Image may be NSFW.
Clik here to view.
ដោយ ប្រាជ្ញ ចេវ RFA 2016-09-30
វត្តមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម មិនសូវមានពុទ្ធបរិស័ទទៅចូលរួមកាន់បិណ្ឌច្រើនទេ នៅក្នុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។ ព្រះសង្ឃដែលគង់នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ខ្វះដាច់ចង្ហាន់ ព្រោះគ្មានពុទ្ធបរិស័ទទៅដាក់បិណ្ឌ។
«សំឡេងភ្លេងពិណពាទ្យ» ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ចេញពីវត្តប៉ាក់ណាម ជាប់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីដង្ហោយហៅពុទ្ធបរិស័ទមកចាប់កុសលផលបុណ្យនៅវត្តជាយដែនមួយនេះ។
បណ្ដាវត្តមួយចំនួននៅភ្នំពេញ ជាង ១០ថ្ងៃមកនេះ មានពុទ្ធិបរិស័ទទៅធ្វើបុណ្យដាក់បាត្រ ប្រគេនចង្ហាន់ច្រើនហូរហែ រហូតព្រះសង្ឃឆាន់មិនអស់។ ប៉ុន្តែ ព្រះសង្ឃប្រាំមួយអង្គគង់នៅប៉ាក់ណាម បែរជាពេលខ្លះត្រូវដាច់ចង្ហាន់ទៅវិញ។
ព្រះចៅអធិការវត្តប៉ាក់ណាម ព្រះភិក្ខុ ចាប់ ឡាយស៊ែ ព្រះជន្ម ២៥ព្រះវស្សា មានថេរដីកាថា ការដាក់បិណ្ឌកន្លងមក វេនខ្លះមានពុទ្ធបរិស័ទខ្លះបានមកដាក់បិណ្ឌ ប៉ុន្តែមានវេនខ្លះទៀត ព្រះសង្ឃដាច់ចង្ហាន់ ព្រោះគ្មានពុទ្ធបរិស័ទមកកាន់បិណ្ឌ។ ព្រះចៅអធិការបន្តថា វត្តនេះ ប្រសិនបើគ្មានកម្មវិធីបុណ្យទាន គឺគ្មានពុទ្ធបរិស័ទមកធ្វើបុណ្យនៅវត្តនេះទេ៖ «វេនខ្លះដាច់មួយពីរវេនអ៊ីចឹងទៅ ហើយលោកអត់ចង្ហាន់ អាត្មានិងយាយនៅក្នុងវត្តជាអ្នកដោះស្រាយ ទៅបេះត្រកួនឆាជាមួយសៀងឆាន់ទៅ ឲ្យរួចមួយគ្រាៗទៅ»។
Image may be NSFW.
Clik here to view.
កាលពីថ្ងៃទី២៨ ខែកញ្ញា ជាវេទទី១១ ប្រជាពលរដ្ឋមួយចំនួនក្នុងស្រុកកោះធំ ដែលរស់នៅឆ្ងាយៗពីវត្តបានប្រមូលគ្នាប្រហែលជា ៨០នាក់ ដាក់បិណ្ឌប្រគេនចង្ហាន់ដល់ព្រះសង្ឃ។ ការដាក់បិណ្ឌក៏ទទួលបានការជួយសម្រួលពីតម្រួតព្រំដែន ខណៈពលរដ្ឋវៀតណាម មួយចំនួនមានអ្នកឈឃ្លាំមើល និងអ្នកលក់នំចំណីពេញបរិវេណវត្តនោះដែរ។ បើទោះជាចេះនិយាយខ្មែរ ក៏ពួកគេមិននិយាយខ្មែរដែរ ខណៈអ្នកខ្លះមករស់នៅទីនេះជាង ៣០ឆ្នាំទៅហើយ។ ទាំងពុទ្ធបរិស័ទ និងព្រះសង្ឃដែលគង់នៅវត្តបានក្លាយជាជនជាតិភាគតិចក្នុងភូមិវៀតណាម លើដីកំណើតរបស់របស់ខ្លួន។
មេភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល លោក ទង់ ស្រឿន ដែលដឹកនាំពិធីកាន់បិណ្ឌនេះប្រាប់ថា លោកនិងពលរដ្ឋក្នុងភូមិរបស់លោកតែងតែមកកាន់បិណ្ឌនៅវត្តប៉ាក់ណាម ជារៀងរាល់ឆ្នាំ។ លោកបន្តថា ប្រសិនបើពលរដ្ឋចូលរួមកសាងវត្តនេះឲ្យបានគង់វង្ស ឬរីកចំរើនគឺដូចនឹងចូលរួមការពារព្រំដែនរបស់ប្រទេសកម្ពុជា នៅក្នុងតំបន់នេះដែរ៖ «សប្បាយណាស់ខ្ញុំ ដោយឃើញព្រំប្រទល់វត្តយើងលេចធ្លោឡើងមិនអាចបាត់បង់ទឹកដី បាត់បង់វត្តអារាម»។
ពលរដ្ឋមួយរូប គឺលោកស្រី យីង ពៅ ដែលចូលរួមកាន់បិណ្ឌដែរ សម្ដែងចិត្តសប្បាយរីករាយនៅពេលបានចូលរួមធ្វើបុណ្យនៅវត្តជាប់ព្រំដែនមួយនេះ។ លោកស្រីថា លោកស្រីនិងក្រុមគ្រួសារនឹងឆ្លៀតពេលមកធ្វើបុណ្យនៅវត្តនេះបន្តទៀត៖ «ឃើញវត្តកម្សត់អ៊ីចឹងទៅ ចេះមករាល់ឆ្នាំ នឹកឃើញអ៊ីចឹងទៅចេះសប្បាយជ្រះថ្លាក្នុងចិត្ត»។
Image may be NSFW.
Clik here to view.
សព្វថ្ងៃវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម មានព្រះសង្ឃគង់នៅចំនួន ៦អង្គ និងយាយតាមួយគ្រួសារ ស្រលាញ់ព្រះពុទ្ធសាសនា តស៊ូនៅបម្រើព្រះសង្ឃតាំងពីអំឡុងឆ្នាំ១៩៨០ រហូតមកដល់ពេលនេះ។ វត្តដែលស្ថិតក្នុងភូមិប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ជាប់ព្រំដែនកម្ពុជា-វៀតណាម ហ៊ុមព័ទ្ធដោយជនជាតិវៀតណាម រស់នៅទីនោះ។
លោកអ្នកដែលចង់ធ្វើដំណើរទៅវត្តប៉ាក់ណាម អាចធ្វើដំណើរទៅតាមក្រុងតាខ្មៅ ឆ្លងកាត់ស្ពានស្វាយរលំ រួចបន្តដំណើរតាមផ្លូវលេខ២១បេ (B) តាមបណ្ដោយទន្លេបាសាក់ ចម្ងាយប្រហែល ៩០គីឡូម៉ែត្រ ទៅដល់បារ៉ាស់ប៉ុស្តិ៍យាមរបស់នគរបាល រួចបត់ឆ្វេងដៃ ត្រូវធ្វើដំណើរតាមផ្លូវក្នុងភូមិចម្ងាយប្រមាណ ២គីឡូម៉ែត្រ ទើបបានដល់វត្តប៉ាក់ណាម។ ផ្លូវចូលភូមិសងខាងផ្លូវសុទ្ធតែផ្ទះរបស់ជនជាតិវៀតណាម។
មានការរិះគន់ថា អាជ្ញាធរមិនបង្កភាពងាយស្រួលឲ្យពលរដ្ឋមកពីចម្ងាយ ជាពិសេសអ្នកនៅភ្នំពេញ ដែលទៅធ្វើបុណ្យនៅវត្តនេះ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៥ សមាគមខ្មែរក្រោមមួយដង្ហែកឋិនចូលវត្ត បែរជាក្រុមសមត្ថកិច្ចចាក់សោបិទទ្វារវត្ត និងចាប់ឃុំខ្លួនព្រះចៅអធិការ ប៉ុន្តែក្រោយព័ត៌មានអាស្រូវនេះបែកធ្លាយ ទើបមានការបើកទ្វារវត្ត និងអនុញ្ញាតឲ្យព្រះសង្ឃមកទទួលកឋិនវិញ។
Image may be NSFW.
Clik here to view.
ពលរដ្ឋវៀតណាម ដែលរស់នៅទីនោះ ទោះរស់នៅជិតវត្តក្តី ប៉ុន្តែគេមិនបានមកធ្វើបុណ្យនៅវត្តរបស់ខ្មែរទេ ព្រោះគេមានជំនឿផ្សេងពីនេះ។
ព្រះសង្ឃគង់នៅវត្ត និងចំណុះជើងវត្តប្រាប់ ប្រសិនបើរដូវបុណ្យទានសំខាន់ៗ ដូចជាពិធីកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន បុណ្យចូលឆ្នាំខ្មែរ មានពុទ្ធបរិស័ទទៅធ្វើបុណ្យនៅវត្តច្រើន ប៉ុន្តែបើថ្ងៃធម្មតាព្រះសង្ឃស្ទើរដាច់ចង្ហាន់ ឬក៏ត្រូវចេញបិណ្ឌបាត្រនៅកន្លែងឆ្ងាយៗពីវត្តទើបបានចង្ហាន់។
ចំណុះជើងវត្ត លោកតា សឹម មៀច និងភរិយារបស់លោកដែលស្ម័គ្រស្មោះបម្រើព្រះសង្ឃជាង ៣០មកហើយនោះ អះអាងថា តិច ឬច្រើន លោកនិងភរិយារបស់លោកបានបម្រើព្រះសង្ឃ ឬរៀបចំធ្វើចង្ហាន់ដល់ព្រះសង្ឃតាមលទ្ធភាពដែលខ្លួនមាន៖ «វត្តនេះខ្វះខាតដោយសារអត់មានបរិស័ទជើងវត្តខ្មែរយើង អ៊ីចឹងវាខ្វះខាតហើយ ធ្វើម៉េចចេះតែទ្រាំទៅ ខំតស៊ូនៅទៅ ព្រោះទឹកដីរបស់យើង ខ្ញុំអត់ធ្វើអីទេ គ្រាន់តែបោសជ្រះក្នុងវត្តជាមួយចៅ ហើយយាយរបស់ខ្ញុំដាំបាយឲ្យលោក»។
វត្តប៉ាក់ណាម សង់នៅលើផ្ទៃដីបណ្ដោយ ៧០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ។ សព្វថ្ងៃនេះមានព្រះវិហារមួយសង់ពីថ្ម។ ចំណែកសាលាឆាន់មួយខ្នងសងពីឈើកំពុងស្ថិតក្នុងសភាពទ្រុឌទ្រោម។ វត្តមានក៏មានអគារសាលារៀនដែរ ប៉ុន្តែគ្មានគ្រូបង្រៀន ហើយក៏គ្មានសិស្សមករៀនដែរ៕