Image may be NSFW.
Clik here to view.
ដោយ សាន សែល RFA 2016-10-02
រយៈពេលបីថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៦ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកថយចុះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥។ ការបើកបរដោយហួសល្បឿនកំណត់ ជាមូលហេតុធំជាងគេបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងនាពេលបុណ្យភ្ជុំបិណ្ឌ។
របាយការណ៍អគ្គនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ តុលា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤២លើក ដោយមានមនុស្សស្លាប់ចំនួន ១៩នាក់ ដោយថយចុះចំនួន ២នាក់ បើធៀបនឹងឆ្នាំ២០១៥។ ចំនួនអ្នករបួសមាន ៦៩នាក់។ តួលេខនេះថយចុះចំនួន ៣០នាក់នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយឡែកសម្រាប់មួយថ្ងៃ គឺនៅថ្ងៃទី១ តុលា ជាថ្ងៃភ្ជុំចុងក្រោយ មានករណីគ្រោះថ្នាក់ ១៦ករណី ដោយមានមនុស្សស្លាប់ ៧នាក់ ហើយរបួស ១៩នាក់។
ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងពេលភ្ជុំបិណ្ឌ ដែលគ្រោះថ្នាក់កើតឡើងចំនួន ៥លើក បណ្ដាលឲ្យមនុស្សស្លាប់ ៥នាក់ និងរបួស ៥នាក់។ នៅខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់មាន ១ករណី ធ្វើឲ្យមនុស្សស្លាប់ ៣នាក់។ ចំណែកនៅខេត្តកំពង់ចាម មានមនុស្សស្លាប់ ២នាក់ក្នុងគ្រោះថ្នាក់ ៣លើក។ ក្រឡេកមើលខេត្តព្រះសីហនុ កណ្ដាល ស្វាយរៀង សៀមរាប ក្រចេះ កំពង់ធំ តាកែវ កំពង់ស្ពឺ និងខេត្តព្រះវិហារ មានអ្នកស្លាប់ម្នាក់ក្នុងមួយខេត្ត។ អ្នកស្លាប់ភាគច្រើន កើតឡើងនៅលើផ្លូវជាតិលេខ១ លេខ២ លេខ៣ លេខ៤ លេខ៥ លេខ៦ និងផ្លូវជាតិលេខ៧។
ចំពោះមូលហេតុវិញ គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ បន្ទាប់មកគ្រោះថ្នាក់ដោយសារការប្រជែងគ្រោះថ្នាក់ ការបើកបរមិនគោរពសិទ្ធិ ការបើកបរដោយគ្រឿងស្រវឹង ការបត់គ្រោះថ្នាក់ ការបើកបរពេលងងុយដេក យានយន្តមានបញ្ហា និងកត្តាអាកាសធាតុមិនល្អ។
ទាក់ទងនឹងរបាយការណ៍នេះ លោក អ៊ា ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍ ស្វាគមន៍ចំពោះការថយចុះនៃចំនួនគ្រោះថ្នាក់ចរាចរណ៍នៅពេលបុណ្យភ្ជុំបិណ្ឌនេះ។ លោកថា នេះបង្ហាញពីការរឹតបន្តឹងច្បាប់ចរាចរណ៍។
ទោះបីជាយ៉ាងណា លោក អ៊ា ចរិយា ស្នើឲ្យទាំងរដ្ឋាភិបាល និងប្រជាពលរដ្ឋ បន្ត និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព៕