Quantcast
Viewing all articles
Browse latest Browse all 40045

តុលាការ​បញ្ជូន​មន្ត្រី​អាដហុក៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប​ទៅ​ឃុំ​ខ្លួននៅ​​ACU​


Image may be NSFW.
Clik here to view.
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា (ពីឆ្វេងខាងក្រោម) និងលោក នី សុខា។ RFA


ដោយ ប្រាជ្ញ ចេវ 2016-04-30 RFA

តុលាការ​បញ្ជូន​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ.ជ.ប មួយ​រូប​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ហៅ​កាត់​ថា (ACU) វិញ​ភ្លាមៗ​ ក្រោយ​បញ្ជូន​មក​ដល់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​៣០ មេសា។

មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា ការ​បញ្ជូន​ត្រលប់​ទៅ​ACU​​នេះ គឺ​ជាការ​ផ្ញើ​​ និង​ឃុំ​ខ្លួន​បន្ត​មុន​នឹង​តុលាការ​បន្ត​នីតិវិធី​សាកសួរអ្នក​ទាំង ៥​រូប នៅ​ពេល​ក្រោយ។

អ្នក​ទាំង ៥ ដែល​រង​ការ​ចោទ​ប្រកាន់​រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា។

អ្នក​ទាំង ៥​​នេះ ត្រូវ​បាន​ACUឃាត់​ខ្លួន​ពី​ម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា ពាក់ព័ន្ធ​នឹង​ពី​អំពើ​ពុករលួយ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​បាន​បញ្ជាក់​អំពី​បទ​ចោទ​អ្វី​ជាក់លាក់​នោះ​ទេ តែ​លោក​អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។


​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​អ្នក​ទាំង ៥​​នេះ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ តាំង​ពី​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​មេសា  ហើយ​បាន​សាកសួរ​ទាំង​យប់​ថ្ងៃ និង​ឈាន​ដល់​​ការ​ឃាត់​ខ្លួន​ នៅម៉ោង ៨​យប់ ថ្ងៃ​ទី​២៨ ខែ​មេសា​។

ក្នុង​ចំណោម​អ្នក​ដែល​ចូល​បំភ្លឺ​ទាក់ទិន​នឹង​លិខិត​ចំហ​របស់​​ស្រីមុំ ដែល​សរសេរ​ថា មន្ត្រី​សិទ្ធិមនុស្ស​បង្ខំ​ឲ្យ​ផ្ដល់​ចម្លើយ​ក្លែងក្លាយ​នោះ មាន​តែ​ប្រធាន​អង្គការ​សីលការ អ្នកស្រី ធីតា ឃឹះ និង​អ្នកស្រី​មេធាវី ទ្រី ឈូន ដែល​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ។ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​ពីរ​ផ្ដល់​ចម្លើយ​ត្រឹមត្រូវ និង​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ច្បាប់​របស់​អង្គការ។

ចំណែក​មន្ត្រី​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​​ប្រចាំ​កម្ពុជា គឺ​លោក សឺន សាលី ដែល​​រង​ការ​​ចោទ​ប្រកាន់​ពី​ស្រីមុំ​ដែល​នោះ ​មិនបាន​​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​លើក​ទី​១​នោះ ត្រូវ​បាន​លោក ឱម យ៉ិនទៀង ថា អង្គភាព​នឹង​ចេញ​លិខិត​នាំ​ខ្លួន​តែម្ដង តែ​មិន​បញ្ជាក់​ពី​ពេល​វេលា​ជាក់លាក់។


Viewing all articles
Browse latest Browse all 40045

Trending Articles