Image may be NSFW.
Clik here to view.
ដោយ ម៉ែន សុធីរ RFA 2016-09-24
ពលរដ្ឋរស់នៅឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង សង្កេតឃើញថា អាជ្ញាធរពាក់ព័ន្ធហាក់ពុំយកចិត្តទុកដាក់បង្ក្រាបការជួញដូរឈើទ្រង់ទ្រាយធំខុសច្បាប់ បើទោះបីជាអភិបាលខេត្តស្ទឹងត្រែង ចេញបទបញ្ជាឲ្យបង្ក្រាបក្តី។ អ្នកភូមិថា រថយន្តសាំងយ៉ុង (Sangyung) ជាង ២០គ្រឿងផ្ទុកឈើមានតម្លៃច្រើនម៉ែត្រគូប ត្រូវគេដឹកយកលាក់ទុកនៅចំណុចភ្នំក្រហម កាលពីថ្ងៃទី២១ កញ្ញា។
ពលរដ្ឋរស់នៅឃុំសៀមបូក ស្រុកសៀមបូក នៅថ្ងៃទី២២ កញ្ញា អំពាវនាវឲ្យអាជ្ញាធរជំនាញអនុវត្តច្បាប់លើរថយន្តសាំងយ៉ុង ២២គ្រឿង ផ្ទុកឈើប្រណិតច្រើនម៉ែត្រគូបរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង។ ការអំពាវនាវនេះ បន្ទាប់ពីរថយន្តទាំងនោះត្រូវឈ្មួញដឹកមកលាក់ទុកនៅ ៤ទីតាំងផ្សេងគ្នានៅចំណុចភ្នំក្រហម ពីរថ្ងៃហើយ ពុំឃើញមានការបង្ក្រាប។
ពលរដ្ឋរស់នៅឃុំសៀមបូក លោក កោះ មួន ឲ្យដឹងនៅថ្ងៃទី២២ កញ្ញា ថា រថយន្តសាំងយ៉ុងទាំងនោះផ្ទុកឈើប្រណិតក្នុងមួយគ្រឿងប្រហែលជាង ២ម៉ែត្រគូបទៅ ៣ម៉ែត្រគូប ដឹកបន្តកន្ទុយគ្នាកាត់មុខផ្ទះរបស់លោក ដើម្បីស្វែងរកទីតាំងជ្រកបណ្ដោះអាសន្នកាលពីថ្ងៃទី២១ កញ្ញា។ លោកថា ឈើទាំងនោះមានមុខកាត់ចាប់ពី ៣តឹកដល់ ៤តឹក ប្រវែង ២ម៉ែត្រពីរតឹក ជារបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ យាយ ព្រឿង ទំនងដឹកយកទៅប្រទេសវៀតណាម។ លោកបន្តថា អ្នកភូមិបានជូនដំណឹងបញ្ហានេះទៅអាជ្ញាធរមូលដ្ឋានដែរ តែពុំមានចំណាត់ការ។ លោកសង្ស័យថា ឈ្មួញជនជាតិវៀតណាម រូបនោះ ប្រហែលចរចាជាមួយសមត្ថកិច្ចមិនទាន់ត្រូវរ៉ូវ ទើបមិនទាន់ដឹកចេញក្រៅដូច្នេះ៖ «ឃើញច្រើន ខ្ញុំភ្ញាក់ផ្អើលក៏តេទៅសួរមេឃុំ។ មេឃុំថាគាត់អត់ដឹង។ ក្រោយមកបែកកង់បានខ្ញុំដឹងថាឡានដឹកឈើ ឈើធ្នង់ពេញក្នុងឡានសាំងយ៉ុងនៅមុខសាលាឆទាន។ គាត់ថាទប់ស្កាត់ ទប់ស្កាត់ម៉េចកាន់តែដឹកច្រើនឡើងៗ ខ្ញុំកំពុងតែឆ្ងល់»។
អាស៊ីសេរីមិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេនៅថ្ងៃទី២២ កញ្ញា ព្រោះទូរស័ព្ទចូលច្រើនដងពុំមានអ្នកទទួល។
កាលពីថ្ងៃទី២១ កញ្ញា អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (facebook) បានបង្ហោះវីដេអូខ្លីមួយបង្ហាញពីឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង យកធូបមួយបាច់អុចស្បថចំពោះមុខក្រុមអ្នកកាសែតក្នុងស្រុក ដោយបញ្ជាក់ថា គាត់រកស៊ីឈើចែកគ្នារស់បន្តិចបន្តួច៖ «យើងរស់នៅធ្វើយ៉ាងម៉េចឲ្យត្រង់មនុស្សល្អ កុំឲ្យធ្វើមាត់ផ្សេងចិត្តផ្សិង នៅលើមានមេឃ នៅក្រោមមានដី តាមផ្លូវមានអ្នកតាយហោង។ ធ្វើយ៉ាងម៉េចឲ្យស័ក្តិសិទ្ធិ ពួកខ្ញុំរកស៊ី ចែកគ្នារស់តិចតួច។ ធ្វើម៉េចបើទទួលពាក្យគេហើយ សូមកុំធ្វើបាបគេ ប្រយ័ត្នក្រឡាប់ឡានខ្លួនឯង»។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ប្រសិនបើការដឹកជញ្ជូនឈើនៅតែបន្តកើតមាន មានន័យថាបទល្មើសឧក្រិដ្ឋកំពុងក្លាយជាការចរចាគ្នារវាងសមត្ថកិច្ចជំនាញ និងឈ្មួញនាំឲ្យមានការកើនឡើងវប្បធម៌និទ្ទណ្ឌភាពធ្ងន់ធ្ងរ។ លោកមើលឃើញថា បទបញ្ជារបស់ប្រមុខរដ្ឋាភិបាលដែលជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទប់ស្កាត់បទល្មើសព្រៃឈើហាក់ពុំមានឥទ្ធិពលដល់ឈ្មួញដុះស្លែទាំងនោះទេ មានន័យថា ការសន្យារបស់លោកនាយករដ្ឋមន្ត្រី គឺធ្វើឡើងបានតែល្អមើល៖ «និទ្ទណ្ឌភាពធ្វើឲ្យកើនឡើងនៃបទល្មើសព្រៃឈើហ្នឹង គឺអត់មានអ្នកណាខ្លាចទេ។ បើសិនករណីពិតមែនបទល្មើសឧក្រិដ្ឋ វាក្លាយជាការចរចាគ្នារវាងឈ្មួញជាមួយនឹងសមត្ថកិច្ច។ ប្រសិនជាត្រូវគ្នា ឈើទាំងអស់នោះនឹងចេញដោយស្រួល។ ឃើញថាមិនមែនមានតែមួយករណីនេះ»។
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ កងរាជអាវុធហត្ថខេត្តក្រចេះ បានឃាត់រថយន្តធំ ឬហៅថារថយន្តយីឌុបពីរគ្រឿងរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ ហេង សំនៀង ហៅយាយ ព្រឿង ដឹកឈើប្រណិតនៅខេត្តក្រចេះ រឹបអូសឈើបានចំនួនជាង ៥០ម៉ែត្រគូប។ សមត្ថកិច្ចថា រថយន្តទាំងនោះបំណងដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម។ បន្ទាប់ពីឃាត់រថយន្តនោះ សមត្ថកិច្ចបញ្ជូនឯកសារទៅតុលាការ តែមកទល់ពេលនេះ ពុំឃើញមានចំណាត់ការផ្លូវច្បាប់ណាមួយពីតុលាការខេត្តក្រចេះ នៅឡើយ៕