Image may be NSFW.
Clik here to view.
ឡាយ សាមាន ភ្នំពេញ ប៉ុស្តិ៍ Fri, 23 September 2016
ភ្នំពេញៈ សាលាដំបូងរាជធានី កាលពីម្សិលមិញ បានសម្រេចផ្តន្ទាទោសអតីតមន្ត្រីសិទ្ធិមនុស្ស និងជាអគ្គលេខាធិការរង (គជប) លោកនី ចរិយា ដាក់ពន្ធនាគាររយៈពេល៦ខែ និងពិន័យជាប្រាក់ចំនួន៦លានរៀលចូលរដ្ឋ តាមបណ្តឹងរបស់មន្ត្រីតុលាការខេត្តសៀមរាបពីររូប បន្ទាប់ពីលោកបានចោទថា មន្ត្រីតុលាការទាំងនោះ បានឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់។
អតីតមន្ត្រីសិទ្ធិមនុស្ស ដែលតែងតែមានភាពសកម្មយ៉ាងខ្លាំង ក្នុងការចេញមុខការពារប្រជាពលរដ្ឋក្រីក្រដែលទទួលរងការរំលោភបំពានរូបនេះ ត្រូវបានចាប់ឃុំខ្លួន ជាង៤ខែមកហើយ ពាក់ព័ន្ធនឹងបទចោទដ៏ចម្រូងចម្រាសមួយផ្សេងទៀត គឺបទសូកប៉ាន់សាក្សី ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថា ជារឿងនយោបាយ។
មុនពេលចាប់ផ្តើមសវនាការកាលពីម្សិលមិញ លោក នី ចរិយា បានទាមទារឱ្យដើមបណ្តឹង ដែលជាមន្ត្រីតុលាការខេត្តសៀមរាប ចូលរួមស្តាប់ ដើម្បីអនុញ្ញាតឱ្យលោកសួរ តតាំងជាមួយដើមបណ្តឹង តែពុំទទួលបានលទ្ធផលខណៈដើមបណ្តឹងចាត់ឱ្យមេធាវីតំណាងរបស់ខ្លួនពីររូបចូលការពារក្តី។ បើទោះជាលោក នី ចរិយា និងមេធាវីទាំងពីររូបអះអាងថា ភ័ស្តុតាងដែលបានដាក់មិនទាន់មានភាពរឹងមាំក្តីតែព្រះរាជអាជ្ញារងលោកសៀង សុខ នៅតែបន្តការចោទប្រកាន់ដោយចាត់ទុកថា ការថ្លែងរបស់លោក នី ចរិយា ធ្វើឱ្យប៉ះពាល់ដល់តុលាការខេត្តសៀមរាប និងស្ថាប័នតុលាការហើយចៅក្រមសម្រេចតាមការចោទរបស់ព្រះរាជអាជ្ញា។
Image may be NSFW.
Clik here to view.
