ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ កងកម្លាំងចម្រុះរាប់រយនាក់ និងរនាំងការពារជាច្រើន បានដាក់ពង្រាយបិទកំណាត់ផ្លូវជាតិលេខ២ មុខទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ខណៈពេលដែលសមាជិកសភានៃគណបក្សនេះបានរក្សាជំហររបស់ខ្លួន នាំយកញត្តិដាក់តាមស្ថានទូតដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងបណ្ដាស្ថានទូតអាស៊ានប្រចាំនៅកម្ពុជា។ ប៉ុន្តែទោះជាយ៉ាង តំណាងក្រុមសមាជិកសភានៃគណបក្សសង្គ្រោះជាតិ៨រូបបានយកញត្តិដាក់នៅស្ថានទូតនានារួចរាល់ហើយកាលពីម្សិលមិញ។ លោកស្រី មូ សុខហួរ តំណាងឲ្យក្រុមសមាជិកសភានៃគណបក្សសង្គ្រោះជាតិទាំង៥៥រូប ដែលបានយកញត្តិដាក់នៅស្ថានទូតអាល្លឺម៉ង់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា
↧