Quantcast
Viewing all articles
Browse latest Browse all 40045

កម្ពុជា-​ចិន​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ផ្នែក​កសិកម្ម​និង​ទេសចរណ៍​នៅ​សប្ដាហ៍​ក្រោយ

Image may be NSFW.
Clik here to view.
អនុ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping) និង​លោក ហ៊ុន សែន (ស្ដាំ) នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩។ Photo AFP


ដោយ អ៊ុំ រង្សី RFA 2016-10-07

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង (Xi Jinping)  នឹង​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ និង​ទី​១៤ ខែ​តុលា ខាង​មុខ​នេះ។ លោក ហ៊ុន សែន ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លើក​នេះ កម្ពុជា-​ចិន នឹង​ចុះ​កិច្ច​ព្រមព្រៀង និង​ពិធីសារ​មិន​តិច​ជាង ២០ នោះ​ទេ ដែល​ផ្ដោត​លើ​ផ្នែក​កសិកម្ម និង​ទេសចរណ៍។

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​កាល​ពី​ថ្ងៃ​ទី​៦ ខែ​តុលា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​គឺ​ជា​មាន​ចំនួន​ច្រើន​បំផុត ដែល​មិន​ធ្លាប់​មាន បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៤ មក។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ ភាគ​ច្រើន​ផ្ដោត​លើ​វិស័យ​កសិកម្ម ទេសចរណ៍ ការ​ផ្ដល់​ជំនួយ និង​ការ​វិនិយោគ។ លោក​រំពឹង​ទុក​ថា នឹង​ជួយ​បើក​ទីផ្សារ​កសិផល​កសិកម្ម​កាន់តែ​ធំ និង​ទាក់ទាញ​អ្នក​ទេសចរ​ចិន កាន់​តែ​ច្រើន។ ដោយ​ឡែក​ទំហំ​ពាណិជ្ជកម្ម កម្ពុជា-ចិន លោក​ថា ក៏​រំពឹង​ថា​នឹង​ត្រូវ​សម្រេច​ឱ្យ​បាន​ចំនួន ៥.០០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧ ផង​ដែរ៕

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>