Image may be NSFW.
Clik here to view.
ដោយ សុ ជីវី RFA 2016-10-15
បេសកកម្ម ១០០រាត្រីរបស់លោកបណ្ឌិត កែម ឡី បានបញ្ចប់ត្រឹមរាត្រីទី១៥ នៅពេលដែលលោកត្រូវឃាតកបាញ់សម្លាប់។ រយៈពេល ១០០ថ្ងៃនៅក្រោយលោកបណ្ឌិតបានលាចាកលោកនេះទៅ បេសកកម្មនេះក៏ហាក់នៅទ្រឹង។ ក្រុមដែលស្និទ្ធនឹងលោកបណ្ឌិត កែម ឡី នៅមិនទាន់មានផែនការជាក់លាក់ចំពោះការបន្តការងារនេះនៅឡើយ។ ស្របគ្នានេះក៏មានប្រធានគណបក្សនយោបាយថ្មីមួយចេញមុខអះអាងថា គេបានបន្តការងារនេះបានមួយចំនួនមកហើយ។
អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី បានចាប់ផ្ដើមយុទ្ធនាការ "១០០រាត្រី"ដោយសិក្សានៅគ្រប់ខែត្រក្រុង ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តនីមួយៗ។
លោក កែម ឡី ធ្លាប់ប្រាប់អាស៊ីសេរីថា នៅពេលយុទ្ធនាការនេះបញ្ចប់លោក នឹងបញ្ចេញរបាយការណ៍មួយដែលនឹងប្រាប់ពីអ្វីដែលកើតឡើងនៅតាមមូលដ្ឋានអោយសាធារណជនបានដឹង។ លើសពីនេះរបាយការណ៍នោះក៏ជាសារប្រាប់ទៅអ្នកនយោបាយពីតម្រូវការ និងបញ្ហាប្រឈមរបស់ពលរដ្ឋដែរ៖ «យើងគ្រាន់តែចង់សិក្សាករណីសិក្សារបស់ផ្ទះទាំង ១០០ ដោយសិក្សាមួយៗ ថាតើគាត់ជួបបញ្ហាអីទាក់ទងនឹងគ្រឿងញៀន ចំណាកស្រុក ចំណូលចំណាយ ឬមួយក៏ទាក់ទងទៅនឹងភាពក្រីក្រ និងស្ថានភាពផ្សេងៗទៀតដូចជាស្ថានភាពនយោបាយជាដើម។ ការស្នាក់មួយយប់ជាមួយគាត់ហ្នឹងមិនមែនតែជាមួយគាត់ម្ចាស់ផ្ទះទេ គឺមានបងប្អូនដែលគាត់តែងមកជួបជុំគ្នាដូចនៅព្រៃវែង អ៊ីចឹងជួបឡើងជាង ៥០នាក់ម្ដងបន្តទៅនៅពេលព្រឹកពេលអីហ្នឹង»។
តាមគម្រោងយុទ្ធនាការ "១០០រាត្រី"របស់លោកបណ្ឌិត កែម ឡី កំណត់ថា នឹងទៅទៅគ្រប់ខេត្តនៅកម្ពុជា បន្ទាប់ទៀតទៅខ្មែរក្រោម និងសុរិន្ទចំនួន ៣០រាត្រី និងបន្តទៅអឺរ៉ុបចំនួន ៣០រាត្រីដែរ។ តែជាអកុសល លោកត្រូវបានឃាតកបាញ់ប្រហារមុនពេលលោកបញ្ចប់បេសកកម្ម "១០០រាត្រី"ដែលលោកនៅមិនទាន់បានទៅខ្មែរក្រោម សុរិន្ទ និងទៅអឺរ៉ុបនៅឡើយ។
