Quantcast
Viewing all articles
Browse latest Browse all 40045

មន្ត្រី​អ.ស.ប អ្នកស្រី រ៉ូណា ស្មីត ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី

Image may be NSFW.
Clik here to view.
អ្នក​រាយការណ៍​ពិសេស​នៃ​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅ​ព្រឹក​ថ្ងៃ​ទី​១៥ តុលា អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

ដោយ អាស៊ីសេរី RFA 2016-10-15

នៅ​ពេល​ដែល​អ្នកស្រី រ៉ូណា ស្មីត កំពុង​ចូលរួម​ពិធី​នេះ មាន​ពលរដ្ឋ​ភាគច្រើន ស្រែក​អំពាវនាវ​ដល់​អ្នកស្រី ឲ្យ​ធ្វើ​យ៉ាងណា រក​យុត្តិធម៌​ដល់​បណ្ឌិត កែម ឡី។

​អ្នកស្រី រ៉ូណា ស្មីត មក​បំពេញ​ទស្សនកិច្ច​​រយៈ​ពេល ១០​ថ្ងៃ​នៅ​កម្ពុជា គឺ​​​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២០ ខែ​តុលា ដើម្បី​​ពិនិត្យ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​តាមដាន​ការ​អនុវត្ត​អនុសាសន៍​ដែល​អ្នកស្រី​ដាក់​ជូន​រាជ​រដ្ឋាភិបាល​សម្រាប់​ការ​កែលំអ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ឲ្យ​បាន​ប្រសើរ​ឡើង។

នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា នេះ គឺ​ជា​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី ថ្ងៃ​ទី​២។ ប្រជា​ពលរដ្ឋ​​​មក​ពី​​គ្រប់​ទិសទី​បន្ត​មក​ចូល​រួម​កម្មវិធី​បុណ្យ​នេះ។ កម្មវិធី​បុណ្យ​នៅ​ព្រឹក​នេះ ​មាន​ពិធី​រាប់បាត្រ​ព្រះសង្ឃ​​ប្រមាណ ៥០០​អង្គ នៅ​ម៉ោង ជិត ១០​ព្រឹក។

Image may be NSFW.
Clik here to view.
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់។

កម្មវិធី​គម្រប់​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ដោយ​នៅ​ថ្ងៃ​នោះ នឹង​មាន​ពិធី​ដង្ហែ​រូប​សំណាក​លោក​បណ្ឌិត​ឆ្ពោះ​ទៅ​កាន់​ខេត្ត​តាកែវ កន្លែង​បញ្ចុះ​សព​របស់​លោក។ ថ្ងៃ​ទី​១៧ ខែ​តុលា គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ ១០០​ថ្ងៃ​នេះ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

Image may be NSFW.
Clik here to view.
ព្រះសង្ឃ​និមន្ត​ចូល​រួម​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។
Image may be NSFW.
Clik here to view.
ពិធី​រាប់បាត្រ​ព្រះសង្ឃ ក្នុង​ពិធី​បុណ្យ ១០០​ថ្ងៃ បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់ នា​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៦។

ពលរដ្ឋ​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​មុខ​រូប​សំណាក​របស់​លោក នៅ​វត្ត​ចាស់។
Image may be NSFW.
Clik here to view.
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​ពិធី​បុណ្យ​ ១០០​ថ្ងៃ បណ្ឌិត កែម ឡី។
Image may be NSFW.
Clik here to view.
អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ចូល​រួម​ពិធី​បុណ្យ​ ១០០​ថ្ងៃ បណ្ឌិត កែម ឡី។

Viewing all articles
Browse latest Browse all 40045

Trending Articles

<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>