Quantcast
Viewing all articles
Browse latest Browse all 40045

Analysts: CNRP MPs should hold their own demonstration, they represent the voice of half of the country

អ្នកវិភាគ៖ សមាជិកសភា CNRP គួរតែធ្វើបាតុកម្មដោយខ្លួនឯងផ្ទាល់ ព្រោះតំណាងសំឡេងពលរដ្ឋកន្លះប្រទេស

ប្រភព មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា Women’s Media Center of Cambodia, ថ្ងៃទី១៧ ខែកញ្ញា ២០១៦
Image may be NSFW.
Clik here to view.
បាតុកម្មកាលពីឆ្នាំ២០១៤ នៅផ្លូវវែងស្រេង។ រូបភាពពីGoogle
2014 Demonstration on the Veng Sreng street, Phnom Penh
ភ្នំពេញ៖ ខណៈ​ដែល​គណបក្សប្រឆាំង​ប្រកាស​រក្សា​ជំហរ​របស់​ខ្លួន​ ថា​នឹង​ធ្វើ​បាតុកម្ម​ដើម្បី​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​ អ្នកវិភាគ​យល់​ឃើញ​ថា​ បាតុកម្ម​ដែល​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​ផ្តល់​ចំណេញ​អ្វី​ច្រើន​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាងគេ​ គឺ​ប្រជាពលរដ្ឋ​។​ អ្នកវិភាគ​ព្រមាន​ថា​ គណបក្សកាន់អំណាច​អាច​នឹង​ប្រើ​កម្លាំង​បង្ក្រាប​ទៅ​លើ​បាតុកម្ម​នោះ​។​​
បែប​នេះ​ក្តី​អ្នកវិភាគ​យល់​ថា​ ប្រ​សិន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម​គឺ​ តំណាងរាស្ត្រ​ទាំង​ ៥៥រូប​របស់​គណបក្ស​នេះ​ ត្រូវ​នាំមុខ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​បង្ហាញ​ទៅ​មហាជន​ពី​ភាព​ក្លា​ន​ហាន​។​

​បន្ទាប់​ពី​គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​  មាន​មតិ​មហាជន​ក៏​ដូច​ជា​អ្នកវិភាគ​មួយ​ចំនួន​លើក​ឡើង​ថា​ តំណាងរាស្ត្រ​របស់​គណបក្ស​នេះ​ទាំង​ ៥៥​រូប​  គួរ​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម​ដោយ​ខ្លួនឯង​ ជា​ជាង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មក​ចូលរួម​ធ្វើ​បាតុកម្ម​ ដែល​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​។

​ដោយសារ​មូលហេតុ​នេះ​  វិទ្យុ​ស្ត្រី​បាន​សុំ​ការ​យល់​ឃើញ​ពី​អ្នកវិភាគ​បួន​រូប​ ពួក​គាត់​បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់ប្រហែល​គ្នា​។​

​លោក​ ហេង​ ស្រ៊ា​ង​  សាស្ត្រាចារ្យ​ទស្សនៈវិជ្ជា​ យល់​ឃើញ​ថា​ ជា​ការ​ពិត​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង​ ៥៥រូប​គួរតែ​ចេញ​ដើរ​ធ្វើ​បាតុកម្ម​ទាំងអស់​គ្នា​ ព្រោះ​ពួក​គាត់​គឺជា​តំណាង​របស់​ប្រជាពលរដ្ឋ​ ហើយ​ត្រូវ​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ឱ្យ​ពលរដ្ឋ​បានឃើញ​។​

​អ្នកវិភាគ​រូប​បាន​ប្រាប់​បន្ត​ថា​ លោក​ចង់ឱ្យ​អ្នកនយោបាយ​បញ្ឈប់​ការ​យក​ប្រជាពលរដ្ឋ​ជា​ឈ្នាន់​ ព្រោះ​តាំងពី​ដើម​អ្នកនយោបាយ​ខ្មែរ​តែងតែ​យក​ប្រជាពលរដ្ឋ​ធ្វើ​ខែល​នយោបាយ​ ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​។​ តែ​លោក​ថា​ បើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ទាំង ​៥៥​រូប​ ហ៊ាន​ធ្វើ​ដូចនេះ​ គឺជា​ការ​បង្ហាញ​ពី​ភាព​ក្លាហាន​ផង​ដែរ​។​ លោក ហេង ស្រ៊ាង៖ «បើសិនជាគណបក្សសង្រ្គោះជាតិ ឬសមាជិកទាំងហ្នឹងមិនពេញចិត្ត ហេតុលោកមិនដើរទៅព្រៃសរាល់ថ្ងៃទៅ ទឹកមួយដបទៅ នំបុ័ងដាក់សាច់មួយកំណាត់ ហើយដើរទៅជួបសមាជិកខ្លួនឯងនៅព្រៃសរាល់ថ្ងៃទៅ បើយើងបង្ហាញមិនពេញចិត្ត ហើយទាមទារឱ្យមានការដោះលែង ចុះហេតុអីបានអ្នកមួយចំនួនសំងំសុខ ហើយអ្នកមួយចំនួនទៅស្រុកគេអញ្ចឹងទៅ ទៅស្រែកជេរពីស្រុកគេមកអញ្ចឹងទៅ..»

