ជីឈ្មោះបោះឆ្នោត។
ប្រធានការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់កាចាញ លោក អ៊ូ ឈូរិន បញ្ជាក់ថា លោកមានធុរៈផ្ទាល់ខ្លួនចាំបាច់ទើបប្រាប់បុគ្គលិកក្នុងក្រុមឲ្យរាយការណ៍ទៅគ្រូបង្គោលនៃលេខាធិការដ្ឋានរៀបចំបោះឆ្នោតក្រុងបានលុង បានដឹង៖ «ខ្ញុំបានប្រាប់គេហើយតើ មួយស្របក់មកបានអ្នកគ្រូមកជួយកន្លះម៉ោងមក ព្រោះបន្ទាន់ៗពេក កូនក្ដៅខ្លួន»។
របាយការណ៍របស់អ្នកសង្កេតការណ៍ខុមហ្វ្រែល ប្រចាំការិយាល័យសង្កាត់កាចាញ កាលពីថ្ងៃចុះឈ្មោះបោះឆ្នោតថ្ងៃដំបូង នៅការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់កាចាញ មានភាពមិនប្រក្រតីបីចំណុចសំខាន់រួមមាន ប្រធានការិយាល័យមិនបានពិនិត្យលិខិតសំគាល់អត្តសញ្ញាណប្រជាពលរដ្ឋមួយចំនួន។ ការីកុំព្យូទ័រមិនបានណែនាំឲ្យអ្នកចុះឈ្មោះផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ខ្លួននៅលើអេក្រង់កុំព្យូទ័រ និងកុំព្យូទ័រគាំងមិនដំណើរការញឹកញាប់។
អនុប្រធានលេខាធិការគណៈកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ធូ រ៉ុង ទទួលស្គាល់ថា លោកបានទទួលព័ត៌មានដូចការអះអាងរបស់អ្នកសង្កេតការណ៍បញ្ជាក់មែន ក៏ប៉ុន្តែក្រុមការងារចុះឈ្មោះបញ្ជាក់ថា មានមនុស្សមកជំនួសហើយ៖ «ខ្ញុំបានទំនាក់ទំនងជាមួយឃុំៗថា មានអ្នកជំនួស។ ប្រសិនគាត់អវត្តមានប្រការឈើ ឬយ៉ាងម៉េច យើងមានគ្រូប្រចាំស្រុកទៅជំនួសក្នុងរយៈពេលវត្តមាន»។
តួលេខចំនួនពលរដ្ឋដែលមកចុះឈ្មោះបោះឆ្នោតរយៈពេលបីថ្ងៃនៅខេត្តរតនគិរី រហូតមកទល់ម៉ោង ៤រសៀល ថ្ងៃទី៣ ខែកញ្ញា មានចំនួនជាង ៦ពាន់នាក់៕