Image may be NSFW.
Clik here to view.
ដោយ ជិន ជេដ្ឋា RFA 2016-10-05
ពលរដ្ឋ ៦គ្រួសារដែលរស់នៅក្រោយផ្សារលើ ខេត្តកំពង់ឆ្នាំង បារម្ភបាត់បង់ផ្ទះសម្បែង ឬកន្លែងលក់ដូររបស់ខ្លួន ក្រោយសាលាដំបូងខេត្តចេញលិខិតជូនដំណឹងរុះរើផ្ទះទាំងនេះតាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល កាលពីឆ្នាំ២០០៩ ដែលតម្រូវឲ្យរុះរើឲ្យអស់ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា តទៅ។ ពលរដ្ឋស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធរខេត្តដោះស្រាយបញ្ហានេះជាបន្ទាន់។
ក្ដីក្ដាំចម្រូងចម្រាសរវាងអតីតអភិបាលក្រុងកំពង់ឆ្នាំង លោក កាន់ ខេមរា ជាមួយដើមបណ្ដឹងដែលអះអាងថា ជាម្ចាស់ដីដើម គឺលោក ព្រហ្ម អឿន បានក្លាយជាបញ្ហាប្រឈមសម្រាប់ពលរដ្ឋ ៦គ្រួសារក្នុងការរុះរើផ្ទះដែលកំពុងរស់នៅ បន្ទាប់ពីតុលាការសម្រេចឲ្យភាគីលោក ព្រហ្ម អឿន ឈ្នះក្ដី។ ប៉ុន្តែពលរដ្ឋទាំង ៦គ្រួសារ ប្ដេជ្ញាបន្តរស់នៅលើដីនោះ ដោយថា អាជ្ញាធរបានដោះដូរដីឲ្យគេស្របច្បាប់។
លោក ព្រហ្ម អឿន បានប្ដឹងលោក កាន់ ខេមរា ដែលកាលណោះលោកជាអភិបាលក្រុងកំពង់ឆ្នាំង និងជាប្រធានអនុគណៈកម្មការដោះស្រាយផលប៉ះពាល់ នៃគម្រោងកែលំអសោភ័ណភាពផ្សារ និងការអភិវឌ្ឍនៅតំបន់នោះ ដោយចោទប្រកាន់ថា បានយកដីរបស់គាត់ដែលត្រូវដោះដូរជូនពលរដ្ឋរងផលប៉ះពាល់ ១៦គ្រួសារ បែរជាយកទៅឲ្យពលរដ្ឋ ៦គ្រួសារដែលកំពុងរស់នៅសព្វថ្ងៃនេះទៅវិញ។
ពលរដ្ឋម្នាក់ក្នុងចំណោម ៦គ្រួសារ លោកស្រី នួន ស៊ីឌឿន មានប្រសាសន៍ថា រូបគាត់ និងម្ចាស់ផ្ទះចំនួន ៥ខ្នងផ្សេងទៀត រន្ធត់ចិត្តពេលឃើញគេយកលិខិតជូនដំណឹងរបស់តុលាការបិទនៅមាត់ទ្វារផ្ទះឲ្យរុះរើ។ លោកស្រីថា បច្ចុប្បន្នក្រុមពលរដ្ឋកំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្ត តុលាការ និងរដ្ឋាភិបាល ដើម្បីជំរុញឲ្យមានការដោះស្រាយ ឬជំទាស់នឹងសេចក្ដីសម្រេចរបស់តុលាការកំពូល៖ «សូមឲ្យអាជ្ញាធរ ឬរាជរដ្ឋាភិបាលជួយដោះស្រាយចំពោះប្រជាពលរដ្ឋដែលរងគ្រោះ មិនបានលួចយករបស់ពីនរណា ហើយក៏មិនមែនបានទទួលសំណូកពីកាន់ ខេមរាដែរ។ នេះជាកំហុសរបស់អាជ្ញាធរស្រុកដែលរៀបចំជូនពលរដ្ឋ ហើយម្យ៉ាងទៀតប្លង់ ពាក្យបណ្ដឹងទាំងប៉ុន្មានខ្ញុំក៏បានជូនដល់ដៃសម្ដេច ហ៊ុន សែន ផ្ទាល់ដែរ។ អ៊ីចឹងសូមសម្ដេច ហ៊ុន សែន ពិនិត្យមើលមន្ត្រីថ្នាក់ក្រោមដែលធ្វើការខុសឆ្គង ហើយឲ្យពលរដ្ឋទាំងអស់រងទុក្ខលំបាក»។