​ចំណែក​លោក​បណ្ឌិត​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ឃើញ​ថា​  គណបក្ស​ទាំង​ពីរ​កំពុង​តែ​បង្ហាញ​សាច់ដុំ​រៀងៗ​ខ្លួន​ ដោយ​ភាគី​គណបក្សប្រឆាំង​អាង​កម្លាំង​ប្រជា​ពលរដ្ឋ​ រីឯ​គណបក្សកាន់អំណាច​អាង​ទៅ​លើ​កងកម្លាំងប្រដាប់អាវុធ​។​ លោក​បន្ត​ថា​ ប្រសិនបើ​មានការ​រៀបចំ​ឱ្យ​មាន​មហា​បាតុកម្ម​មែន​ នោះ​នឹង​មាន​ហានិភ័យ​ខ្ពស់​ ដោយសារ​ភាគី​ខាង​រដ្ឋាភិបាល​បាន​ត្រៀមកម្លាំង​ធំដុំ​ពេក​ ដើម្បី​បង្ក្រាប​ទៅ​លើ​កម្លាំង​មហាជន​ដែល​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​។​

​លោក​មើលឃើញ​ថា​ គណបក្ស​ទាំង​ពីរ​កំពុង​តែ​រឡែង​លេង​ជាមួយនឹង​ភ្លើង​ ដែល​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​រង​គ្រោះ​។​ លោក​ មាស​ នី​ «​កំពុង​តែ​យក​ឈាម​របស់​ពលរដ្ឋ​ហ្នឹង​ទៅ​ប្រឡែង​លេង​ទាំង​សងខាង​ ម្ខាង​អាង​សម្លាប់​ ម្ខាង​ទៀត​អាង​កម្លាំង​ពលរដ្ឋ​ដៃទទេ​សុទ្ធ​យក​ទៅ​ប្រឈម​នឹង​កម្លាំងប្រដាប់អាវុធ​»​។​ លោក​ហេង​ ស្រ៊ា​ង ​«​បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​សមាជិក​ទាំង​ហ្នឹង​មិន​ពេញចិត្ត​ ហេតុ​លោក​មិន​ដើរទៅ​ព្រៃ​ស​រាល់ថ្ងៃ​ទៅ​ ទឹក​មួយ​ដប​ទៅ​ នំ​បុ័ង​ដាក់​សាច់​មួយ​កំណាត់​ ហើយ​ដើរទៅ​ជួប​សមាជិក​ខ្លួនឯង​នៅ​ព្រៃ​ស​រាល់ថ្ងៃ​ទៅ​ បើ​យើង​បង្ហាញ​មិន​ពេញចិត្ត​ ហើយ​ទាមទារ​ឱ្យ​មានការ​ដោះ​លែង​ ចុះ​ហេតុ​អី​បាន​អ្នកមួយ​ចំនួន​សំងំសុខ​ ហើយ​អ្នកមួយ​ចំនួន​ទៅ​ស្រុក​គេ​អ​ញ្ចឹ​ង​ទៅ​ ទៅ​ស្រែក​ជេរ​ពី​ស្រុក​គេ​មក​អ​ញ្ចឹ​ង​ទៅ​..»

