កាត់ទោសលោក នី ចរិយា ធ្វើឲ្យមជ្ឈដ្ឋាននានារិះគន់យ៉ាងខ្លាំងក្លា
ប្រភព មនសិការខ្មែរ Khmer Conscience, ថ្ងៃទី២៤ ខែកញ្ញា ២០១៦
ការដែលតុលាការកំពូលនៃប្រទេសកម្ពុជា សម្រេចផ្ដន្ទាទោសលើលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានធ្វើឲ្យមន្ត្រីអង្គការសិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជារិះគន់យ៉ាងខ្លាំងក្លា។ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានប្រតិកម្មចំពោះការផ្ដន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប ដោយលើកឡើងថាតុលាការពុំមានបង្ហាញភស្តុតាងគ្រប់គ្រាន់សម្រាប់ការចោទប្រកាន់លោក នី ចរិយា ឡើយ។ ចំណែកមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកបានរិះគន់ថា ការផ្ដន្ទាទោសលោក នី ចរិយា អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការរៀបចំបោះឆ្នោត ព្រោះលោក នី ចរិយា គឺជាមន្ត្រីសំខាន់ក្នុងស្ថាប័នរៀបចំការបោះឆ្នោត។
មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី វ៉ាន់ ហ៊ាលី បានលើកឡើងថាដោយសារតែសេរីភាពសម្ដែងមតិរាប់បញ្ចូលទាំងសិទ្ធិក្នុងការសម្ដែងមតិលើការសម្រេចរបស់តុលាការនោះ មូលដ្ឋាននៃការផ្ដន្ទាទោសលោក នី ចរិយា គឺផ្ទុយទៅនឹងច្បាប់សិទ្ធិមនុស្ស។ លោកស្រីបានបញ្ជាក់ទៀតថា ការកាត់ទោសដោយគ្មានភស្ដុតាងឬមិនមានហេតុផលច្បាស់លាស់ផ្នែកផ្លូវច្បាប់ គឺជាហេតុផលចម្បងដែលធ្វើឲ្យប្រព័ន្ធតុលាការបាត់តម្លៃ។ ជាងនេះទៅទៀតសេចក្ដីសម្រេចរបស់តុលាការកំពុងតែធ្វើឲ្យកេរ្តិ៍ឈ្មោះតុលាការកាន់តែអាក្រក់ខ្លាំងថែមទៀត ហើយក៏បង្ហាញដែរថាហេតុអ្វីបានជាត្រូវកែទម្រង់ប្រព័ន្ធតុលាការជាបន្ទាន់។ ទន្ទឹមនឹងនេះក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា បានសម្ដែងសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំងក្នុងខណៈដែលអគ្គលេខាធិការរង គ.ជ.ប មួយរូបត្រូវផ្ដន្ទាទោស ហើយមិនអាចបំពេញការងាររបស់ខ្លួនបាន។
ចំណែកមន្ត្រីអង្គការសិទ្ធិមនុស្សក្នុងស្រុកបានលើកឡើងថា សាលក្រមដែលសម្រេចផ្ដន្ទាទោសលោក នី ចរិយា អគ្គលេខាធិការរង គ.ជ.ប គឺជាសញ្ញាមួយដេលគំរាមកំហែងដល់អ្នការពារសិទ្ធិមនុស្សទាំងឡាយដែលតែងតែរិះគន់លើប្រព័ន្ធតុលាការ និងរិះគន់ទៅលើភាពអយុត្តិធម៌ទាំងឡាយដើម្បីជួយដល់ជនរងគ្រោះ ក៏ដូចជាជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ។ មានន័យថាការផ្ដន្ទាទោសលោក នី ចរិយា អតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក និងជាអគ្គលេខាធិការរង គ.ជ.ប ឲ្យជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់៦លានរៀល គឺជាការគំរាមកំហែងទៅលើអ្នកដែលហ៊ានរិះគន់ប្រព័ន្ធយុត្តិធម៌។ ក្រុមអ្នកច្បាប់ពីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានរិះគន់ថា ការផ្ដន្ទាទោសលោក នី ចរិយា ដូចខាងលើនេះគឺជារឿងមិនសមស្របតាមនីតិវិធីឡើយ ព្រោះតុលាការពុំមានភស្ដុតាងច្បាស់លាស់ដើម្បីដាក់បន្ទុកទៅលើជនជាប់ចោទនោះទេ៕