Quantcast
Channel: KI Media - Khmer Intelligence
Viewing all articles
Browse latest Browse all 40045

បក្ស​ប្រជាជន​បង្កើត​បទបញ្ជា​ថ្មី​​រឹតត្បិត​សិទិ្ធ​អ្នក​តំណាងរាស្ត្រ​ខណៈ​សង្គ្រោះ​ជាតិ​ពិចារណា​ចូល​សភា

$
0
0
Vietnamese National Assembly Chairwoman Nguyen Thi Kim Ngan (L) meets with Cambodian National Assembly President Samdech Heng Samrin in Phnom Penh, Cambodia, Sept. 27, 2016. (Xinhua/Sovannara)

ម៉ិច ដារ៉ា ភ្នំពេញ​ ប៉ុស្តិ៍ Thu, 29 September 2016

ភ្នំពេញៈ តំណាងរាស្រ្ត​ដែល​ធ្វើ​ពហិការ​​​​កិច្ចប្រជុំ​រដ្ឋសភា ឬ​«​​ប្រមាថ​​ និង​មើល​ងាយ​» ​​តំណាងរាស្រ្ត​ដទៃៗ​ទៀត​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ ​និង​អាច​ត្រូវ​ហាម​​មិន​ឲ្យ​ចូលរួម​កិច្ចប្រជុំ​​សភា​នា​ពេល​​ខាង​មុខៗ​។ នេះ​បើ​តាម​​សំណើ​មួយ​ដែល​​ធ្វើ​ឡើង​​ដោយ​​​​គណបក្ស​ប្រជាជន​កាល​ពី​ម្សិលមិញ​ដែល​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ចាត់​ទុក​​ចំណាត់ការ​នេះ​ថា​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នក​តំណាងរាស្ត្រ​។

សំណើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​​កិច្ចប្រជុំ​​របស់​គណៈកម្មាធិការ​អចិន្រៃ្តយ៍​​រដ្ឋសភា​​​កាលពី​​ព្រឹក​ម្សិលមិញ​ខណៈ​​​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិចារណា​​បញ្ចប់​ការ​ធ្វើ​ពហិការ​​សភា​ដែល​ខ្លួន​បាន​ប្រកាស​​​បន្ទាប់ពី​​នគរបាល​បាន​ព្យាយាម​​ចាប់​ខ្លួន​អនុប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​ ២៦​ ឧសភា។

សំណើ​នេះ​​និយាយ​ថា​តំណាងរាស្រ្ត​​អាច​អវត្តមាន​​ពី​កិច្ចប្រជុំ​រដ្ឋសភា កិច្ច​ប្រជុំ​គណៈកម្មាធិការ​​​អចិន្រៃ្តយ៍​ ឬ​គណៈកម្មាធិការ​ឯកទេស​របស់​ខ្លួន​​លុះត្រា​​តែ​មាន​ការ​អនុញ្ញាត​ច្បាស់លាស់​​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។ ឯកសារ​នេះ​បន្ត​ថា​៖ «​​តំណាងរាស្រ្ត​​មិន​អាច​អវត្តមាន​​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​​ប្រធាន​សភា​​បាន​ទេ​។ ​​ប្រធាន​​អាច​អនុញ្ញាត​​ឲ្យ​សមាជិក​រដ្ឋសភា​​ឈប់​​យ៉ាង​ច្រើន​បំផុត​ ១៥ ​ថ្ងៃ​​​ក្នុង​មួយ​លើក​»។ «​​ដើម្បី​ឈប់​បាន​យូរ​ជាង​​​ថ្ងៃ​កំណត់​​នេះ​គឺ​តម្រូវ​ឲ្យ​មាន​ការ​​ស្នើសុំ​​ការ​​យល់​ព្រម​ពី​​សម័យ​ប្រជុំ​ពេញអង្គ​នៃ​រដ្ឋសភា​»។

