Image may be NSFW.
Clik here to view.
ដោយ ស្រី សុភ័ក្រ្ត23/09/2016 rfi
គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃម្សិលមិញ បានផ្ញើលិខិតមួយ ទៅប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដើម្បី ពិនិត្យ និងចាត់វិធានការ ចំពោះករណី កងកម្លាំងប្រដាប់អាវុធ ចុះឈ្មោះបោះឆ្នោត នៅទីតាំងផ្សេងពី លំនៅដ្ឋាន ឬទីសំណាក់ ពិតប្រាកដរបស់សាមីខ្លួន។ ខណៈ គជប កំពុងតែបើកកិច្ចស៊ើបអង្កេតលើករណីនេះ ហើយរំពឹងថា នឹងរកដំណោះស្រាយឃើញនៅសប្តាហ៍ក្រោយ មន្រ្តីបក្សសង្រ្គោះជាតិ មានកង្វល់ថា ទង្វើចុះឈ្មោះបោះឆ្នោតក្រៅលំនៅដ្ឋាន នឹងប៉ះពាល់យ៉ាងខ្លាំងដល់លទ្ធផលបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៧។
តាមលិខិត បក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ផ្ញើទៅ គជប បានចាត់ទុកថា ការចុះឈ្មោះក្រៅទីលំនៅ របស់កងកម្លាំងប្រដាប់អាវុធ គឺជា សកម្មភាពរំលោភបំពានលើច្បាប់បោះឆ្នោត និងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត មានលក្ខណៈបង្ខិតបង្ខំ ហើយក៏ជា រូបភាពគំរាមកំហែងដល់អ្នកចុះឈ្មោះបោះឆ្នោតផ្សេងទៀតដែរ។
លោក អេង ឆៃអ៊ាង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ថ្លែងថា មានការដឹកជញ្ជូន ទាហានរាប់រយនាក់ ទៅចុះឈ្មោះបោះឆ្នោតនៅតាម ឃុំមួយចំនួន ក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ និងខេត្តមួយចំនួនទៀត ហើយបានបង្ខំមេឃុំ ឲ្យធ្វើលិខិតបញ្ជាក់ទីលំនៅ ជូនយោធាទាំងនោះ ដើម្បីយកទៅចុះឈ្មោះបោះឆ្នោត បើទោះបីជា ពួកគេអត់មានទីសំណាក់ក្នុងឃុំ។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតរបស់កងកម្លាំងប្រដាប់អាវុធ ដោយយកប្រៀបខាងភូមិសាស្រ្តដូចនេះ គឺអាចប៉ះពាល់ដល់ លទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ ដោយសារ សន្លឹកឆ្នោតតិចជាង មួយរយសន្លឹក ក៏អាចកំណត់ការចាញ់ឈ្នះលើ ចំនួនអាសនៈដែរ។ លោកបន្ថែមថា លទ្ធផលបោះឆ្នោតឃុំបែបនោះនឹង មិនឆ្លុះបញ្ចាំងពីឆន្ទៈពិតរបស់ពលរដ្ឋមូលដ្ឋានឡើយ ព្រោះអ្នកបោះឆ្នោតគ្មានលំនៅដ្ឋានក្នុងឃុំនោះ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធន៍ ការចោទប្រកាន់របស់បក្សសង្រ្គោះជាតិ ដោយចាត់ទុកថា គ្រាន់តែជាលេសមួយប៉ុណ្ណោះ។ លោកថ្លែងថា ការចុះឈ្មោះបោះឆ្នោតរបស់កងទ័ពនៅឆ្ងាយពីលំនៅដ្ឋាន គឺមិនខុសច្បាប់ទេ ហើយជារឿងពិបាកគេចផុតណាស់ ដោយសារកងទ័ពដែលមានរាប់ម៉ឺននាក់ទាំងនោះ ត្រូវរស់នៅឆ្ងាយពីផ្ទះ និងការពារនៅតំបន់ដែលខ្លួនឈរជើង។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គជប បានបញ្ជាក់ថា គជប បានបញ្ជូនក្រុមការងារផ្នែកច្បាប់ ទៅស៊ើបអង្កេតនៅតាមបណ្តាខេត្តព្រះវិហារ សៀមរាប និងខេត្តផ្សេងៗ តាមរបាយការណ៍របស់បក្សសង្រ្គោះជាតិ ហើយរំពឹងថា នៅសប្តាហ៍ក្រោយ នឹងមានកិច្ចប្រជុំមួយ សម្រេចលើបញ្ហានេះ។ អ្នកនាំពាក្យ គជប បានបញ្ជាក់ថា នៅថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ គជប ត្រូវការកងកម្លាំងនគរបាល និងយោធា ជាង ៧មឺន នាក់ ដើម្បីការពារនៅតាមបណ្តា ២ម៉ឺន២ពាន់ ការិយាល័យបោះឆ្នោត។ ក្នុងន័យនេះ គឺកងកម្លាំងការពារទាំងនោះ ពិតមិនអាចវិលទៅបោះឆ្នោតនៅទីសំណាក់ទេ ទើបច្បាប់អនុញ្ញាតឲ្យពួកគេ អាចចុះឈ្មោះនៅក្បែរកន្លែងធ្វើការបាន។
គួរជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧។ ពលរដ្ឋអាយុ ១៨ឆ្នាំឡើងទៅ ហើយមានសិទ្ធបោះឆ្នោត ជាង ៩លាន៦សែននាក់ (៩,៦៦៤,២១៦) នឹងត្រូវបែងចែកបញ្ជីឈ្មោះផ្សេងៗគ្នា ទៅតាមការិយាល័យបោះឆ្នោតដែលមាន នៅតាម ១៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេសកម្ពុជា៕