Image may be NSFW.
Clik here to view.![លោកស្រី Rhona Smith ពេលផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញ។ ហេង ជីវ័ន]()
Ananth Baliga and មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍ Thu, 13 October 2016
ភ្នំពេញៈ អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាលោកស្រី Rhona Smith កាលពីម្សិលមិញបានថ្លែងថាមាន «ការកើនឡើង» នៃភាពជាប់គាំងនយោបាយហើយការដាក់កំហិតទៅលើការធ្វើការងាររបស់គណបក្សនយោបាយដូចបង្ហាញជាភ័ស្តុតាងតាមរយៈការធ្វើពហិការរដ្ឋសភារបស់គណបក្សប្រឆាំងនឹងធ្វើឲ្យមានក្តីបារម្ភចំពោះការបោះឆ្នោតនាពេលខាងមុខ។
ថ្លែងមកកាន់កាសែតភ្នំពេញប៉ុស្តិ៍កាលពីល្ងាចម្សិលមិញលោកស្រី Smith បានបញ្ជាក់ថាមានភ័ស្តុតាងបង្ហាញថាគណបក្សនយោបាយកំពុងត្រូវបានដាក់កំហិតកាន់តែខ្លាំងឡើងនៅក្នុងការចូលរួមក្នុងនយោបាយហើយសំណួរកំពុងត្រូវបានលើកឡើងអំពីថា តើការបោះឆ្នោតក្នុងឆ្នាំ ២០១៧ និង ២០១៨ នឹងដំណើរការ «ពេញលេញ និងយុត្តិធម៌» ឬអត់។
ជាងនេះទៀតលោកស្រីបានថ្លែងថា ការកើនឡើងនៃភាពតានតឹងនយោបាយរបស់ប្រទេសនេះបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សដទៃៗដូចជាសេរីភាពនៃការចូលរួម ការប្រមូលផ្តុំ និងការបញ្ចេញមតិ។
លោកស្រីបានថ្លែងថា៖ «ពិតណាស់យើងបារម្ភថាច្បាប់ជាច្រើនកំពុងត្រូវបានអនុវត្តក្នុងលក្ខណៈរឹតបន្តឹងសេរីភាពនៃការចូលរួម ការប្រមូលផ្តុំ ហើយការរឹតបន្តឹងទាំងនោះមិនត្រូវបានចែងនៅក្នុងច្បាប់ទេ»។
លោកស្រី Smith បានថ្លែងបន្តថា៖ «សំណុំរឿងតុលាការជាច្រើនបានវាយប្រហារទៅលើតំណាងរាស្រ្តគណបក្សប្រឆាំង និងមន្រ្តីសិទ្ធិមនុស្ស»។
លោកស្រីបានលើកឡើងនូវក្តីបារម្ភជាមួយក្រសួងយុត្តិធម៌ចំពោះរយៈពេលឃុំខ្លួនអូសបន្លាយ និងមូលដ្ឋានភ័ស្តុតាងសម្រាប់ការកាត់ទោស។
លោកស្រីថ្លែងថា៖ «ខ្ញុំពិតជាមានក្តីបារម្ភថាស្តង់ដារភ័ស្តុតាងគឺមិនបំពេញបានទៅតាមស្តង់ដារអន្តរជាតិ»។
ឆ្លើយតបនឹងការរិះគន់ដែលថាលោកស្រីនៅស្ងៀមមិនធ្វើអ្វីក្នុងរយៈកាល ៦ ខែមុនលោកស្រី Smith ថ្លែងថាការធ្វើការមានវិធីសាស្រ្តផ្សេងៗគ្នាដើម្បីជំរុញរបៀបវារៈរបស់លោកស្រី។
លោកស្រីបានថ្លែងថា៖ «ខ្ញុំគិតថាក្នុងនាមជាអ្នករាយការណ៍ឯករាជ្យអ្នកមិនអាចបង្ខំឲ្យមានការផ្លាស់ប្តូរទេហើយត្រូវធ្វើការជាមួយភាគីទាំងអស់ដើម្បីឲ្យមានការផ្លាស់ប្តូរប្រសិទ្ធភាព។ យើងមិនមានអំណាចបង្ខំឲ្យមានការអនុវត្តទេ»។
កាលពីម្សិលមិញលោកស្រី Smith បានជួបជាមួយប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីវាយតម្លៃ «ស្ថានភាពកិច្ចការបច្ចុប្បន្ន» និងដើម្បីទទួលបានទស្សនៈរបស់គាត់ស្តីពីបទចោទប្រកាន់ថ្មីៗ និងការកាត់ទោសថ្មីៗ។ លោកស្រីបានថ្លែងនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិថា៖ «ខ្ញុំគិតថាមានបញ្ហាជាច្រើនដែលត្រូវពិភាក្សា»។
តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានថ្លែងថា មន្រ្តីអង្គការសហប្រជាជាតិបានពិភាក្សាករណីតុលាការថ្មីៗដែលចោទប្រកាន់ទៅលើសមាជិកគណបក្សសង្គ្រោះជាតិព្រមទាំងបានសួរគណបក្សអំពីជំហររបស់គណបក្សស្តីពីការការពារជនជាតិភាគតិច។
លោកបន្តថា៖ «លោកស្រី Smith បានអះអាងថា ចាប់តាំងពីលើកទីមួយ [ដែលលោកស្រីបានមកទីនេះ] រហូតដល់ការចុះមកមើលនេះស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ»។
លោកបន្ថែមថា គណបក្សបានប្តេជ្ញាអនុវត្តច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិដើម្បីធានាថាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាគឺពិតជាស្របច្បាប់។
កាលពីម្សិលមិញលោកស្រី Smith ក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងសង្គមកិច្ចលោក វង សូត ផងដែរដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកំណែទម្រង់នៅមណ្ឌលព្រៃស្ពឺដែលជាកន្លែងឃុំខ្លួនជនអនាថាក្នុងរាជធានីភ្នំពេញដែលល្បីខាងការរំលោភបំពាន។
អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក ឯម ចាន់មករា បានថ្លែងថាលោករដ្ឋមន្រ្តីបានអញ្ជើញលោកស្រី Smith ចុះទៅមណ្ឌលនេះប្រសិនបើលោកស្រីចង់ទៅហើយបើទោះបីជាមានការរិះគន់ពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សក៏ដោយ ក៏មណ្ឌលនេះកំពុងត្រូវបានកែលម្អ។
លោកស្រី Smith បានថ្លែងថា៖ «អ្វីៗអវិជ្ជមានដែលលោកស្រីបានឮអំពីមណ្ឌលព្រៃស្ពឺគឺជាព័ត៌មានចាស់ប៉ុន្តែមណ្ឌលនេះកំពុងផ្លាស់ប្តូរហើយមានភាពល្អប្រសើរជាងមុនច្រើនណាស់នៅទីនោះ»៕ PS
រាយការណ៍បន្ថែមដោយ សែន ដាវីត
Clik here to view.