Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-05-12
អាជ្ញាធរខេត្តកំពង់ឆ្នាំង គ្រោងស្នើសុំដីពីប្រមុខរាជរដ្ឋាភិបាលទំហំជាង ៦០០ហិកតារនៅតំបន់ឆ្នុកទ្រូ ឋិតនៅជាប់បឹងទន្លេសាប ដើម្បីរៀបចំលំនៅឋានជូនអ្នកភូមិបណ្ដែតទឹកជាង ១ពាន់គ្រួសារដែលភាគច្រើនជាជនជាតិវៀតណាម។
តើគណៈកម្មការចម្រុះដែលបង្កើតឡើងដោយអាជ្ញាធរខេត្ត បានអនុវត្តលើការងារអ្វីខ្លះ ហើយមានគោលជំហរយ៉ាងណាចំពោះការអភិវឌ្ឍតំបន់ឆ្នុកទ្រូនេះ?
គណៈកម្មការចម្រុះដែលបង្កើតកាលពីចុងខែកញ្ញា ឆ្នាំ២០១៥ បានស្រង់ស្ថិតិលម្អិតលើពលរដ្ឋរស់នៅផ្ទះបណ្ដែតទឹកបឹងទន្លេសាបក្នុងតំបន់ឆ្នុកទ្រូ និងចេញគំនូសប្លង់ទីតាំងសង់លំនៅឋានថ្មីលើគោក ដើម្បីត្រៀមផ្លាស់ទីអ្នកភូមិឡើងរស់នៅលើគោក។ ប៉ុន្តែមន្ត្រីនៃគណៈកម្មការនេះបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មានការសិក្សាច្រើនដំណាក់កាល ហើយអាចប្រើពេលយូរ មុននឹងរដ្ឋាភិបាលពិនិត្យសម្រេច។
អភិបាលស្រុកបរិបូរណ៍ និងជាអនុប្រធានគណៈកម្មការប្រចាំការ លោក ឃួន សៅរុំ មានប្រសាសន៍ថា ការនាំយកអ្នកភូមិបណ្ដែតទឹកឡើងគោកនេះ គឺអាចកាត់បន្ថយការបំពុលទឹកទន្លេ និងធ្វើឲ្យអ្នកភូមិមានទីលំនៅច្បាស់លាស់ មានសាលារៀន មន្ទីរពេទ្យ និងសេវាកម្មសាធារណៈផ្សេងទៀតនៅក្បែរខ្លួន។ លោកថា លំនៅឋានថ្មីនេះអាចជាបុរី ប៉ុន្តែលក្ខខណ្ឌនៃការចូលរស់នៅ លោកមិនទាន់ដឹងទេ៖ «ជាផែនការគ្រោងទុករបស់យើង អាចថាប្រាំឆ្នាំទៀតក៏មិនដឹង ដើម្បីសុំអនុប្រយោគទៅរដ្ឋាភិបាល ដើម្បីជម្លៀសគាត់មកនៅលើគោកវិញ។ អ៊ីចឹងយើងកំពុងសិក្សាមិនទាន់បានល្អិតល្អន់មែនទេ ទាល់តែវាយតម្លៃឲ្យបានច្បាស់ពីផលលំបាក និងបញ្ហាគ្រប់បែបយ៉ាង បានយើងដាក់ផែនការហ្នឹងជូនរដ្ឋាភិបាល»។
Image may be NSFW.
Clik here to view.
នៅក្នុងលិខិតបង្គាប់ការរបស់អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ បានប្រគល់ភារកិច្ចឲ្យគណៈកម្មការទំនាក់ទំនងជាមួយក្រុមការងារសិក្សា រៀបចំកំពង់ផែរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាទីតាំងសម្រាប់រៀបចំផ្លាស់ទីផ្ទះបណ្ដែតទឹកនៅតំបន់ឆ្នុកទ្រូ ស្រាវជ្រាវស្ថិតិលំនៅឋានបណ្ដែតទឹក សិក្សាឯកសារនានាពាក់ព័ន្ធម្ចាស់ផ្ទះបណ្ដែតទឹក រៀបចំផែនការលម្អិតសម្រាប់អភិវឌ្ឍតំបន់ឆ្នុកទ្រូ ដោយគិតគូរឲ្យបានច្បាស់ពីផលប៉ះពាល់ និងសតិអារម្មណ៍ និងធ្វើរបាយការណ៍លទ្ធផលនៃដំណាក់កាលនីមួយៗជូនអភិបាលខេត្ត ដើម្បីផ្ដល់គោលការណ៍សម្រាប់អនុវត្តបន្ត។
ទាក់ទងនឹង ភារកិច្ចនេះ អនុប្រធានគណៈកម្មការចម្រុះប្រចាំការ លោក ឃួន សៅរុំ បញ្ជាក់ថា ក្រុមការងារបានសម្រេចនូវការងារសំខាន់ចំនួនពីរ គឺការគ្រប់គ្រង ឬចុះស្រង់ស្ថិតិផ្ទះបណ្ដែតទឹក និងកំណត់ទីតាំងដីព្រៃលិចទឹកមួយកន្លែងក្បែរទន្លេ ដើម្បីត្រៀមចាក់ដីឲ្យខ្ពស់ផុតពីទឹកទន្លេនៅគ្រប់រដូវកាល។
