Quantcast
Viewing all articles
Browse latest Browse all 40045

សូមនិមន្តព្រះសង្ឃគ្រប់អង្គនិងអញ្ជើញជនរួមជាតិខ្មែរគ្រប់រូបដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅត្រូវទៅចុះឈ្មោះបោះឆ្នោត



ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តទៅចុះឈ្មោះបោះឆ្នោតរួចរាល់ហើយនៅការិយាល័យចុះឈ្មោះបោះឆ្នោត សាលាបឋមសិក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០១៦ នេះ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋខ្មែរ ។

លិខិតស្នាមសម្រាប់ព្រះសង្ឃដែលអាចចុះឈ្មោះបោះឆ្នោតបានគឺ ៈ ទី១.យកលិខិតសំបុត្រកំណើត
ទី២.យករូបថត៣គុណនិង៤ចំនួន២សន្លឹក
រួចហើយនិមន្តទៅកាន់ការិយាល័យចុះឈ្មោះបោះឆ្នោត ក្នុងឃុំសង្កាត់ នៅពេលនិមន្តទៅដល់មន្ត្រីអ្នករៀបចំចុះឈ្មោះនិងធ្វើលិខិតបញ្ជាក់លំនៅដ្ឋានជូន១សន្លឹកទៀត រួចហើយយកលិខិតនោះទៅកាន់មន្ត្រីទទួលបន្ទុកថតរូប ផ្តិតមេដៃ៤លើកទាំងឆ្វេងនិងស្តាំនិងចុះឈ្មោះក្នុងកំព្យូទ័រពិនិត្យមើលឈ្មោះថ្ងៃខែឆ្នាំកំណើតឲ្យត្រឹមត្រូវជាការស្រេច ។

សម្រាប់គ្រហស្ថធម្មតាគឺ ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅចុះឈ្មោះបោះឆ្នោតជាការស្រេច ។

~Ven. Luon Sovath

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>