ក្នុងវសនាការចៅក្រមបានអនុញ្ញាតឱ្យសាក្សីបីរូប ដែលជាភរិយារបស់ពលរដ្ឋរងគ្រោះដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឡើងនិយាយ ហើយពលរដ្ឋទាំងនេះ សុទ្ធតែអះអាងថា លោកនី ចរិយាគ្រាន់តែធ្វើសន្និសីទសារព័ត៌មានដើម្បីបង្ហាញទៅសាធារណជនឱ្យដឹងថា តុលាការឃុំខ្លួនពលរដ្ឋខុសនីតិវិធីច្បាប់ មិនបានចោទថា មន្ត្រីតុលាការពុករលួយឡើយ។
យ៉ាងណាក៏ដោយ បន្ទាប់ពីបើកសវនាការជាង ៤ម៉ោងពីព្រឹកម្សិលមិញ ចៅក្រមជំនុំជម្រះលោកឃី ឆៃបានប្រកាសសាលក្រមនៅពេលនោះតែម្តង ដោយសម្រេចចោទប្រកាន់អតីតមន្ត្រីសិទ្ធិមនុស្ស ដែលធ្វើការការពារសិទ្ធិពលរដ្ឋរូបនេះ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ មួលបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ តាមមាត្រា ៣០៥ មាត្រា ៣១១ មាត្រា៣១២ និងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌ។ លោកឆៃថា៖«សាលាដំបូងរាជធានភ្នំពេញសម្រេចផ្តន្ទាទោសលោកនី ចរិយា អាយុ ៤៥ ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល៦ ខែ និងពិន័យជាប្រាក់ចូលថវិការដ្ឋចំនួន ៦លានរៀល»។ លោកបន្តថា៖«យើងមិនអាចចោទតុលាការអនុវត្តច្បាប់ខុសនីតិវិធីបានទេក្នុងរឿងនេះមានតែតុលាការជាន់ខ្ពស់ប៉ុណ្ណោះ ដែលមានសិទ្ធិពិនិត្យ និងចាប់កំហុសរបស់តុលាការជាន់ទាបបានហើយការបើកការស៊ើបអង្កេតរបស់តុលាការ គឺជារឿងសម្ងាត់ហើយលោក(ចរិយា) មិនមានសិទ្ធិក្នុងការធ្វើសន្និសីទកាសែត ប្រកាសដូចនោះទេ វាជាការបំពានច្បាប់»។
កាលពីឆ្នាំ ២០១៥ ព្រះរាជអាជ្ញារង លោក សុក កែវបណ្ឌិត និងចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប លោក គី ឫទ្ធី បានដាក់ពាក្យប្តឹង លោក នី ចរិយាពីបទដូចអ្វីដែលចៅក្រមបានចោទនាពេលនេះដែលគ្រានោះ លោកចរិយា មានតួនាទីជាប្រធានផ្នែកស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្សអាដហុក។ បណ្តឹងនោះបានប្រឆាំងនលោក នី ចរិយា ជុំវិញដែលលោកបានធ្វើសន្និសីទកាសែតកាលពីថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥ ហើយត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួនដកស្រង់ចុះផ្សាយថា លោក នី ចរិយា ថា មន្ត្រីតុលាការខេត្តសៀមរាប ឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករលួយយកដីពលរដ្ឋខ្មែរឱ្យសហគមន៍វៀតណាម និងថា តុលាការឃុំខ្លួនពលរដ្ឋពីររូបខុសនីតិវិធីច្បាប់» បើទោះជនជាប់ចោទអះអាងថា មិនបានចោទមន្ត្រីទាំងពីរនោះប្រព្រឹត្តអំពើពុករលួយក៏ដោយ តែលោកថានីតិវីធីក្នុងការឃុំខ្លួនគឺខុសពិតមែន។