ស្ថិតិ របស់មន្ទីរផែនការខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០១៤ បង្ហាញថា ស្រុកបរិបូរណ៍ មានប្រជាជនសរុបជិត ៦ម៉ឺននាក់ (៥៧.៣៥៦នាក់) ស្មើនឹង ១១.៩២% នៃប្រជាជនក្នុងខេត្តសរុបជាង ១ម៉ឺនគ្រួសារ (១៣.០១១គ្រួសារ)។
យោង តាមស្ថិតិរបស់គណៈកម្មការចម្រុះដែលវិទ្យុអាស៊ីសេរី ទទួលបាន មានពលរដ្ឋជិត ២.៦០០គ្រួសារ (២.៥៧៦គ្រួសារ) កំពុងរស់នៅក្នុងឃុំចំនួន៥ នៃស្រុកបរិបូរណ៍ គឺឃុំឆ្នុកទ្រូ ឃុំខុនរ៉ង ឃុំផ្សារ ឃុំត្រពាំងចាន់ និងឃុំកំពង់ព្រះគគីរ គឺឋិតនៅក្នុងតំបន់ដែលត្រូវរៀបចំសណ្ដាប់ធ្នាប់ ក្នុងនោះមានពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាបតាមទូក កាណូត និងផ្ទះបណ្ដែតទឹកសរុបជិត ២ពាន់គ្រួសារ (១.៨៨៧គ្រួសារ)។
Image may be NSFW.
Clik here to view.
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិជនជាតិភាគតិច (MIRO) ប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូយ ថ្លែងគាំទ្រចំពោះវិធានការរៀបចំសណ្ដាប់ធ្នាប់ ឬនាំអ្នកភូមិបណ្ដែតទឹកទៅរស់នៅលើគោក។ ប៉ុន្តែលោកស្នើឲ្យអាជ្ញាធរ គិតគូរផ្ដល់ទីជម្រកសមរម្យដល់ពួកគាត់ ដើម្បីកុំឲ្យវិលត្រឡប់ទៅរស់នៅលើទឹកវិញ ដែលបង្កឲ្យទឹកមានជាតិពុល និងប៉ះពាល់ដល់ធនធានមច្ឆជាតិកាន់តែខ្លាំងឡើង៖ «ការរៀបចំហ្នឹងវាប្រសើរហើយ ដោយសារការរស់នៅលើទឹកនេះមិនមែនមានតែផ្ទះទេ មានទាំងបែរត្រី ហើយបែរមានចម្រឹងច្រើន ហើយអាបែរនេះឯងធ្វើឲ្យកកស្ទះបណ្ដាលឲ្យដីដុះឡើង។ ឥឡូវនេះខ្ញុំពិនិត្យផ្ទាល់ឃើញគោកអស់ដោយសាររឿងផ្ទះទឹក»។
លោក គឹមស្រូយ ឲ្យដឹងថា ស្របពេលនឹងការរៀបចំឲ្យអ្នកភូមិបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម ឡើងរស់នៅលើគោកនេះ មានជនជាតិវៀតណាម ជាង ១០០គ្រួសារហើយបានលក់ផ្ទះបណ្ដែតទឹក ហើយនាំគ្នាទៅរស់នៅប្រទេសវៀតណាម វិញ។ លោកថា ហេតុផលសំខាន់ដែលពួកគាត់ចាកចេញ គឺដោយសារពួកគាត់លែងរកត្រីបានលក់ដូចមុន ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។
៧-មីនា-២០១៤៖ ផ្ទះរបស់ជនជាតិវៀតណាម នៅលើបឹងទន្លេសាប ម្ដុំស្ពានតាម៉ៅ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ RFA/Chin Chetha
តំបន់ឆ្នុកទ្រូ ជាទីប្រជុំជនមួយក្នុងចំណោមទីប្រជុំជននានាក្នុងស្រុកបរិបូរណ៍ និងជាមាត់ច្រកយ៉ាងសំខាន់សម្រាប់ផ្លាស់ប្ដូរ ឬបែងចែកផលនេសាទ និងកសិផលជាច្រើនប្រភេទនៅបឹងទន្លេសាប។
នៅក្នុងរបាយការណ៍របស់គណៈកម្មការចម្រុះដដែលបង្ហាញថា បច្ចុប្បន្ន តំបន់ឆ្នុកទ្រូមានអ្នកភូមិតាំងទីលំនៅមិនរៀបរយដែលបង្កផលប៉ះពាល់ដល់បរិស្ថាន និងសង្គម។ រដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង ដាក់ចេញនូវផែនការអភិវឌ្ឍន៍តំបន់ឆ្នុកទ្រូនេះ គឺដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវបរិស្ថានទឹក សណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងសុវត្ថិភាពឈានទៅលើកស្ទួយសេដ្ឋកិច្ច និងសុខុមាលភាពសង្គមជូនពលរដ្ឋដែលកំពុងរស់នៅតំបន់ឆ្នុកទ្រូប្រកបដោយចីរភាព៕