«​​តំណាងរាស្រ្ត​ដែល​អវត្តមាន​​ជាង​ ៥ ​ថ្ងៃ​ជា​បន្តបន្ទាប់​ត្រូវ​មាន​ឯកសារ​សម្គាល់​ពី​​គ្រូពេទ្យ​​ជា​ភ័ស្តុតាង​»។ «​តំណាង​រាស្រ្ត​​ដែល​ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​ឈប់​ ឬ​ឈប់​យូរ​ជាង​​​ការ​​អនុញ្ញាត​ត្រូវ​តែ​ឲ្យ​រដ្ឋសភា​កាត់​ប្រាក់​ខែ​​ទៅ​តាម​ចំនួន​ថ្ងៃ​ឈប់​ធ្វើការ​​លើ​ការ​អនុញ្ញាត​»។

ចំពោះ​តំណាងរាស្រ្ត​​ដែល​មិន​សុំ​ការ​អនុញ្ញាត​​ពី​លោក សំរិន ​ទាល់តែ​សោះ​ ​និង​មិន​ឆ្លើយតប​​នៅ​ពេល​​​ត្រូវ​បាន​​ទូរស័ព្ទ​សួរ​សំណើ​នេះ​​​ស្នើ​ឲ្យ​សភា «ទាត់​ពួកគេ​ចេញ​ពី​កិច្ចប្រជុំ​​រយៈពេល​ ១៥ ​ថ្ងៃ​» សម្រាប់​លើក​ទី​មួយ ​និង​​បន្ទាប់​មក​រយៈពេល​មួយ​ខែ​​ប្រសិន​​បើ​នៅ​តែ​បន្ត​ «ធ្វើ​​ខុស​​»។ សំណើ​នេះ​ក៏​បាន​​និយាយ​ផង​ដែរ​ថា​ «​តំណាងរាស្រ្ត​​ដែល​​ប្រមាថ​ ឬ​មើល​ងាយ​​ ឬ​បង្កើត​ជម្លោះ​ ឬ​គំរាម​កំហែង​​តំណាងរាស្រ្ត​ដទៃៗ​»​ ​នឹង​ត្រូវ​កាត់​ប្រាក់​ខែ​ចំនួន​ ៥០ ភាគរយ​ហើយ​មាន​ការ​​ប្រកាស​អំពី​​កំហុស​របស់​ពួកគេ​នៅក្នុង​រាល់​​ឃុំ​ សង្កាត់​​​នៃ​ខេត្ត​ដែល​ពួកគេ​ត្រូវ​បាន​​​បោះឆ្នោត​ឲ្យ​។