ខណៈអវត្តមានដើមបណ្តឹង តែមេធាវីការពារក្តីដើមបណ្តឹង លោក ឥន យឿន ថ្លែងថា៖«បណ្តឹងរបស់យើងផ្អែកទៅលើ អត្ថបទរបស់សារព័ត៌មានក្នុងស្រុកមួយចំនួន ដែលបានចុះផ្សាយ និងខ្សែអាត់សំឡេងក្នុងសន្និសីទ ដែលលោកនី ចរិយា បានរិះគន់ និងដាក់ការសង្ស័យថា តុលាការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយនៅក្នុងរឿងក្តីនេះ ហើយយើងមិនមានភ័ស្តុតាងអ្វីបន្ថែមទៀតទេ គ្រាន់តែចង់បញ្ជាក់ថា ការអត្ថាធិប្បាយរបស់ជនជាប់ចោទ តាមរយៈការប្រើប្រាស់បណ្តាញសារព័ត៌មានគឺមានឥទ្ធិពលមកលើភាគីម្ខាងទៀតដែលជាដើមបណ្តឹង»។
ក្រោយបញ្ចប់សវនាការលោក សំ សុគង់ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ ថ្លែងថា កូនក្តីលោកនឹងប្តឹងទៅឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចនេះ ដោយអះអាងថា ភ័ស្តុតាងមិនមានធាតុផ្សុំគ្រប់គ្រាន់។ «អ្វីដែលបានចោទប្រកាន់សូម្បីតែដើមបណ្តឹងរដ្ឋប្បវេណីដែលបានលើកឡើងនៅសវនាការគឺពុំមានមូលដ្ឋានហើយយើងគួរយកច្បាប់សារព័ត៌មាន ដែលជាច្បាប់ពិសេសមកអនុវត្ត មិនមែនយកច្បាប់ព្រហ្មទណ្ឌមកអនុវត្តនោះទេ ដែលនេះ វាហាក់បីដូចជាសេរីភាពនៃការបញ្ចេញមតិ ត្រូវបានរឹតត្បិតនិងរំលោភបំពាន។
បន្ទាប់ពីតុលាការបានប្រកាសសាលក្រម លោក នី ចរិយា បានថ្លែងថា លោកមិនដែលសង្ឃឹមថានឹងទទួលបានយុត្តិធម៌នោះទេ។ «យើងកុំសង្ឃឹមយុត្តិធម៌នៅក្នុងប្រទេសមួយដែលតុលាការមិនឯករាជ្យ»។ លោកបន្តថា៖«នៅក្នុងប្រទេសមួយ ដែលប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ វាមិនខុសអីពីរឿងថា បើយើងចង់បានទឹកថ្លាផឹកទាល់តែមានត្រពាំងទឹកថ្លាបើត្រពាំងទឹកល្អក់យើងមិនសង្ឃឹមថាបានទឹកថ្លាផឹក ឬប្រើទេ»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមស្តាប់ក្នុងសវនាការបានសម្តែងការខកចិត្ត ចំពោះការសម្រេចនេះខណៈលោកស្រីមើលឃើញថា ភាគីខាងជនជាប់ចោទមានភ័ស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថានឹងមិនត្រូវមានទោសឡើយ។ លោកស្រីថា៖«អ្វីដែលខ្ញុំសង្កេត ខាងមេធាវី និងលោកនី ចរិយាផ្ទាល់ គាត់មានអំណះអំណាងច្រើនយើងដឹងហើយ ទោះបីជាកន្លងមកការសម្រេចភាគច្រើនមកលើសកម្មជនច្រើនតែអវិជ្ជមាន តែព្រឹកមិញនេះ ខ្ញុំមានសង្ឃឹមច្រើនថា ករណីលោកនី ចរិយា អាចបង្ហាញពន្លឺយុត្តិធម៌ថ្មីមួយ តែផ្ទុយទៅវិញបន្ទាប់ពីសវនាការបានបញ្ចប់ ហើយចៅក្រមប្រកាសសាលក្រមនេះ ធ្វើឱ្យខ្ញុំមានការខកចិត្តមែនទែន»។ លោកស្រីចក់ សុភាពបានចាត់ទុកដំណើរការសវនាការនេះថា ធ្វើឡើងដោយរំលោភសិទ្ធិជនជាប់ចោទខណៈដែលដើមចោទជាមន្ត្រីតុលាការ មិនព្រមចូលខ្លួនមកតទល់ជាមួយជនជាប់ចោទ ក្នុងសវនាការ។
លោកនី ចរិយា ត្រូវបានចាប់ឃុំខ្លួនកាលពីថ្ងៃទី២ខែឧសភា ក្រោមការចោទប្រកាន់ពីបទសមគំនិត ក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធនឹងរឿងសេ្នហាអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ ជាមួយប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោកកឹម សុខា ដែលមជ្ឈដ្ឋាននានាចាត់ទុកថា ជារឿងនយោបាយ៕