Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

CNRP ស្នើ​គ.ជ.ប​ចាត់​វិធានការ​ករណី​កម្លាំង​ប្រដាប់​អាវុធ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កន្លែង​ផ្សេង​ពី​ទីលំនៅ

$
0
0
អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​យក​រថយន្ត​ចត​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA/Hum Chamroeun

ដោយ សេក បណ្ឌិត RFA 2016-09-24

គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ពិនិត្យ និង​ចាត់​វិធានការ​ចំពោះ​ករណី​កង​កម្លាំង​ប្រដាប់​អាវុធ យោធា និង​នគរបាល ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីតាំង​ផ្សេង​ពី​ទីលំនៅ ឬ​ទី​សំណាក់​ពិត​ប្រាកដ​របស់​សាមី​ខ្លួន។

លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ផ្ញើ​ទៅ​ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក រៀបរាប់​ថា ការ​ចាត់​តាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ទីតាំង​ផ្សេង​ពី​ទីលំនៅ​ពិត​ប្រាកដ​របស់​ខ្លួន​បែប​នេះ គឺ​ជា​សកម្មភាព​រំលោភ​បំពាន​លើ​ច្បាប់​បោះឆ្នោត និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦ និង​មាន​លក្ខណៈ​ជា​ការ​បង្ខិតបង្ខំ​ផ្ទុយ​ពី ​ឆន្ទៈ​ពិត​ប្រាកដ​របស់​សាមី​ខ្លួន និង​ជា​ការ​បង្ហាញ​នូវ​រូបភាព​គំរាម​កំហែង​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ដទៃ​ទៀត​ផង​ដែរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>