Image may be NSFW.
Clik here to view.
ដោយ ស៊ុន មេសា08/09/2016 rfi
ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ កញ្ញាកន្លងទៅបានសរសេរលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជាលិខិត ដែលសភាអាមេរិក លើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងការប្រឈមនឹងប្រព័ន្ធតុលាការរបស់មេដឹកនាំបក្សប្រឆាំង។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាបានអនុវត្តតាមនីតិរដ្ឋ ដែលជាគន្លងប្រជាធិបតេយ្យ។
លោកអេដវ៉ឺត រ៉យ (Edward R. Royce) បានអះអាងថាប្រជាធិបតេយ្យនៅកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំង។ ជាការធ្លាក់ចុះដោយសារ មានបណ្តឹងជាបន្តបន្ទាប់ពីតុលាការមកលើមេដឹកនាំគណបក្សប្រឆាំង ដែលមានលោក កឹម សុខា និងលោក សម រង្ស៊ី និងបញ្ហាសិទ្ធិមនុស្សជាច្រើន។ នេះគឺជាខ្លឹមសារក្នុងលិខិត ដែលប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាអាមេរិកផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមរយៈស្ថានទូតខ្មែរប្រចាំនៅអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលក្រុងភ្នំពេញ បានឆ្លើយតបថា ទីក្រុងវ៉ាស៊ីនតោន មិនដែលមើលឃើញភាពជាវិជ្ជមាននៃដំណើរការលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ។
ប្រធានគណៈកម្មការកិច្ចការបរទេសអាមេរិក បានអះអាងថា វិធានការតុលាការមកលើមេបក្សប្រឆាំងនឹងអូសទម្លាក់ប្រជាធិបតេយ្យនៅកម្ពុជា ព្រោះតែជាការប្រកួតប្រជែងមិនស្មើភាពគ្នារវាងគណបក្សនយោបាយក្នុងទីលានបោះឆ្នោតនៅកម្ពុជា ដែលគ្រោងធ្វើឡើងនៅ២០១៧ និង២០១៨ខាងមុខ។ លោកអេដវ៉ឺត រ៉យ (Edward R. Royce) ក៏បានជំរុញឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពិចារណាឡើងវិញនៅវត្ថមានរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា ព្រោះថាលទ្ធផលបោះឆ្នោត ដែលគ្មានការចូលរួមពីមេដឹកនាំនៃបក្សប្រឆាំងនោះ គឺនឹងមិនអាចទទួលយកបានទេ។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានហៅសមាជិកសភាអាមេរិកាំងរូបនេះ ថាជាអ្នកគាំទ្ររកសំឡេងឱ្យគណបក្សប្រឆាំង ហើយជំរុញឱ្យកម្ពុជា ដែលកំពុងអនុវត្តនីតិរដ្ឋដើរខុសគន្លងប្រជាធិបតេយ្យ។ អ្នកនាំពាក្យរូបនេះបន្តថា បើគ្មានការអនុវត្តច្បាប់ក៏គ្មានដែរលទ្ធិប្រជាធិបតេយ្យនោះ។
ក្រៅពីករណីមេដឹកនាំបក្សប្រឆាំង ប្រធានគណៈកម្មការកិច្ចការបរទេសអាមេរិករូបនេះ បានលើកឡើងពីករណីវាយដំលើតំណាងរាស្ត្របក្សប្រឆាំង លោក ញ៉យ ចំរើន និងករណីឃាតកម្ម លើលោកបណ្ឌិតកែម ឡីផងដែរ។
លិខិតរបស់ប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាអាមេរិកនេះ គឺធ្វើឡើង ២ថ្ងៃមុននឹងសវនាការជម្រះក្តីរបស់លោក កឹម សុខា នៅថ្ងៃទី៩ កញ្ញាក្នុងសំណុំរឿងមិនចូលបំភ្លឺនៅតុលាការ។ សូមបញ្ជាក់ថា គណបក្សសង្គ្រោះជាតិតាំងពីប្រធានគណបក្ស រហូតដល់សកម្មជនកំពុងវណ្ឌករ ដោយបណ្តឹងពីតុលាការ។ តុលាការដែលបក្សប្រឆាំងចោទថាជាឧបករណ៍របស់គណបក្សកាន់អំណាច៕