Image may be NSFW.
Clik here to view.

ដោយ ប្រាជ្ញ ចេវ RFA 2016-10-13
ដំណើរទស្សនកិច្ចផ្លូវរដ្ឋលោក ស៊ី ជីនពីង រយៈ២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា គឺធ្វើឡើងតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្ដម សីហមុនី។
នៅរសៀលនៅថ្ងៃទី១៣ តុលា លោក ស៊ី ជីនពីង ជួបព្រះមហាក្សត្រ នាព្រះបរមរាជវាំង។ លុះដល់ល្ងាចនេះលោក ស៊ី ជីនពីង នឹងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាទីស្ដីការគណៈរដ្ឋមន្ត្រី។
ការមកដល់របស់លោក ស៊ី ជីនពីង នៅថ្ងៃនេះ មានការអមដំណើរមន្ត្រីព្រះបរមរាជវាំង រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងមន្ត្រីអ្នកមុខអ្នកការមួយចំនួន ព្រមទាំងសិស្សានុសិស្សជាច្រើនទៀត។
ចំណែកក្បួនរថយន្តដែលដឹកប្រធានាធិបតី និងមន្ត្រីចិន នៅថ្ងៃនេះ សុទ្ធសឹងតែរថយន្តរបស់ព្រះបរមរាជវាំង។
សូមស្ដាប់លោក ប្រាជ្ញ ចេវ រាយការណ៍ព័ត៌មានពិស្ដារ៖