Image may be NSFW.
Clik here to view.
ដោយ ឡេង ម៉ាលី RFA 2016-09-11
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីថា នឹងធ្វើមហាបាតុកម្មនៅទូទាំងប្រទេសកម្ពុជា ប្រសិនបើភាពអយុត្តិធម៌នៅតែមានបន្តទៀត។ រីឯមន្ត្រីគណបក្សប្រជាជនកម្ពុជា យល់ឃើញថាជាការមិនអាចធ្វើទៅរួច។
ការពិចារណាធ្វើមហាបាតុកម្មទូទាំងប្រទេស និងនៅរាជធានីភ្នំពេញ ត្រូវបានបញ្ជាក់ឡើងជាថ្មីដោយប្រធានគណបក្សសង្គ្រោះជាតិ គឺលោក សម រង្ស៊ី ក្នុងពិធីសំណេះសំណាលតាមវីដេអូជាមួយថ្នាក់ដឹកនាំយុវជនគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១១ កញ្ញា។
លោក សម រង្ស៊ី ប្រាប់ថ្នាក់ដឹកនាំយុវជនគណបក្សសង្គ្រោះជាតិ ថា ដើម្បីជាការទាមទារឲ្យទទួលបានដំណោះស្រាយរួមសម្រាប់សេរីភាពពេញលេញ ផុតពីការគំរាមកំហែង និងគាបសង្កត់ ប្រជាពលរដ្ឋខ្មែរទាំងអស់ គឺត្រូវចូលរួមក្នុងមហាបាតុកម្ម៖ «»។
ការថ្លែងរបស់លោក សម រង្ស៊ី គឺសំដៅលើស្ថានការណ៍នយោបាយបច្ចុប្បន្ន សម្រាប់ទាំងករណីលោកនៅក្រៅប្រទេស ទាំងករណីលោក កឹម សុខា លាក់ខ្លួនក្នុងទីស្នាក់ការគណបក្ស និងសកម្មជននយោបាយ សកម្មជនការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ទន្ទឹមគ្នានេះដែរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការវាយប្រហារលើសកម្មជនបក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្ស គឺជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឈានទៅរកភាពផ្ដាច់ការ។ ទាក់ទងនឹងការធ្វើបាតុកម្មនេះ លោកថាជាជម្រើសចុងក្រោយមួយដែលមិនអាចរង់ចាំនរណានាំយកលទ្ធិប្រជាធិបតេយ្យមកឲ្យនោះទេ៖ «»។
ពាក់ព័ន្ធបញ្ហានេះ មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គម្រោងធ្វើបាតុកម្មរបស់មេដឹកនាំបក្សប្រឆាំងនោះ នឹងមិនអាចទៅរួចដូចមុនឡើយ៖ «»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខានបានជួបចរចាគ្នាអំពីរឿងនយោបាយជាតិជាច្រើនខែមកហើយ គឺចាប់តាំងពីលោក សម រង្ស៊ី និរទេសនៅក្រៅប្រទេស ហើយលោក កឹម សុខា ចូលទៅលាក់ខ្លួននៅក្នុងទីស្នាក់ការគណបក្សរយៈពេលជិត ៤ខែមកនេះ។ លោក កឹម សុខា ថ្លែងចោទគណបក្សប្រជាជនកម្ពុជា ថាមិនចរចាដោះស្រាយបញ្ហារបស់ខ្មែរគ្នាឯង។
មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា គម្រោងចរចាគណបក្សទាំងពីរនៅមិនទាន់ដឹងនៅឡើយទេ ហើយគណបក្សប្រជាជនកម្ពុជា មិនចរចាជាមួយខ្មែរដែលមានទោសឡើយ៖ «»។
លោកបន្តថា ពេលនេះរដ្ឋាភិបាលកំពុងពង្រឹងនីតិរដ្ឋ ប៉ុន្តែប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ថ្លែងថា ករណីតុលាការចុងក្រោយ គឺជាការរំលោភច្បាប់។ លោកបន្តថា តុលាការត្រូវបានគេប្រើជាឧបករណ៍ ដើម្បីធ្វើទុក្ខបុកម្នេញទាំងសកម្មជនការពារសិទ្ធិមនុស្ស និងនយោបាយ រាប់ទាំងករណីរបស់លោកផង៕