Image may be NSFW.
Clik here to view.
ដោយ សន ចាន់រដ្ឋា RFA 2016-09-12
អណ្ដើកហ្លូងជាង២០០ក្បាលនឹងត្រូវនាំយកទៅចិញ្ចឹម ថែរក្សា និងបង្កាត់ពូជ នៅថ្ងៃទី១៣ កញ្ញា នៅមជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន នាខេត្តកោះកុង។
សេចក្ដីប្រកាសរបស់អង្គការសមាគមអភិរក្សសត្វព្រៃ នៅថ្ងៃទី១២ កញ្ញា ថា អង្គការខ្លួន សហការជាមួយរដ្ឋបាលជលផល កំពុងយកអណ្ដើកហ្លួងចំនួន២០៦ក្បាល ទៅកាន់មជ្ឈមណ្ឌលថ្មី ស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។
អណ្ដើកហ្លួង ឬហៅថា អណ្ដើកសរសៃដែលជាប្រភេទសត្វល្មូនតំណាងឲ្យកម្ពុជា គឺជាប្រភេទសត្វដែលកំពុងរងគ្រោះខ្លាំងជាងគេបំផុតមួយ និងស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) ដែលជិតផុតពូជបំផុតនៅលើសាកលលោក។
កម្ពុជាធ្លាប់គិតថា អណ្ដើកប្រភេទនេះបានផុតពូជពីកម្ពុជាហើយ តែនៅឆ្នាំ២០០០ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ បានស្រាវជ្រាវទៅ ក៏រកឃើញអណ្ដើកនេះ នៅសល់តិចតួច រស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...