Image may be NSFW.
Clik here to view.
មាស សុខជា ភ្នំពេញ ប៉ុស្តិ៍ Fri, 16 September 2016
ភ្នំពេញៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក ន័យ សាមុល បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធប្រាប់ទៅប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិថាសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយបុគ្គល និងក្រុមគណៈប្រតិភូនៃប្រទេសមួយចំនួនពាក់ព័ន្ធនឹងបញ្ហាកម្ពុជាគឺដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូតកម្ពុជានេះបានធ្វើឡើងឆ្លើយតបទៅនឹងការរិះគន់ពីបណ្តាប្រទេសចំនួន ៣៦ រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក បាន គីមូន ដែលថាកម្ពុជាកំពុងតែមានការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិធ្ងន់ធ្ងរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលអានដោយលោកឯកអគ្គរដ្ឋទូត កេត ហាបភើ (Keith Harper) តំណាងសហរដ្ឋអាមេរិកប្រចាំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតាងនាមឲ្យរដ្ឋចំនួន ៣៦ រួមទាំងលោក បាន គីមូន បានបង្ហាញនូវបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជាបន្តឡើងវិញនូវការសន្ទនានយោបាយហើយធានាឲ្យមានការគោរពយ៉ាងពេញលេញចំពោះសិទ្ធិមនុស្ស ...។
លោក កេត ថ្លែងថា៖ «យើងសូមអំពាវនាវឲ្យរដ្ឋាភិបាលខិតខំជាអតិបរិមាដើម្បីបង្កើតឲ្យមានបរិយាកាសនយោបាយមួយដែលក្នុងនោះគណបក្សប្រឆាំង និងសង្គមស៊ីវិលអាចធ្វើសកម្មភាពបានដោយសេរី។ យើងសូមអំពាវនាវផងដែរឲ្យប្រទេសកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រជាជនកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការធ្វើការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែលនឹងធានាភាពស្របច្បាប់នៃរដ្ឋាភិបាលក្រោយ។ យើងត្រៀមជាស្រេចក្នុងការជួយប្រទេស និងប្រជាជនកម្ពុជាក្នុងការដោះស្រាយកង្វល់ទាំងនេះតាមលក្ខណៈស្របតាមច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស»។
លោកបន្តថា៖ «ជារួមយើងសូមអំពាវនាវឲ្យអ្នកពាក់ព័ន្ធទាំងអស់ធ្វើការដើម្បីបន្ថយការកើនឡើងនៃភាពតានតឹងហើយបង្កើនការទុកចិត្តគ្នា»។
ប្រទេសទាំងនោះក៏បានបង្ហាញនូវកង្វល់ជាពិសេសដោយមើលឃើញថាមានការប្តឹងទៅតុលាការដោយមិនទំនងប្រឆាំងនឹងអ្នករិះគន់រដ្ឋាភិបាលហើយមានកង្វល់ដូចគ្នានេះផងដែរពីស្ថានភាពនៃវប្បធម៌សន្ទនារវាងគណបក្សនយោបាយធំជាងគេទាំងពីរដែលឈប់មានដំណើរទៅមុខ និងគាំទ្រការអំពាវនាវដែលសុំឲ្យអាជ្ញាធរកម្ពុជាធានាឲ្យមានបរិយាកាសមានភាពអនុគ្រោះ និងប្រកបដោយសុវត្ថិភាពសម្រាប់សង្គមស៊ីវិល និងអ្នកការពារសិទ្ធិមនុស្សដែលមានតួនាទីយ៉ាងសំខាន់ក្នុងការចាប់ឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវហើយនាំមកនូវផលប្រយោជន៍នៃសិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល។
លោក កេត ថ្លែងថា៖ «យើងមានកង្វល់យ៉ាងជ្រាលជ្រៅចំពោះការកើនឡើងនៅពេលនេះនៃភាពតានតឹងនយោបាយនៅកម្ពុជាដែលជាការគំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការផ្នែកសិទ្ធិមនុស្ស»។
ប៉ុន្តែលោក ន័យ សាមុល បានប្រាប់លោក Choi Kyonglim ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិថាគណបក្សនយោបាយ និងស្ថាប័នមួយចំនួនគ្រាន់តែដើម្បីប្រយោជន៍នយោបាយបោកបញ្ឆោត ញុះញង់ និងសម្តែងល្ខោនចំពោះស្ថានភាពបច្ចុប្បន្នរួមទាំងការបង្កអស្ថិរភាពក្នុងប្រទេសកម្ពុជា។