​មិន​ថា​ឡើយ​ អ្នកនយោបាយ​កម្ពុជា​ ដែល​យក​ពលរដ្ឋ​ធ្វើ​ជា​ខែល​ សូ​ម្បី​អ្នកនយោបាយ​នៅ​ប្រទេស​ជិតខាង​ក៏​ធ្វើ​ដូចនេះ​ដែរ​។​

​លោក​ សូ​ ច​ន្ថា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ ទទួលស្គាល់​ថា​​​ ការ​យក​ប្រជាពលរដ្ឋ​ ដើម្បី​ឱ្យ​ក្លាយជា​ឈ្នាន់​របស់​អ្នកនយោបាយ​ គឺ​ជៀស​មិន​រួច​ទេ​ តែ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​រួម​គ្នា​ដាក់​សម្ពាធ​ទៅ​លើ​អ្នកនយោបាយ​ទាំងអស់​ឱ្យទៅ​រក​តុ​ចរចា​វិញ​។​

​លោក​យល់​ថា​ ទាំង​ការ​ធ្វើ​បាតុកម្ម​អហឹ​ង្សា​ និង​ការ​បង្ក្រាប​សុទ្ធតែ​ជា​ជម្រើស ​ដែល​មិន​ផ្តល់​ផល​ចំណេញ​ឱ្យ​ជាតិ​នោះ​ទេ​។​

​ស្រប​ជាមួយ​គ្នា​នេះ​ដែរ​លោក​ថា​ នៅ​កាលៈទេសៈ​នេះ​ តួនាទី​ព្រះមហាក្សត្រ​ក៏​សំខាន់​ផង​ដែរ​ ដើ​ម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​។​ លោក​យល់​ថា​ ព្រះ​អង្គ​គួរតែ​កោះហៅ​មេដឹកនាំ​ ដែល​មាន​ជម្លោះ​
នយោបាយ​នឹង​គ្នា​មក​ជជែក​ពិ​ក្សា​ទល់មុខ​គ្នា​ ហើយ​រក​ដំណោះ​ស្រាយ​មួយ​ដែល​សម​ស្រប​ដែល​អាច​ដោះស្រាយ​បញ្ហា​ជាតិ​បាន​។​

​ទន្ទឹម​នឹង​នេះ​ លោក​ប្រាប់​ថា​ ភាគី​អន្តរជាតិ​ក៏​ជា​ផ្នែក​មួយ​សំខាន់​អាច​ធ្វើ​ឱ្យ​អ្នកនយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​វិល​មក​រក​ការ​ពិភាក្សា​ឡើង​វិញ​។​

​លោក​ សូ​ ច​ន្ថា​៖ «​ខ្ញុំ​នៅ​តែ​សង្ឃឹមថា​ អ្នកនយោបាយ​កម្ពុជា​យើង​ មិន​រុញ​ស្ថាន​ការ​នយោបាយ​កម្ពុជា​យើង​ឱ្យ​ក្លាយទៅជា​ភ្លើង​ ដែល​នាំ​ឱ្យ​ឆេះ​សន្ធោសន្ធៅ​នៅ​កម្ពុជា​យើង​ ដូច​ប្រវត្តិសាស្ត្រ​ធ្លាប់​ឆ្លងកាត់​ មក​នោះ​ទេ​។​ ខ្ញុំ​គិត​ថា​ អ្នកនយោបាយ​គួរតែ​រៀបចំ​ខ្លួន​ឱ្យ​ចាស់ទុំ​ជាង​នេះ​….»​។​

​លោក​ថា​ច់​ សេដ្ឋា​៖ «​តំណាងរាស្ត្រ​ត្រូវ​តែ​ចេញ​ហើយ​ រៀបចំ​ហ្នឹង​ គឺ​រៀបចំ​ដោយ​តំណាងរាស្ត្រ​ធ្វើ​បាតុកម្ម​ ព្រោះ​តំណាងរាស្ត្រ​ តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ ព្រោះ​យើង​ឃើញ​ហើយ​កន្លង​មក​អ្វី​ដែល​យើង​ធ្វើ​យើង​ដឹង​ណាស់​។​»

​ចំណែក​បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ​លោក​ ចាន់​ វិបុល​ គិត​ថា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​ចេញ​មុខ​តស៊ូ​មតិ​ខាង​ផ្លូវច្បាប់​ខ្លាំង​ជាង​នេះ​ ។​

