Image may be NSFW.
Clik here to view.
លោក ហ៊ុន សែន ប្រតិកម្មចំពោះការចោទដែលថា ហ៊ុន ម៉ាណែត ជាកូនរបស់មេដឹកនាំវៀតណាម
Vong Sokheng, The Phnom Penh Post
Fri, 13 May 2016
Prime Minister Hun Sen yesterday lashed out at rumours his eldest son Hun Manet was the result of a relationship between his wife and a Vietnamese leader, blaming the opposition party for spreading the “serious insults”.
The premier addressed the rumours, which have long percolated online, while speaking to graduate students at a ceremony at Phnom Penh’s National Institute of Education.
“It is unreasonable that they post on Facebook that Hun Manet is not the son of Hun Sen and requested a DNA test,” the premier said, before alluding to legal repercussions.
The premier said he had in fact ignored a suggestion by Manet to clear the matter up with a DNA test.
He blamed the “cheap act” on the opposition Cambodia National Rescue Party, which yesterday denied any involvement in a statement.
However, yesterday evening, the premier told local media outlet Fresh News he was not sold, adding that the opposition would need to pay a “high price” to make amends.
“I do not believe the [CNRP’s] statement because it does not condemn the people who have insulted me, my wife and my children,” he said. “Therefore, they need to fix this serious insult.”

វង្ស សុខេង ភ្នំពេញ ប៉ុស្តិ៍ Fri, 13 May 2016
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានមានប្រតិកម្មចំពោះក្រុមអនាមិកនៃគណបក្សប្រឆាំងដែលចោទប្រកាន់ជាយូរមកហើយថាលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាសែលោហិតនៃមេដឹកនាំវៀតណាមម្នាក់ហើយប្រពន្ធរបស់លោកគឺជាអតីតភរិយារបស់មេដឹកនាំវៀតណាមម្នាក់នោះ។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាពីវិទ្យាស្ថានជាតិអប់រំលោក ហ៊ុន សែន បានថ្លែងថា៖ «រឿងហួសចិត្តគេបង្ហោះហ្វេសប៊ុកថា ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់ ហ៊ុន សែន ឲ្យមើល DNA ហ៊ុន ម៉ាណែត ជាកូនប្រុសខ្ញុំ ... ខ្ញុំមិនដឹងថាពួកប្រឆាំងអាចធ្វើអំពើថោកទាបបែបនេះបានដូច្នេះខ្ញុំក៏ត្រូវប្រកាន់ឥរិយាបថមួយបើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកឯងសុខដែរ»។
លោក ហ៊ុន សែន បន្ថែមថា៖ «ការប្រមាថប្រពន្ធរបស់ខ្ញុំស្មើនឹងស្រីរបស់មេដឹកនាំវៀតណាមម្នាក់។ ប្រមាថកូនរបស់ខ្ញុំទៅជាកូនរបស់មេដឹកនាំម្នាក់។ អ៊ីចឹងទេខ្ញុំប្រាប់ឲ្យហើយចំណុចនេះមួយដាច់ខាតគឺអ្នកឯងគ្មានការកែតម្រូវណាមួយ គ្មានការណែនាំណាមួយឲ្យខ្ញុំឃើញអ្នកឯងមិនបាច់អង្វរដៃ ហ៊ុន សែន ឲ្យធ្វើអីទេ។ ដំណើរការកាត់ក្តីរបស់តុលាការត្រូវធ្វើដោយតុលាការគ្មានការពាក់ព័ន្ធអ្វីជាមួយ ហ៊ុន សែន»។
លោកនាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្រុមនៃគណបក្សប្រឆាំងក៏បានចោទផងដែរថាលោក ហ៊ុន ម៉ាណែត ជាកូនរបស់ប្រពន្ធលោក និងមេដឹកនាំវៀតណាមម្នាក់ហើយបន្ទាប់មកយកទៅឲ្យលោក សុខ អាន ចិញ្ចឹម។
លោកលើកឡើងថា៖ «កូន ហ៊ុន ម៉ាណែត [គេចោទថា] យកទៅឲ្យ សុខអាន ចិញ្ចឹម! គេអាចមួលបង្កាច់បែបនេះទៅរួច? តើរឿងស្អីទៀតដែលគេមិនអាចមួលបង្កាច់បាន? សុំប្រាប់ទៅបក្សប្រឆាំងថាបើអ្នកចង់លេងខ្ញុំកំដរអ្នកឯង»។
លោកបន្ថែមថា លោកមិនអើពើនឹងការផ្ញើសារសុំពីកូនប្រុសរបស់លោកឲ្យទៅពិនិត្យ DNA ឡើយហើយកូនរបស់លោកលើកឡើងថា «បើធ្វើ DNA បើខ្ញុំជាកូនពុកបក្សប្រឆាំងត្រូវដកខ្លួនចេញពីនយោបាយ» ហើយលោកបានឆ្លើយតប ម៉ាណែត វិញថា «កុំរវល់ជាមួយវា»។
លោកក៏បានថ្លែងផងដែរថាពេលកូនប្រុសរបស់លោកធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកមានការតវ៉ាគ្រប់ទីកន្លែងប៉ុន្តែចំនួនអ្នកតវ៉ាតិចជាងចំនួនអ្នកទទួលស្វាគមន៍លោក ម៉ាណែត។ លោកបញ្ជាក់ថាពេលមានអ្នកតវ៉ាប្រហែល ៥០ នាក់មានអ្នកស្វាគមន៍ ៥០០ នាក់ហើយពេលមានអ្នកតវ៉ា ៣០ នាក់មានអ្នកស្វាគមន៍ ៥០០ នាក់។
ប៉ុន្មានម៉ោងបន្ទាប់ពីការថ្លែងរបស់លោក ហ៊ុន សែន គណបក្សប្រឆាំងបានចេញសេចក្តីថ្លែងការណ៍មួយថា៖ «គណបក្សសង្គ្រោះជាតិសូមបដិសេធចំពោះការចោទប្រកាន់ណាមួយមកលើគណបក្សសង្គ្រោះជាតិដែលថាជាអ្នកប្រឌិតព័ត៌មានថាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម»។
សេចក្តីថ្លែងការណ៍បន្តថាគណបក្សសង្គ្រោះជាតិតែងតែប្រកាន់ខ្ជាប់នូវសីលធម៌ដោយគោរពនូវសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មនុស្សគ្រប់រូប។ គណបក្សសង្គ្រោះជាតិ ប្រកាន់យកនូវគោលការណ៍ខ្មែរតែមួយមិនយកខ្មែរណាធ្វើជាសត្រូវជាពិសេសគណបក្សសង្គ្រោះជាតិមិនយកបញ្ហាបុគ្គលធ្វើជាបញ្ហានយោបាយនោះទេ។
សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ទៀតថា៖ «គណបក្សសង្គ្រោះជាតិចង់ឲ្យខ្មែរជានាគ្នាដើម្បីផ្សះផ្សារជាតិ បង្រួបបង្រួបជាតិ និងឯកភាពជាតិ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិតែងតែបញ្ជាក់ជាសាធារណៈ និងជាញឹកញាប់មកហើយថាដើម្បីឲ្យខ្មែរអាចជានានឹងគ្នាបានលុះត្រាតែគ្រប់ភាគីខ្មែរទាំងអស់បញ្ឈប់នូវការកម្ចាត់កម្ចាយគ្នា និងបញ្ឈប់នូវការបង្កឲ្យខ្មែរដទៃឈឺចាប់បន្តទៅទៀត»៕ TK