លោកស្រីបានដាក់កំហុសលើអាជ្ញាធរក្រុង និងអតីតគណៈកម្មការរៀបចំអភិវឌ្ឍផ្សារលើ ព្រោះរូបគាត់ និងពលរដ្ឋមានបញ្ហាដទៃទៀត បានចូលរស់នៅតាមរយៈការទិញបន្ត និងខ្លះត្រូវរៀបចំដោះដូរដោយផ្ទាល់ពីអាជ្ញាធរចាប់តាំងពីឆ្នាំ២០០០។ ពលរដ្ឋទើបដឹងរឿងរ៉ាវប្ដឹងផ្ដល់គ្នារវាងលោក ព្រហ្ម អឿន និងលោក កាន់ ខេមរា នៅពេលមានសេចក្ដីសម្រេចចុងក្រោយរបស់តុលាការនេះហើយ។
ចំណែកពលរដ្ឋម្នាក់ទៀត លោកស្រី ចាន់ ស៊ីថា ពោលទាំងទឹកមុខព្រួយបារម្ភថា រូបគាត់ទទួលបានដីដោះដូរទំហំទទឹងបីម៉ែត្រកន្លះ បណ្ដោយប្រាំមួយម៉ែត្រ ដូចពលរដ្ឋរងគ្រោះផ្សេងទៀតដែរ ប៉ុន្តែបើតុលាការដឹកនាំកម្លាំងចម្រុះវាយកម្ទេចផ្ទះគាត់តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូលមែន គាត់នឹងបាត់កន្លែងលក់ដូរ ឬទីជម្រក ខណៈគាត់កំពុងជំពាក់បំណុលធនាគារនោះ៖ «អាជ្ញាធរបានដោះដូរតាំងពីឆ្នាំ១៩៧៩ មកឲ្យខ្ញុំ តាំងពីដីធំរហូតមកដល់ដីតូច នៅសល់តែបីម៉ែត្រកន្លះនឹង ៦ម៉ែត្រទេ ហើយរស់នៅតាំងពីឆ្នាំ២០០០ មកដល់ឥឡូវបានមានបញ្ហាកើតឡើង។ សូមអស់លោកជួយដោះស្រាយប្រជាជន ៦គ្រួសារផង សព្វថ្ងៃនេះខ្ញុំភ័យព្រួយណាស់ ព្រោះជិតដល់ថ្ងៃគេដេញហើ»។
យោងតាមលិខិតជូនដំណឹងស្ដីពីការអនុវត្តដោយស្ម័គ្រចិត្តរបស់អយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះហត្ថលេខាដោយព្រះរាជអាជ្ញារងលោក ឡុង ស៊ីថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ បង្គាប់មកចុងចម្លើយឈ្មោះ កាន់ ខេមរា ត្រូវអនុវត្តតាមខ្លឹមសារនៃសាលដីការបស់តុលាការកំពូលដែលតម្រូវឲ្យលោក កាន់ ខេមរា ទទួលខុសត្រូវក្នុងការរុះរើសំណង់ និងការ្យទាំងឡាយដែលស្ថិតនៅលើដីដែលត្រូវប្រគល់ឲ្យលោក ព្រហ្ម អឿន ជាបន្ទាន់ក្នុងរយៈពេល ៣០ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ជាកំហិតរបស់តុលាការកំពូល។
នៅក្នុងលិខិតជូនដំណឹងដដែលនេះ បានព្រមានថា ក្នុងករណីមិនព្រមអនុវត្តតាមលិខិតជូនដំណឹងរបស់អយ្យការអមសាលាដំបូងនេះ មន្ត្រីទទួលបន្ទុកអាជ្ញាសាលានៃអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង នឹងចុះអនុវត្តតាមនីតិវិធីដោយប្រើកម្លាំងសាធារណៈ ដើម្បីអនុវត្តសាលដីកា និងមិនទទួលខុសត្រូវរាល់ការខូចខាតដែលកើតឡើងដោយយថាហេតុក្នុងពេលអនុវត្តនោះឡើយ។
