Quantcast
Viewing all articles
Browse latest Browse all 40045

គ.ជ.ប.ក្លិនមិនល្អ (ដោយ អ៊ុម-ហាក់)

គ.ជ.ប.:ក្លិនមិនល្អ N.E.C. STINKS (ដោយ អ៊ុម-ហាក់)

ប្រទេសសេរីក្នុងលោកព្រមទាំងប្រជាពលរដ្ធខ្មែរទាំងក្នុងនិងក្រៅប្រទេសចង់ឃើញការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅស្រុកខ្មែរឆ្នាំ២០១៧នឹង២០១៨។ ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ នឹងយុត្តិធម៌ចាំបាច់អាស្រ័យលើការចុះឈ្មោះដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាមុន
សិន។ តើការចុះឈ្មោះមកទល់ពេលនេះប្រកបដោយការចាំបាច់ទាំងនេះហើយឬ?។ សូមអញ្ជើញតាមដានជាមួយគ្នា៖
*- ចុះឈ្មោះដោយសេរី៖
ដំបូងឡើយច្បាប់បោះឆ្នោតតម្រូវឱ្យពលរដ្ធដែលគ្រប់អាយុទៅចុះឈ្មោះនៅឯភូមិឃុំកំណើត។ មិនដឹងថាច្បាប់នេះបានត្រូវគ.ជ.ប.កែប្រែឬយ៉ាងណា បន្ទាប់ពីហ៊ុនសែនខាកស្តោះសំដីថានរណាធ្វើការនៅទីណាអាចចុះឈ្មោះនិងបោះឆ្នោតនៅទីនោះ។ ស្រាប់តែគេឃើញថាការចុះឈ្មោះហួសពី
ដោយសេរី តែចុះបាន‹‹ម៉ាសេរី››តែម្តង។ ទាហានឈរជើងនៅឧត្តរមានជ័យ ក៏អាចមកចុះឈ្មោះនៅឃុំបាណន់ខេត្តបន្ទាយមានជ័យបានដែរ។ ពួកអាកន្ទបមួយចំនួនដែលមិនចេះនិយាយខ្មែរមួយម៉ាត់ក៏អាចចុះឈ្មោះបានដែរឱ្យតែមានកាតខ្មែរ។ល។និង។ល។ ពិតជាសេរីមែនហើយ។
*- ចុះឈ្មោះដោយត្រឹមត្រូវ៖
បើនិយាយពីរឿងត្រឹមត្រូវ មានគេស្តីបន្ទោសខ្ញុំម្តងហើយ ដោយគេសំអាងទៅលើបច្ចេកទេសជឿនលឿនគ្មាននរណបន្លំបានឡើយ។ ខ្ញុំសូមបបួលបងប្អូនខ្មែរពិចារណាតែករណីពីរចុះ៖ ១- បច្ចេកទេសជឿនលឿនដល់ថ្នាក់ណាក៏ដោយ កុមព្យូទ័រមិនអាចស្គាល់ថានរណាជាខ្មែរឬនរណាជាយួនឡើយ ២- ទិន្នន័យចុះឈ្មោះពីភូមិ ឃុំ សង្កាត់ ស្រុក ខេត្តនិងក្រុង នឹងត្រូវបញ្ចូលក្នុងមជ្ឈមណ្ឌលគ.ជ.ប.។ អ្នកដែលស្គាល់ពាក្យគន្លឹះចូលទៅមើលទិន្នន័យក្នុងមជ្ឈមណ្ឌលនោះបាន មានតែពីរនាក់គត់ក្នុងនោះមានខ្មែរតែម្នាក់គឺស៊ិក-ប៊ុនហុក ប្រធានគ.ជ.ប.មកពីបក្សប្រជាជនកុម្មុយនិស្តដែលយួនបន្តុបឡើង។ បកស្រាយប៉ុណ្ណេះគ្រប់គ្រាន់ឬនៅ?។
*- ចុះឈ្មោះដោយយុត្តិធម៌៖
ពលរដ្ធខ្មែរមួយចំនួនដាក់ពាក្យសុំធ្វើអត្តសញ្ញាណប័នវាល់ខែ ជួនកាលវាល់ឆ្នាំនៅតែមិនបានដោយលេសថាខ្វះនេះ ខុសនោះមិនចប់។ តែគេអំពាវ នាវឱ្យយួនទៅធ្វើ ហើយឮថាបើយួនណាប្រហេសមិនបានទៅធ្វើ គេបញ្ជាភ្នាក់ងារគេឱ្យទៅធ្វើដល់ផ្ទះទៀត។ ឱ!យុត្តិធម៌! អ្នកនៅទីណា? ត្រូវសរសេរនឹងអក្សរអីខ្លះទៅ?
រួមសេចក្តីមក ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌គ្រាន់តែជាស្គ វ៉ៃឮខ្លាំងតែប្រហោងក្នុងអត់មានស្អីសោះ។ ក្រៅពីនេះសូមឆ្លៀតឱកាសរំលឹកអ្នកនយោបាយនិន្នាការសេរីទាំងអស់ថា បើអ្នករំពឹងតែលើ ការបោះឆ្នោតមួយមុខ អ្នកនឹងត្រូវចុកឈាមបន្តទៅទៀតមិនដឹងអវសានឯណា។
ជឿក្តីមិនជឿក្តី ការបោះឆ្នោតសកលឆ្នាំ២០១៨នឹងអាចប្រព្រឹត្តទៅបាន ល្គិកណាតែហ៊ុន សែនច្បាស់ថាបក្សប្រជាជននឹងឈ្នះ បើមិនដូច្នោះទេ...។ តិចថាមិនបានប្រាប់។ មធ្យោបាយរំដោះជាតិមានច្រើនទៀត៕


អ៊ុម ហាក់ ១៣កញ្ញា២០១៦

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>