ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១៦ កងវរសេនាតូចលេខ ២៤៦ បានធ្វើពិធីរំឭកខួបលើកទី ២៦របស់ខ្លួន និងខួបលើកទី ៨ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស នៅទីបញ្ជាការដ្ឋានក្នុងក្រុងតាខ្មៅ។ កងអង្គរក្សបានហែរក្បួនព្យុហយាត្រា ដោយមានបង្ហាញទាំងសម្ភារយោធាដូចជា កាំភ្លើងធំ រថក្រោះ រថពាសដែក និងអង្គភាពឯកទេសរួមទំាងក្រុមអន្តរាគមន៍ប្រឆាំងភេរវកម្ម និងអង្គរក្សផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី។
↧