អតីតអភិបាលក្រុងកំពង់ឆ្នាំង លោក កាន់ ខេមរា បដិសេធមិនទទួលយកការសម្រេចរបស់តុលាការកំពូលដែលតម្រូវឲ្យលោកទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ ព្រោះការអភិវឌ្ឍផ្សារ ឬដោះដូរដីជូនពលរដ្ឋរងផលប៉ះពាល់កាលពីឆ្នាំ២០០០ នោះ គឺលោកធ្វើឡើងក្នុងនាមជានីតិបុគ្គល ឬជំនួសមុខឲ្យអាជ្ញាធរសាធារណៈ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចបច្ចុប្បន្នត្រូវមានភារៈដោះស្រាយបន្ត៖ «ផ្សារនេះមិនមែនជាផ្សាររបស់បុគ្គលអីក្មួយ ជាផ្សាររបស់រដ្ឋ! ហើយយើងធ្វើកាលណោះក៏ធ្វើក្នុងនាមរដ្ឋ ហើយលុយបង់ជំងឺចិត្តក៏រដ្ឋចេញមកឲ្យដែរ ដូច្នេះខ្ញុំមានតែសុំអន្តរាគមន៍ទៅខេត្ត។ ប៉ុន្តែអ្នកទាំង ៦នាក់ហ្នឹង យើងឲ្យប្ដឹងជំទាស់ទៅតុលាការកំពូលវិញទៅ ព្រោះវាជាតតិយជន តែគាត់អត់ព្រមធ្វើតាមយើង»។
លោក កាន់ ខេមរា បញ្ជាក់ថា ហេតុផលដែលអាជ្ញាធរយកដីនៅតំបន់ក្រោយផ្សារលើទៅដោះដូរជូនពលរដ្ឋរងផលប៉ះពាល់ ព្រោះអាជ្ញាធរចាត់ទុកថា ដីទំនាបនេះ គឺជាដីសាធារណៈរបស់រដ្ឋអាចចាត់ចែងបាន។ កាលណោះឈ្មោះ ព្រហ្ម អឿន មានដីនៅតំបន់នោះតែទំហំ ៤០៤ម៉ែត្រការ៉េប៉ុណ្ណោះ ក្រៅពីនេះលោកបានចូលកាន់កាប់ដីដោយឯកឯង ហើយជំនាញភូមិបាលស្រុក និងខេត្តក៏បានដឹងឮពីការរំលោភកាន់កាប់ដីបន្ថែមនេះដែរ ប៉ុន្តែលោកនៅតែមិនអស់ចិត្តថា តុលាការមិនបានវិនិច្ឆ័យឲ្យបានសមស្រប និងផ្ដល់យុត្តិធម៌ជូនលោកដែលបានដើរក្ដីក្ដាំអស់រយៈពេលជាង ១៦ឆ្នាំមកនេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា យល់ថា ពលរដ្ឋទាំង ៦គ្រួសារដែលប្រឈមនឹងការរុះរើផ្ទះសម្បែង និងភាគីលោក ព្រហ្ម អឿន លំបាកនឹងសម្រេចឲ្យទៅភាគីម្ខាងៗ ព្រោះកំហុសកើតចេញពីអាជ្ញាធរក្នុងការដោះដូរដីមិនច្បាស់លាស់ជូនពលរដ្ឋតាំងពីដើមដំបូង។
លោកថា អាជ្ញាធរមានសមត្ថកិច្ចគប្បីហៅគូភាគីជួបគ្នា ដើម្បីពិភាក្សារកដំណោះស្រាយ៖ «អ្វីដែលធ្វើឲ្យមានបញ្ហានេះ គឺជាការធ្វើរបស់រដ្ឋ ហើយជាការទទួលខុសត្រូវរបស់រដ្ឋ។ ឯរូបវន្តបុគ្គល គឺអតីតអភិបាលក្រុងធ្វើក្នុងនាមរដ្ឋ មិនមែនធ្វើក្នុងនាមគាត់ទេ។ យើងគួរជជែកគ្នានៅទីតាំងហ្នឹងទៅ ហើយទូទាត់សំណងដល់អ្នកឈ្នះក្ដីហ្នឹងទៅ ហើយពួកគាត់ (ពលរដ្ឋ៦គ្រួសារ) ឬមួយរដ្ឋជាអ្នកចេញដោយយកលុយឈ្នួលតូបសងទៅអ្នកដែលឈ្នះក្ដីហ្នឹងទៅ»។
ចាប់តាំងពីដើមខែសីហា ឆ្នាំ២០១៦ មក ពលរដ្ឋទាំង ៦គ្រួសារ បានដាក់បណ្ដឹងទាស់នឹងសាលដីកាសម្រេចឲ្យរុះរើផ្ទះ ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ផង និងធ្វើលិខិតស្នើសុំដោះស្រាយទៅអាជ្ញាធរខេត្តផង ដើម្បីស្នើសុំរកដីនៅជុំវិញផ្សារលើខេត្តកំពង់ឆ្នាំង ឬដោះស្រាយជាសំណងដល់ពួកគេទាំង៦គ្រួសារ។ ពលរដ្ឋថាបើតុលាការជម្នះអនុវត្តតាមសាលដីកាមែននោះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ពលរដ្ឋ៕