Image may be NSFW.
Clik here to view.
ដោយ ម៉ម មុនីរតន៍ RFA 2016-09-28
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា សម្រេចច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ដែលស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ២រូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។
អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យ លោក ឡេង ប៉េងឡុង ថ្លែងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី២៨ កញ្ញា ថា គណៈកម្មាធិការអចិន្ត្រៃយ៍រកមិនឃើញការពាក់ព័ន្ធរបស់តំណាងរាស្ត្រទាំងពីររូបនោះ លើសំណុំរឿងពាក់ព័ន្ធនឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដូចនឹងការស្នើរបស់ក្រសួងយុត្តិធម៌ឡើយ។
កាលពីថ្ងៃទី៣០ ខែមិថុនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានស្នើប្រធានរដ្ឋសភាលោក ហេង សំរិន អោយដកអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រពីររូប គឺលោក តុ វ៉ាន់ចាន់ និងលោក ពិន រតនា។
សំណើនោះជាការឆ្លើយតបចំពោះលិខិតរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលថា អ្នកតំណាងរាស្ត្រទាំង ២រូបកំពុងជាប់សង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌ តាមមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌ។
តំណាងរាស្ត្រទាំង២រូបនេះ ត្រូវតុលាការក្រុងភ្នំពេញ កោះហៅកាលពីថ្ងៃទី១៦ ខែឧសភា ឲ្យចូលបំភ្លឺក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធរឿងអាស្រូវស្នេហារវាងលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ...