Image may be NSFW.
Clik here to view.
ដោយ ដែន អយុធ្យា RFA 2016-10-04
ប្រតិបត្តិករទេសចរ ឬក្រុមអាជីវករបម្រើសេវាទេសចរណ៍ភាគច្រើននាខេត្តព្រះសីហនុ បានត្អូញត្អែរថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានថយចុះគួរឲ្យព្រួយបារម្ភនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បើប្រៀបធៀបឆ្នាំមុន។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ទទួលស្គាល់ថា ពិតជាមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរនាពិធីបុណ្យភ្ជុំឆ្នាំនេះពិតមែន។
ក្រុមប្រតិបត្តិករទេសចរបម្រើសេវាស្នាក់នៅសេវាចំណីអាហារ និងសេវាដឹកជញ្ជូនភ្ញៀវទេសចរទៅកម្សាន្តតាមកោះនាខេត្តព្រះសីហនុ បានឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៤ តុលា ថា ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះបានថយចុះនាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះគួរឲ្យព្រួយបារម្ភ។
អាជីវករលក់ដូរចំណីអាហារមួយចំនួននៅឆ្នេរអូរឈើទាល ឆ្នេរអូរត្រេះ និងឆ្នេរព្រែកត្រែង ជាដើម បានអះអាងថា ការលក់ដូរចំណីអាហារជូនភ្ញៀវទេសចរនៅក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ បើប្រៀបធៀបឆ្នាំមុន គឺបានថយចុះ ឬថវិកានៃប្រាក់ចំណេញដែលប្រមូលបានពីការជួលតុអង្គុយ ការជួលពោងហែលទឹក និងការលក់អាហារទទួលទានជូនភ្ញៀវទេសចរបានធ្លាក់ចុះ។
ប្រតិបត្តិករទេសចរទាំងនោះមានចម្ងល់ទៅលើការធ្លាក់ចុះចំនួនភ្ញៀវទេសចរក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ នៅគ្រាការកំណត់តម្លៃអាហារហូបចុក និងតម្លៃសេវាផ្សេងៗមានសេវាខ្លះបានរក្សាតម្លៃដូចថ្ងៃធម្មតា ឬកើនតម្លៃបន្តិចបន្តួចបែបណាក្តី។
ចំណែកម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទេសចរខ្លះទៀត ក៏បានរអ៊ូរទាំថា ការលក់សំបុត្រទូកជូនភ្ញៀវទេសចរចូលទៅកម្សាន្តតាមកោះនានាក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះបានធ្លាក់ចុះគួរឲ្យព្រួយបារម្ភ។ ម្ចាស់ទូកដឹកភ្ញៀវទេសចរមួយចំនួន បានឲ្យដឹងថា រយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំមុន គឺក្នុងមួយថ្ងៃមានភ្ញៀវទេសចរជិះទូកទេសចរណ៍ទៅកម្សាន្តតាមកោះនានាចន្លោះពី ៧០០នាក់ទៅ ៨០០នាក់ ប៉ុន្តែបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ចំនួនភ្ញៀវទេសចរបានធ្លាក់ចុះមកក្រោម ៣០០នាក់ក្នុងមួយថ្ងៃៗ។
ទាក់ទិនបញ្ហានេះ ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រ គ្រឹស្នា ទទួលស្គាល់ថា ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះបានថយចុះក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំឆ្នាំនេះពិតមែន ប៉ុន្តែលោកមិនទាន់បង្ហាញពីមូលហេតុនៃការធ្លាក់ចុះនេះ ថាបណ្ដាលមកពីកត្តាអ្វីខ្លះនោះទេ។
លោក គ្រឹស្នា ឲ្យដឹងថា ពិធីបុណ្យភ្ជុំឆ្នាំនេះ គឺគិតចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ខេត្តនេះទទួលបានភ្ញៀវទេសចរសរុបជាង ៦ម៉ឺននាក់ គឺបានថយចុះប្រមាណជិត ២០ភាគរយ ក្នុងនោះភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះនានាមានជាង ២ពាន់នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរបរទេស៖ «ភ្ញៀវអន្តរជាតិចូលមកទស្សនាខេត្តព្រះសីហនុ ៣ថ្ងៃនៃពិធីបុណ្យភ្ជុំឆ្នាំនេះមានជាង ៧.២៨០នាក់ និងភ្ញៀវជាតិមានជាង ៥ម៉ឺននាក់ ហើយភ្ញៀវចូលទៅកម្សាន្តតាមកោះមានជាង ២ពាន់នាក់ ភាគច្រើនជាភ្ញៀវអន្តរជាតិ រីឯភ្ញៀវជាតិមានប្រមាណ ៣០ភាគរយទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី បង្ហាញទស្សនៈថា ការធ្លាក់ចុះចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះនាឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ទំនងជាអាចមកពីភ្ញៀវទេសចរបារម្ភពីការឡើងថ្លៃសេវាបម្រើផ្សេងៗ ទាំងមធ្យោបាយធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក ទាំងសេវាស្នាក់នៅ និងការដំឡើងតម្លៃចំណីអាហារខ្ពស់កប់ពពក ជាដើម។
អ្នកស្រី សុធារី កត់សម្គាល់ថា កន្លងទៅនេះ នៅពេលមានពិធីបុណ្យជាតិធំៗ មានបុណ្យចូលឆ្នាំ និងបុណ្យឆ្លងឆ្នាំសកល ជាដើម គឺសេវាបម្រើលើវិស័យទេសចរណ៍ខេត្តព្រះសីហនុ ត្រូវប្រតិបត្តិករទេសចរ ឬក្រុមអាជីវករបានដំឡើងតម្លៃខ្ពស់មួយទ្វេជាបី ឬច្រើនជាងនេះ នាំឲ្យភ្ញៀវទេសចរខ្លាចរអាមិនហ៊ានសម្រេចចិត្តមកទស្សនាខេត្តព្រះសីហនុ។
អ្នកស្រី សុធារី បន្តថា ជាងនេះទៀត ខេត្តព្រះសីហនុ ពុំសូវមានឆ្នេរទំនេរទុកសម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទៅអង្គុយ ឬចុះងូតទឹកកម្សាន្តជាសាធារណៈច្រើនទេ ព្រោះឆ្នេរភាគច្រើនបានក្លាយជាកម្មសិទ្ធិឯកជន និងតំបន់ឆ្នេរខ្លះទៀត ត្រូវគេហ៊ុមព័ទ្ធរបងទុកចោលមិនឲ្យមនុស្ស ឬភ្ញៀវទេសចរដើរឆ្លងកាត់បានទេ៖ «ចំនួនភ្ញៀវទេសចរធ្លាក់ចុះនៅពិធីបុណ្យភ្ជុំឆ្នាំនេះនាខេត្តព្រះសីហនុ អាចបណ្ដាលមកពីទេសចរបារម្ភអំពីការដំឡើងតម្លៃសេវាទេសចរណ៍ខ្ពស់ និងមិនសូវមានឆ្នេរសម្រាប់ផ្តល់ជូនពួកគាត់ចូលទៅអង្គុយ ឬងូតទឹកកម្សាន្តឲ្យបានទូលំទូលាយ ដោយសារមានឆ្នេរខ្លះត្រូវគេព័ទ្ធរបងទុកចោលមិនអាចឲ្យភ្ញៀវចូលទៅកម្សាន្តបានទេ ហើយភ្ញៀវទេសចរភាគច្រើនបានងាកទៅខេត្តកែប វិញ»។
ទោះបីជាបែបនេះក្តី ប្រតិបត្តិករទេសចរភាគច្រើននាខេត្តព្រះសីហនុ បានដាក់បន្ទុកនៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរនាឱកាសពិធីបុណ្យភ្ជុំឆ្នាំនេះ ទៅលើរដ្ឋបាលខេត្តព្រះសីហនុ ពិសេសគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលតែងរករឿង ឬគាបសង្កត់ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនពេញចិត្តចំពោះទង្វើអាជ្ញាធរ ក៏សម្រេចចិត្តមិនមកកម្សាន្តខេត្តនេះជាបណ្ដោះអាសន្ន៕