លោកបន្តថា៖ «ជាប្រទេសប្រជាធិបតេយ្យមួយរដ្ឋាភិបាលមានកាតព្វកិច្ចអនុវត្តនីតិរដ្ឋដើម្បីធានាស្ថិរភាព និងសន្តិសុខសម្រាប់អត្ថប្រយោជន៍ឯកជន និងសាធារណៈ»។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះលោក សាមុល ក៏បានថ្លែងផងដែរថាគណបក្សនយោបាយ ឬស្ថាប័នមួយចំនួនមិនគួរ«លាក់ខ្លួនក្រោមឆត្រសិទ្ធិមនុស្សដើម្បីជំរិត ឬប្លន់សណ្តាប់ធ្នាប់សាធារណៈភាពស្ងប់ស្ងាត់ និងភាពសុខដុមរមនារបស់សង្គមដើម្បីប្រយោជន៍នយោបាយរបស់ខ្លួននោះទេ»។ «អំពើខុសច្បាប់ និងអនាធិបតេយ្យ ការញុះញង់ពូជសាសន៍ និងការនិយាយស្អប់មិនគួរត្រូវបានចាត់ទុកថាមានហេតុផលបើទោះបីជាបុគ្គលណាប្រព្រឹត្តក៏ដោយ»។ «ការអំពាវនាវឲ្យរដ្ឋាភិបាលអន្តរាគមន៍នៅក្នុងដំណើរការតុលាការគឺស្មើទៅនឹងអំពើជ្រៀតជ្រែកនៅក្នុងប្រព័ន្ធតុលាការដែលផ្ទុយនឹងគោលការណ៍មូលដ្ឋាននៃនីតិរដ្ឋ និងប្រជាធិបតេយ្យ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតឆ្នាំ ២០១៧ និង ២០១៨ លោក ន័យ សាមុល បានប្រាប់លោក Choi Kyonglim ថារហូតមកដល់ពេលនេះមានប្រជាជនជាច្រើនបានទៅចុះឈ្មោះបោះឆ្នោតហើយថាសន្តិសុខ និងការគ្រប់គ្រងដំណើរការបោះឆ្នោតត្រូវបានបង្កើតឡើងដើម្បីធានាឲ្យមានការប្រកួតប្រជែងដោយសេរី យុត្តិធម៌ និងតម្លាភាពដែលអាចទទួលយកបានសម្រាប់គ្រប់គណបក្សទាំងអស់។
លោក សាមុល បន្តថា៖ «ពិតណាស់យើងចង់មានការសហការជាមួយដៃគូទាំងអស់ និងកិច្ចសន្ទនាបើកចំហ។ ប៉ុន្តែកិច្ចសន្ទនាត្រូវផ្អែកលើការគោរពគ្នាទៅវិញទៅមក។ យើងត្រូវការការគាំទ្រ និងការណែនាំ។ ...ប៉ុន្តែយើងមិនស្វាគមន៍ការជ្រៀតជ្រែកនៅក្នុងស្ថានភាពនយោបាយរបស់យើងទេ»។
ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងលោក យឹម សុវណ្ណ បានថ្លែងថាប្រទេសចំនួន ៣៦ ដែលថ្លែងអំពីបញ្ហារបស់កម្ពុជាគឺជាប្រទេសមហាអំណាច និងជាប្រទេសរីកចម្រើនដូច្នេះអ្វីដែលពួកគេរិះគន់កម្ពុជា ពួកគេដឹងអំពីស្ថានភាពរបស់កម្ពុជា។
លោកបន្តថា៖ «យើងគួរយកអនុសាសន៍របស់ពួកគេដើម្បីពិចារណាឡើងវិញដើម្បីឲ្យកម្ពុជាគោរពកាតព្វកិច្ចអន្តរជាតិដើម្បីឲ្យកម្ពុជាមានកិត្តិយសនៅក្នុងឆាកអន្តរជាតិដើម្បីឲ្យប្រទេសយើងជាប្រទេសសេដ្ឋកិច្ច ប្រទេសប្រជាធិបតេយ្យ និងប្រទេសគោរពសិទ្ធិមនុស្ស»។
ចំពោះអ្នកវិភាគនយោបាយលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតបានចាត់ទុកសេចក្តីថ្លែងការណ៍របស់ឯកអគ្គរាជទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិលោក ន័យ សាមុល ថាជាសេចក្តីថ្លែងការណ៍គ្មានមូលដ្ឋានសម្រាប់កម្ពុជាហើយជំរុញឲ្យរដ្ឋាភិបាលទទួលស្គាល់សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង ៣៦ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិដែលបានសម្តែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជា។
លោក អ៊ូ វីរៈ បន្តថា៖ «គាត់ [រដ្ឋាភិបាល] ចោទប្រកាន់អ្នករិះគន់ទាំងអស់ថាគាំទ្រគណបក្សប្រឆាំង។ ដូច្នេះវាមានន័យថាគាត់គិតថាគណបក្សប្រឆាំងគឺខ្លាំងពិភពលោកគាំទ្រ។ គាត់ [គណបក្សកាន់អំណាច] ក៏បានជួបជាមួយ [អង្គការសហប្រជាជាតិ] ហេតុអ្វីគាត់មិនពន្យល់រៀបចំភ័ស្តុតាងដើម្បីឲ្យពួកគេជឿ»។
លោកបន្ថែមថារដ្ឋាភិបាលមិនគួរច្រានចោលរបាយការណ៍របស់អង្គការសហប្រជាជាតិទេ។ រដ្ឋាភិបាលគួរតែពិចារណាទទួលយកការរិះគន់របស់ពួកគេអនុសាសន៍របស់ពួកគេដើម្បីកែតម្រូវពីព្រោះមន្រ្តីអង្គការសហប្រជាជាតិគឺខ្លាំងខាងធ្វើការងារលើបញ្ហារំលោភសិទ្ធិមនុស្ស៕ PS