Quantcast
Viewing all articles
Browse latest Browse all 40045

សកម្មជន​គណបក្ស​ប្រឆាំង​បារម្ភ​ថា​មាន​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

Image may be NSFW.
Clik here to view.
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ន តារា បង្ហាញ​​រថយន្ត​របស់​លោក​ដែល​មាន​ស្នាម​បែក​កញ្ចក់ នៅ​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៦។  Photo courtesy of Sorn Dara Facebook


ដោយ ខែ សុណង RFA 2016-09-10

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ មួយ​រូប​ដែល​តែង​រិះគន់​រដ្ឋាភិបាល​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា បាន​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​នៅ​គ្រា​ដែល​លោក​ធ្វើ​ដំណើរ​តាម​រថយន្ត​ពី​ផ្ទះ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​គណបក្ស ហើយ​មាន​ជន​មិន​ស្គាល់​មុខ​ជិះ​តាម​អែប​វាយ​កញ្ចក់​រថយន្ត​របស់​លោក​ហើយ​គេច​ខ្លួន​បាត់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ទង្វើ​របស់​ជន​មិន​ស្គាល់​មុខ​ដែល​បាន​វាយ​កញ្ចក់​រថយន្ត​របស់​លោក គឺ​ជា​ការ​រៀបចំ និង​មាន​បំណង​មិន​ល្អ​មក​លើ​រូប​លោក។

សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជា​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នយោបាយ លោក ស៊ន តារា ថ្លែង​ថា នៅ​វេលា​ម៉ោង​ប្រមាណ ៩ និង ៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កញ្ញា មាន​ហេតុការណ៍​វាយ​បំបែក​កញ្ចក់​រថយន្ត​របស់​លោក​នៅ​ចំណុច​ផ្លូវ​២៧១ ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ឆ្ពោះ​ទៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ។ លោក​ថា ក្នុង​ពេល​លោក​ធ្វើ​ដំណើរ​ស្រាប់​តែ​លោក​លឺ​សំឡេង​លាន់​ឡើង​ដូច​ផ្ទុះ​គ្រាប់​បែក ដែល​ពេល​នោះ​លោក​បាន​អោន​មុខ​ចុះ​នឹង​ដៃ​ចង្កូត​រថយន្ត​ប៉ុន្តែ​ដោយ​ស្ថានការណ៍​នោះ​លោក​តក់ស្លុត​ពេក​លោក​មិន​បាន​ឃើញ​ជន​ណា​ឲ្យ​ច្បាស់​នោះ​ទេ ហើយ​លោក​បើក​រថយន្ត​សំដៅ​ទៅ​ទីស្នាក់ការ​គណបក្ស​ដើម្បី​រក​សុវត្ថិភាព។ នៅ​ពេល​ទៅ​ដល់​ទើប​លោក​បាន​ឃើញ​កញ្ចក់​ទ្វារ​ខាងស្ដាំ​របស់​លោក​បាន​បែក​ខ្ទេច​តែ​ម្ដង។ លោក​ថា បញ្ហា​នេះ​ធ្វើ​ពហិការ​មិន​ប្ដឹង​ផ្ដល់​ពី​នោះ​ទេ ដោយ​ផ្អែក​ទៅ​លើ​រឿង​អយុត្តិធម៌​សង្គម​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​លោក​មិន​ជឿជាក់​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​និង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​នោះ​ឡើយ៖ «»។

លោក​ថា លោក​ពុំ​ដែល​មាន​គំនុំ ឬ​មាន​ជម្លោះ​ជាមួយ​ជន​ណា​នោះ​ទេ ប៉ុន្តែ​បញ្ហា​នេះ ស្រប​ពេល​ដែល​លោក​បាន​ទទួល​សារ​គំរាម​ដល់​អាយុ​ជីវិត និង​ដាក់​គុក​ច្រវាក់​ជា​ច្រើន​នៅ​លើ​ហ្វេសប៊ុក​របស់​លោក នៅ​ពេល​លោក​សរសេរ​រិះគន់​រដ្ឋាភិបាល​ម្ដងៗ។

ថ្វី​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​សកម្មជន​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក (NICFEC) លោក សំ គន្ធាមី យល់​ឃើញ​ថា មនុស្ស​សកម្មជន​ដែល​គាំទ្រ​គណបក្ស​នយោបាយ​តែង​ប្រឈម​នូវ​ការ​គំរាមកំហែង។ បញ្ហា​នេះ លោក​ស្នើ​ឲ្យ​រដ្ឋាភិបាល និង គ.ជ.ប ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​ជូន​ពលរដ្ឋ​ដើម្បី​សម្រួល​ដល់​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ជៀសវាង​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ៖ «»។

កាល​ពី​ពេល​ថ្មីៗ​នេះ សម្ព័ន្ធ​កំណែទម្រង់​ការ​បោះឆ្នោត​ហៅ​កាត់​ថា អ៊ឺរ៉ា (ERA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ធានា​នូវ​សន្តិសុខ​ទូទៅ​ជូន​ពលរដ្ឋ ដោយ​យោង​ទៅ​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា មាន​ការ​រៀបចំ​ធ្វើ​សម​យុទ្ធ មាន​ការ​ចល័ត​ទាហាន បញ្ហា​ផ្ទុះ​គ្រាប់​បែក​នៅ​សង្កាត់​បឹងកេងកង​៣ បញ្ហា​មួយ​ទៀត​នោះ​គឺ​សភាពការណ៍​នយោបាយ​ដែល​មាន​ការ​កាត់​ទោស​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ជា​ដើម ដែល​បញ្ហា​ទាំង​នេះ​នាំ​ឲ្យ​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ។ មួយ​វិញ​ទៀត លោក​ថា សម្ព័ន្ធ​នេះ​ក៏​ស្នើ​ឲ្យ គ.ជ.ប ធានា​សិទ្ធិ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន ជៀសវាង​ការ​បំភិត​បំភ័យ​ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>