ក្នុងរយៈពេលជាង ១០រាត្រី ដែលលោកបានបំពេញរួចហើយនោះ លោកបណ្ឌិត កែម ឡី បានរកឃើញបញ្ហាមួយចំនួន៖ «ដែលខ្ញុំបានសិក្សាទៅឃើញជនចំណាកស្រុកភាគច្រើនអត់បានធ្វើអត្តសញ្ញាណប័ណ្ណ អ៊ីចឹងបញ្ហាដល់ការបោះឆ្នោតគាត់អត់មានអត្តសញ្ញាណប័ណ្ណ។ រឿងទី២ ដែលយើងមើលឃើញ គឺជនចំណាកស្រុកខ្មែរយើង ដោយសារសេដ្ឋកិច្ចថៃ វាធ្លាក់ អ៊ីចឹងការងារអាចដាច់ការងារប្រហែលជាកន្លះខែ មួយខែ ហើយគាត់អត់មានលុយផ្ញើមកផ្ទះសងធនាគារ។ រឿងទី៣ ដែលយើងរកឃើញទាំងនៅកំពង់ឆ្នាំង ទាំងនៅសៀមរាប ចុងឃ្នៀស នៅស្ទឹងត្រែង គឺអ្នកនេសាទ (វៀតណាម) ច្រើនជាងខ្មែរ ហើយប្រើឧបករណ៍ល្មើសច្បាប់ហ្នឹងទំនើប សូម្បីតែទូកជលផលហ្នឹងក៏មិនអាចដេញទាន់ទូក (វៀតណាម) ដែរ។ ទី៤ រកឃើញនៅរតនគិរី សកម្មភាពរបស់ពលរដ្ឋយើងដែលធ្វើនៅតាមព្រំដែនហ្នឹងត្រូវបានវៀតណាម ហាមឃាត់ សូម្បីតែសង់វត្ត»។
ចំណុចដែលលោកបណ្ឌិត កែម ឡី ព្រួយបារម្ភក្នុងចំណោមចំណុចដែលលោកបានរកឃើញនោះគឺបញ្ហាអន្តោប្រវេសន៍វៀតណាម ដែលលោកអះអាងថា មិនយូរទេទឹកដីកម្ពុជា អាចនឹងត្រូវបានវៀតណាម កាន់កាប់ទាំងស្រុង។
ភ្លាមៗនៅក្រោយមរណភាពរបស់លោកបណ្ឌិត កែម ឡី ក្រុមដែលស្និទ្ធនឹងលោក ជាពិសេសក្រុមយុវជនដែលតែងចុះជួយការងារលោកបណ្ឌិត នៅក្នុងយុទ្ធនាការ "១០០រាត្រី"នេះបានប្ដេជ្ញាថា នឹងបន្តបេសកកម្មនេះអោយចប់សព្វគ្រប់ចំនួន ១០០រាត្រី។
យុវតី លុយ ដានី ដែលហៅលោកបណ្ឌិត កែម ឡី ថា លោកគ្រូ និងជាជំនួយការរបស់លោកផងនោះ បានលើកឡើងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ ខែកក្កដា គឺនៅថ្ងៃដែលឃាតកបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី ថា នាងនឹងប្រឹងប្រែងបន្តយុទ្ធនាការ ១០០រាត្រី៖ «ពួកខ្ញុំនឹងព្យាយាមធ្វើអោយចប់នូវអ្វីដែលគាត់ស្រមៃ ពីព្រោះថា ក្ដីស្រមៃរបស់លោកគ្រូធំហ្នឹង គឺចង់ឃើញប្រជាជនខ្មែររស់នៅដោយមានភាពថ្លៃថ្នូរ និងទឹកដីគង់វង្ស។ ភាគច្រើនបណ្ដាំចុងក្រោយរបស់គាត់ គាត់ចង់អោយយុវជន និងមហាជនទាំងអស់ក្រោកឈរប្រឆាំងនឹងអំពើអយុត្តិធម៌ក្នុងសង្គមយើង។ ១០០រាត្រីហ្នឹងលោកគ្រូគាត់ចង់បោះជាសៀវភៅសម្រាប់ចែកជូនដល់មហាជនអោយបានដឹងពីស្ថានភាពពិតប្រាកដក្នុងប្រទេសយើង។ គាត់គ្រាន់តែចង់ចងក្រងឯកសារហ្នឹងសម្រាប់ទុកជាភស្តុតាងអោយកូនចៅជំនាន់ក្រោយ អោយងាយស្រួលដឹងនៅពេលមានបញ្ហាអីទាក់ទងនឹងទឹកដី យើងអាចមានឯកសារដែលគាត់បានចុះ ពីព្រោះថា ដែលចុះ (ធ្វើយុទ្ធនាការ) ហ្នឹងចុះទៅតាមជាយៗព្រំដែនដែរទេ»។
