Sam Rainsy | ១០ តុលា ២០១៦ / 10 October 2016
នៅរសៀលម្សិលមិញនេះ លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក គង់ សភា រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត និងសហការីមួយចំនួនទៀត បានចុះទៅពិនិត្យទីតាំងជាក់ស្ដែងដែលរោងចក្រ មេនហាតថេន បានបិទលូបង្ហូរទឹក ធ្វើឲ្យលិចផ្ទះ លិចផ្លូវ និងដំណាំស្រូវរបស់ប្រជាពលរដ្ឋជាច្រើនហិកតា ស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
Yesterday afternoon, responding to a complaint from the population, CNRP lawmakers Ou Chanrith and Kong Saphea inspected a zone in Bavet City's Svay Rieng province where a Chinese-owned factory named "Manhattan" is causing damaging floods affecting hundreds of families in the neighbourhood.