អ្នក​នាំ​ពាក្យ​​គណបក្ស​សង្គ្រោះ​ជាតិ​លោក ញ៉ែម បុញ្ញឫទិ្ធ ​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​​គណៈកម្មាធិការ​អចិន្រៃ្តយ៍​បាន​ថ្លែង​ថា​បន្ទាប់ពី​កិច្ចប្រជុំ​គណបក្ស​ប្រឆាំង​​នឹង​ជំទាស់​ចំនួន​វិធាន​ថ្មី​ទាំង​នេះ​ដោយ​ចង្អុល​បង្ហាញ​ថា​រដ្ឋសភា​មាន​បទបញ្ជា​ផ្ទៃ​ក្នុង​​គ្រប់គ្រាន់​ហើយ​។ លោក ប៉ុញ្ញរិទ្ធ បន្ត​ថា​៖ «​​មិន​មាន​តម្រូវការ​ឲ្យ​មាន​ការ​សម្រេច​ណា​មួយ​បន្ថែម​ពី​លើ​បទបញ្ជា​ផ្ទៃក្នុង​ដែល​​បាន​ចែង​រួច​ហើយ​នោះ​ទេ​»។
លោក​​បាន​បដិសេធ​​អំពី​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូលរួម​សម័យ​ប្រជុំ​ពេញ​អង្គ​​ខែ​ក្រោយ​ឬ​អត់​នោះ​ទេ​។ លោក​ពន្យល់​ថា​៖ «​​យើង​មិន​អាច​​និយាយ​ថា​តើ​​នឹង​មាន​ការ​ចូលរួម​​កិច្ចប្រជុំ​​​នោះ​ឬ​អត់​​នោះ​ទេ​។ យើង​នឹង​ចាំ​មើល​»។ «​គោល​នយោបាយ​របស់​យើង​គឺ​ត្រូវ​ដោះស្រាយ​ [​ស្ថាន​ភាព​] ​ដោយ​សន្តិវិធី​ និង​អហិង្សា​​តាមរយៈ​វប្បធម៌​សន្ទនា​​ដែល​យើង​បាន​អនុវត្ត​ជោគជ័យ​កន្លង​មក​​​»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​លោក សុខ ឥសាន ​បាន​ថ្លែង​ថា​បទបញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​​​ត្រូវ​បាន​បង្កើត​ក្នុង​អំឡុង​ពេល​ផ្សេង​គ្នា​ហើយ​​​លោក​ថា​ការ​​មិន​ព្រម​ចូល​​សភា​​ជាច្រើន​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​តម្រូវ​ឲ្យ​មាន​វិធីសាស្រ្ត​ថ្មី​។ លោក ឥសាន ​បន្ត​ថា​៖ «​​បទបញ្ជា​ចាស់​​មិន​​ត្រូវ​នឹង​ស្ថានភាព​ថ្មី​»។ «​​បទប្បញ្ញត្តិ​ទាំង​នេះ​គឺ​ដើម្បី​​​ចាប់​មនុស្ស​អាក្រក់​ហើយ​​យើង​​បាន​ឃើញ​ថា​បទបញ្ជា​​ចាស់​​​មិន​ត្រូវ​នឹង​បញ្ហា​ទាំង​នេះ​»។ ​លោក​បន្ត​ថា​៖ «​​បន្ទាប់​ពី​យើង​ជួប​បញ្ហា​ទាំង​នេះ​​ហើយ​យើង​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំង​នេះ​​បាន​ដូច្នេះ​យើង​កែ​បទបញ្ជា​ដើម្បី​​ឲ្យ​សភា​​មាន​​វិន័យ​ច្បាស់លាស់ និង​ការ​គោរព​ពេញលេញ​»។

លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​បាន​ថ្លែង​ថា​តំណាង​រាស្រ្ត​មាន​សិទ្ធិ​ធ្វើ​ពហិការ​សភា​ប្រសិន​បើ​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​​របៀប​​​ដែល​ត្រូវ​បាន​គ្រប់គ្រង​នៅ​ក្នុង​សភា​​ហើយ​​លោក​បារម្ភ​ថា​ការ​ដាក់​ទោសទណ្ឌ​ចំពោះ​«​ការ​ប្រមាថ​ ឬ​មើលងាយ»​​អាច​ត្រូវ​បាន​ប្រើ​ខុស​។ លោក បញ្ញា បាន​ចោទ​សួរ​ថា​៖ «​​តើ​អ្នក​អាច​សុំ​ឲ្យ​ប្រធាន​សភា​​​ធ្វើ​ពហិការ​យ៉ាង​ម៉េច? ​វា​ជា​សិទ្ធិ​នយោបាយ​​​របស់​សមាជិក​​រដ្ឋសភា​​ប្រសិន​បើ​ពួកគេ​មិន​ពេញ​ចិត្ត​​នឹង​សេចក្តី​សម្រេច​ណា​មួយ​​»។ «​តើ​​ការ​រិះគន់​អាច​នាំ​ឲ្យ​​មាន​ការ​កាត់​ប្រាក់​ខែ​យ៉ាង​ម៉េច? សមាជិក​សភា​​​តែងតែ​បន្ទោស​គ្នា​​ និង​រិះគន់​គ្នា​»។«​វា​គួរ​ឲ្យ​អស់​សំណើច​​។ ​តួនាទី​របស់​ពួកគេ​គឺ​ដើម្បី​និយាយ​ និង​រិះគន់​គ្នា​ហើយ​អាច​ធ្វើ​​ឲ្យ​មិន​មាន​ការ​​រីករាយ​​»។

កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រៃ្តយ៍​​​កាលពី​ម្សិលមិញ​ក៏​បាន​សម្រេច​ច្រាន​ចោល​សំណើ​​​របស់​ក្រសួង​យុត្តិធម៌​​ដែល​ស្នើសុំ​ឲ្យ​រដ្ឋសភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ពីរ​រូប​គឺ​​​លោក ពិន រតនា និង លោក តុ វ៉ាន់ចាន់ និង​​បាន​​បញ្ជូន​​​សំណើ​សុំ​​ធ្វើ​កំណែ​ទម្រង់​ច្បាប់​ស្តីពី​តុលាការ​ដែល​ស្នើ​ឡើង​ដោយ​​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​​ទៅ​គណៈកម្មាធិការ​នីតិកម្ម​របស់​​​​រដ្ឋសភា​។ ​លោក ​រតនា ​និង​​លោក តុ វ៉ាន់ចាន់ ត្រូវ​បាន​ចោទ​ប្រកាន់​​​នៅ​ក្នុង​ករណី​ «​សញ្ចារកម្ម​» ​ពាក់ព័ន្ធ​នឹង​​រឿង​​លោក កឹម សុខា ប៉ុន្តែ​គណៈកម្មាធិការ​​នេះ​បាន​និយាយ​ថា​ពួកគេ​មិន​អាច​ត្រូវ​កាត់​ទោស​បាន​នោះ​ទេ​ដោយសារ​​ពួកគេ​មិន​ត្រូវ​បាន​ចាប់​ជាក់ស្តែង​​នៅ​ក្នុង​បទល្មើស​ទាំង​​​នេះ​។

ទន្ទឹម​នេះ​លោក ឆ័យ ​កំពុង​សុំ​ឲ្យ​មាន​ការ​ដក​​រដ្ឋមន្រ្តី​យុត្តិធម៌​ពី​​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​ដែល​ជា​ស្ថាប័ន​​មើល​ការ​​ខុស​​ត្រូវ​លើ​តុលាការ​ដើម្បី​ធានា​ឯករាជភាព​របស់​តុលាការ និង​ដើម្បី​ហាមប្រាម​មិន​ឲ្យ​ចៅក្រម និង​ព្រះរាជអាជ្ញា​ចូលរួម​ក្នុង​សកម្មភាព​គណបក្ស​នយោបាយ​​។ ​សំណើ​សុំ​កែប្រែ​ច្បាប់​ស្តីពី​តុលាការ​ដែល​ត្រូវ​បាន​​អនុម័ត​ដោយ​គណបក្ស​ប្រជាជន​ក្នុង​ឆ្នាំ​ ២០១៤​ ​ត្រូវ​បាន​ច្រាន​ចោល​​ដោយ​គណបក្ស​​កាន់​អំណាច​​នា​ឆ្នាំ​​នេះ​ប៉ុន្តែ​លោក ឆ័យ បាន​ថ្លែង​ថា​លើក​នេះ​លោក​​​មាន​សង្ឃឹម​ជាង​មុន​។ លោក​បន្ត​ថា​៖ «​​វា​ត្រូវ​បាន​​បញ្ជូន​ទៅ​គណៈកម្មាធិការ​ដូច្នេះ​វា​ហាក់បី​ដូចជា​​ថា​ពួកគេ​កំពុង​ពិចារណា​​ខ្លាំង​ជាង​​មុន​»៕​ PS

Alex Willemyns

Viewing all articles
Browse latest Browse all 40045

Trending Articles