Image may be NSFW.
Clik here to view.
ដោយ អ៊ូ បាណុង RFA 2016-10-07
ក្នុងការបើកបវេសនកាលរដ្ឋសភាលើកទី៧ នៃអាណត្តិទី៥ ព្រះមហាក្សត្រខ្មែរបានផ្ញើព្រះរាជសារក្រើនរំលឹកអ្នកនយោបាយដែលជាតំណាងរាស្ត្រអោយបន្តរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដើម្បីធានាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ អ្នកវិភាគសង្គមយល់ថា ព្រះរាជសារនេះជាភ្លើងខៀវមួយសម្រាប់ការចាប់ផ្ដើមរួមគ្នាជាថ្មីរវាងបក្សកាន់អំណាច និងបក្សប្រឆាំង ក្រោយការប្រឈមមុខគ្នា និងបញ្ហារង្គោះរង្គើអស់ជាងមួយអាណត្តិ។
នៅក្នុងព្រះរាជសារព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើទៅកាន់វិមានរដ្ឋសភា ដែលទើបតែចូលកងវិញ នៅព្រឹកថ្ងៃទី៧ ខែតុលា មានព្រះរាជឱង្ការអោយតំណាងរាស្ត្រខ្មែរ បន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៅទៀត ដើម្បីសម្រេចបានសង្គមកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម។
នៅក្នុងព្រះរាជសារដដែលនោះ ព្រះមហាក្សត្រក៏មានព្រះទ័យចង់ឃើញកម្ពុជា មានការអភិវឌ្ឍប្រកបដោយចិរភាព និងសមធម៌ដែលតម្រូវអោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។
ភ្ជាប់ជាមួយនឹងស្ថានការណ៍នយោបាយខ្មែរក្រៅស្រុក ដែលកំពុងធ្វើបាតុកម្មប្រឆាំងនឹងកូនប្រុសច្បងប្រមុខដឹកនាំបក្សកាន់អំណាចដែរនោះ ព្រះរាជសារព្រះមហាក្សត្រនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និងក្រៅប្រទេស មេត្តាប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីភាពដើម្បីរួបរួមគ្នាសំដៅកសាង និងការពារជាតិ និងសមិទ្ធផលសង្គម។
អ្នកវិភាគសង្គម និងជាប្រធានអង្គការវេទិកាអនាគត លោក អ៊ូ វីរៈ បានអោយអាស៊ីសេរី ដឹងថា លោកសាទរនឹងព្រះរាជសារនេះ។ ជាងនេះទៅទៀត លោក អ៊ូ វីរៈ មានអោយដឹងថា យោងតាមស្មារតីនៃព្រះរាជសារនេះ បើទោះជាចង់ ឬមិនចង់ គណបក្សទាំងពីរអាចនឹងចាប់ផ្ដើមជជែកគ្នា ហើយនឹងស្វែងរកដំណោះស្រាយមួយ បើទោះជាពេលនេះបក្សប្រឆាំងបដិសេធមិនចូលប្រជុំសភាកាលពីព្រឹកថ្ងៃទី៧ ខែតុលា ក្រោមការអះអាងថា ខ្លួនស្ថិតក្រោមការគំរាមកំហែងក៏ដោយចុះ។
លោក អ៊ូ វីរៈ៖ «ជារឿងមួយល្អសម្រាប់ផលប្រយោជន៍ជាតិ និងជាសារមួយដែលខ្ញុំគិតថា គួរតែដាស់តឿនអ្នកនយោបាយទាំងសងខាងដើម្បីរកដំណោះស្រាយធ្វើម៉េចអោយចូលសភាបាន ធ្វើការដោយតាមតួនាទីនៅក្នុងសភា ពិសេសគណបក្សកាន់អំណាចត្រូវតែធានានូវសន្តិសុខ និងសុវត្ថិភាពដល់តំណាងរាស្ត្របក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិ ត្រូវតែចូលសភា បើសិនជាពីរហ្នឹងអាចបានទាំងពីរទន្ទឹមគ្នា ខ្ញុំមើលឃើញថា ជារឿងមួយល្អសម្រាប់ផលប្រយោជន៍សង្គមជាតិ»។
នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជំពូកទី២ អំពីព្រះមហាក្សត្រ មាត្រា៩ ចែងថា ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈអោយមានភាពទៀងទាត់។ ដូច្នេះ ព្រះមហាក្សត្រអាចកោះហៅតំណាងគណបក្សនយោបាយដើម្បីដោះស្រាយភាពទាល់ច្រកនយោបាយនៅកម្ពុជា បាន៕