​លោក​ថា​ ទោះជា​តុលាការ​ត្រូវ​គេ​រិះគន់​ថា​ មិន​ឯករាជ្យ​ក៏​ដោយ​ តែ​ពេល​ខ្លះ​អ្នកនយោបាយ​ត្រូវ​ហ៊ាន​ទៅ​ពន្ធនាគារ​។​ លោក​ពន្យល់​ថា​ នៅ​ពេល​លោក​ជាប់​ពន្ធនាគារ​ គឺ​បញ្ហា​នឹង​ឆាប់​ចប់​ ហើយតំណាង រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​ក៏​ត្រូវ​ចេញ​តវ៉ា​ដោយ​ផ្ទាល់​ដែរ​។​ ​លោក​ ចាន់​ វិបុល​៖ «​ព្រោះថា​ គឺជា​ការ​ដើរ​ ដើម្បី​បង្ហាញ​ថា​ យើង​មិន​ពេញចិត្ត​នូវ​ប្រព័ន្ធ​តុលាការ​ទេ​ ប៉ុន្តែ​សូម​ឱ្យអំណាច​តុលាការ​មាន​ឥទ្ធិពល​សម្រាប់​សង្គម​កម្ពុជា​ ជា​ជាង​យើង​ដាក់បន្ទុក​ទៅ​ដល់​តុលាការ​មិន​ឯករាជ្យ​ ហើយ​យើង​នាំ​គ្នា​មិន​គោរព​ អ​ញ្ចឹ​ង​យល់​វិ​រៈ​ភាពល្អ​យើង​ត្រូវ​តែ​នាំ​គ្នា​គោរព​ នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ ពីព្រោះ​វា​ជា​និ​តិ​រដ្ឋ​ ប្រសិនបើ​យើង​លើ​កតម្កើ​ង​និ​តិ​រដ្ឋ​ឱ្យ​តម្លៃ​ ទោះបី​យើង​ទទួលស្គាល់​ថា​ តុលាការ​មិន​ឯករាជ្យ​ នេះ​គឺជា​គំរូរបស់​ថ្នាក់ដឹកនាំ​ដែល​យើង​ចង់​ឃើញ​។​»​

​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​ស្ត្រី​  លោក​ ថា​ច់​ សេដ្ឋា​ អតីត​សមាជិក​ព្រឹទ្ធសភា​ ដែល​បច្ចុប្បន្ន​ជា​សមាជិក​អចិ​ន្ត្រៃ​យិ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសា​ស​ន៏​ថា​ ការ​ធ្វើ​មហា​បាតុកម្ម​ខាង​មុខ​នេះ​ គឺ​តំណាងរាស្ត្រ​ទាំងអស់​របស់​គណបក្ស​នឹង​ដើរ​នាំមុខ​ពលរដ្ឋ​ ហើយ​ចេញ​មុខ​ខ្លាំង​ជាង​សព្វដង​។​ លោក​ថា​ កម្លាំង​ពលរដ្ឋ​ជា​មូល​ដ្នា​ន​មួយ ​ដែល​ជួយ​ធ្វើ​ឱ្យ​មាន​ដំណោះស្រាយ​។​ លោកថាច់ សេដ្ឋា៖ «តំណាងរាស្រ្តត្រូវតែចេញហើយ រៀបចំហ្នឹង គឺរៀបចំដោយតំណាងរាស្រ្តធ្វើបាតុកម្ម ព្រោះតំណាងរាស្រ្ត តំណាងឱ្យប្រជាពលរដ្ឋ ព្រោះយើងឃើញហើយកន្លងមកអ្វីដែលយើងធ្វើយើងដឹងណាស់។»

​ភ្លាមៗ​បន្ទាប់​ពី​លោក​ កឹ​ម​ សុខា​ ប្រកាស​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ការ​ជិះជាន់​គាបសង្កត់​ពី​សំណាក់​បក្ស​កាន់​អំណាច​ ដែល​លោក​ថា​ បក្ស​កាន់​អំណាច​នេះ​ប្រើប្រាស់​តុលាការ​កាត់ទោស​រូប​លោក​ និង​បង្ក​អយុត្តិធម៌​សង្គម​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ឱ្យ​កងទ័ព​ត្រៀម​បង្ក្រាប​ បើ​បក្ស​សង្គ្រោះ​ជាតិ​ហ៊ាន​ដឹកនាំ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​មែន​នោះ​។​

​ករណី​នេះ​ នាំ​ឱ្យ​អ្នកវិភាគ​ព្រមាន​ថា​ កម្ពុជា​នឹង​គ្រោះថ្នាក់​ជា​ថ្មី​ទៀត​ បើ​អ្នកនយោបាយ​មិន​មាន​ជំហរ​ផ្សះផ្សា​ជាតិ​៕​

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>