Quantcast
Viewing all articles
Browse latest Browse all 40045

The Hun Sen government always rejects human rights violations in the country even the international community is aware

មន្ត្រី​រដ្ឋាភិបាល​ហ៊ុន សែន តែង​ច្រានចោល​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា ទោះបី​សហគមន៍​អន្តរជាតិ​ដឹង​ច្បាស់​ក៏ដោយ​

Deny, Deny, Deny --- Communists, dictators and authoritarians have in common.


​ប្រភព មនសិការខ្មែរ, ថ្ងៃទី១៧ ខែកញ្ញា ២០១៦

អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​រឿង​មិនអាច​បិទបាំង​បានឡើយ ព្រោះ​ថ្មីៗ​នេះ​តំណាង​ប្រទេស​ចំនួន​៣៦ និង​សហគមន៍​អន្តរជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​រួម​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ជុំវិញ​អំពើ​រំលោភសិទ្ធិ​មនុស្ស និង​ការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ មានន័យថា​ បញ្ហា​ដែល​កើតឡើង​នៅ​កម្ពុជា​ ដូចជាការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​មេដឹកនាំ​គណបក្សជំទាស់ ការធ្វើឃាត​អ្នកវិភាគ​ឯករាជ្យ លោក កែម ឡី និង​ការគាប សង្កត់​ទៅលើ​ក្រុម​សង្គម​ក្រៅរដ្ឋាភិបាល ត្រូវបាន​សហគមន៍​អន្តរជាតិ​ដឹង​អស់​ទៅហើយ​។ ម្យ៉ាងទៀត​បណ្ដា​ប្រទេស​ទាំងនោះ​ មាន​មន្ត្រីការទូត​របស់គេ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ហើយ​បានឃើញ​គ្រប់​បញ្ហា​ដែល​កើតឡើង ដូច្នេះ​មន្ត្រី​រដ្ឋាភិបាល​លោក ហ៊ុន សែន មិនអាច​បិទបាំង​បានឡើយ​។

ថ្មីៗ​នេះ​មន្ត្រី​ទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​ច្រានចោល​ការលើកឡើង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជុំវិញ​អំពើ​រំលោភសិទ្ធិ​មនុស្ស​ ដែលមាន​ស្ថានភាព​ធ្ងន់ខ្លាំង និង​ការ​បំបិទ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ក្នុងការ​សម្ដែង​មតិ​។ ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​អង្គការសិទ្ធិមនុស្ស និង​អ្នកសង្កេតការណ៍​ឯករាជ្យ​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​គួរតែ​ហ៊ាន​ទទួលស្គាល់​ការពិត ហើយ​មិនគួរ​ចេះតែ​ច្រានចោល​រឿង​ពិត​ដែល​គេ​បានដឹង​ឮជា​សាធារណៈ និង​មានការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ព័ត៌មាន​ជុំវិញ​ពិភពលោក​នោះទេ​។ ការដែល​មន្ត្រី​រដ្ឋាភិបាល​ហ៊ុន សែន បដិសេធ​ការរិះគន់​របស់​សហគម​ន៍​អន្តរជាតិ​ជុំវិញ​អំពើ​រំលោភសិទ្ធិ​មនុស្ស និងការធ្លាក់ចុះ​នៃ​លទ្ធិប្រជាធិបតេយ្យ គឺជា​រឿង​ដដែល​ព្រោះ​មន្ត្រី​រដ្ឋាភិបាល​ហ៊ុន សែន មាន​ជំនាញ​ខាង​បំភ្លៃ​ការពិត​ជិត​៤០​ឆ្នាំ​មកហើយ​។
សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​លើក​ទី​៣៣​ នៅ​ទីក្រុង​ជីនីវ៉ា ប្រទេស​ស្វី​ស គឺមាន​ប្រទេស​ចំនួន​៣៦ ​ក្នុងនោះ​មាន​សមាជិក​សហភាព​អឺរ៉ុប និង​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ​ដូចជា សហរដ្ឋអាមេរិក ជប៉ុន កាណាដា និង​អូស្ត្រាលី​ ជាដើម បានលើកឡើង​អំពី​ស្ថានភាព​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ តំណាង​ប្រទេស​ចំនួន​៣៦ ​បាន​រិះគន់​ចំៗ​នៅក្នុង​សេចក្ដីថ្លែងការណ៍​រួម ដោយ​លើកឡើង​អំពី​ការ​រិត​ត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ការ​ប្ដឹងទៅ​តុលាការ​ប្រឆាំង​អ្នក​រិះគន់​រដ្ឋាភិបាល ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គណបក្សជំទាស់ និង​ការគាបសង្កត់​ទៅលើ​ក្រុម​សិទ្ធិមនុស្ស​។ ក្រុម​អ្នកសង្កេតការណ៍​ឯករាជ្ យ​ដែល​តាមដាន​បញ្ហា​សិទ្ធិមនុស្ស​និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា បាន​រិះគន់ថា​ ការច្រានចោល​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គឺជា​រឿង​ដដែល​ក្នុងខណៈដែល​អំពើ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​សូម្បីតែ​សិទ្ធិសេរីភាព​ប្រជាពលរដ្ឋ​ក្នុងការ​បញ្ចេញមតិ​ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ប្រឈម​នឹង​សម្ពាធ​យ៉ាងខ្លាំង​ដែរ​៕Image may be NSFW.
Clik here to view.



Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>