កញ្ញា លុយ ដានី រំលឹកថា ការងាររបស់លោក កែម ឡី ជាការងារស្ម័គ្រចិត្តពុំបានពឹងផ្អែកលើប្រភពថវិកាណាមួយឡើយ៖ «សម្រាប់ធនធានធម្មតាពួកខ្ញុំតែងតែធ្វើជាមួយលោកគ្រូ គឺលោកគ្រូអត់ដែលយកធនធានរបស់អ្នកណាទេ គឺគាត់យកធនធានដែលបានពីញើសឈាមរបស់គាត់នៅពេលដែលគាត់ធ្វើការគាត់យកធនធានហ្នឹងមកធ្វើការងារសង្គម គាត់អត់ដែលបានទៅយកលុយពីនរណាមួយរៀលទេ។ សម្រាប់ខ្ញុំវិញ ខ្ញុំនឹងបន្តវីរភាពរបស់លោកគ្រូខ្ញុំ ព្រោះក្ដីស្រមៃរបស់គាត់ក៏មិនខុសពីពួកខ្ញុំដែរ គឺចង់បានសង្គមមួយដែលស្អាតស្អំ រស់នៅដោយស្មើភាពគ្នា»។
បើទោះជាមានការអះអាងបែបនេះក្ដី ក៏មកដល់ពេលនេះការបន្តយុទ្ធនាការនោះនៅមិនទាន់លេចរូបរាងជាដុំកំភួននៅឡើយទេ។
អ្នកវិភាគនយោបាយដែលស្និទ្ធនឹងលោកបណ្ឌិត កែម ឡី គឺលោកបណ្ឌិត មាស នី អោយដឹងថា ក្រុមយុវជនដែលជាអ្នកគាំទ្រលោកបណ្ឌិត កែម ឡី កំពុងមមាញឹកជួយរៀបចំប្រមែប្រមូលចងក្រងស្នាដៃនានារបស់លោកបណ្ឌិតដែលកំពុងរប៉ាត់រប៉ាយតាមបណ្ដាប្រព័ន្ធផ្សព្វផ្សាយ ឬតាមផ្នែកផ្សេងៗទៀត និងរៀបចំពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសម្រាប់លោកបណ្ឌិត៖ «យើងប្រៀបធៀបថា ដូចជាគេហដ្ឋានរបស់លោក កែម ឡី ត្រូវចោរចូលមកប្លន់ ហើយសម្លាប់គាត់ អ៊ីចឹងនៅក្នុងរយៈពេល ៣ខែនេះ គឺអ្វីដែលកាតព្វកិច្ចសំខាន់របស់អ្នកពាក់ព័ន្ធទាំងអស់គឺយើងត្រូវក្រៅពីការបុណ្យសពហ្នឹង គឺយើងមានចែកជាក្រុមអ្នកដែលធ្វើការបន្តហ្នឹង គឺដើរប្រមូលរបស់អ្វីដែលជាកេរដំណែល ដែលលោកបានធ្វើទាំងឯកសារ ទាំងវីដេអូទាំងអីដែលមានហ្នឹង គឺយើងប្រមូលមកដើម្បីចងក្រងទៅជាឯកសារ ដោយក្នុងបំណងថា ទោះបីជារូបកាយគាត់ទៅបាត់ហើយ ប៉ុន្តែកេរដំណែលរបស់គាត់យើងចង់ប្រមូលទុក»។
លោក មាស នី បន្តថា ក្រុមអ្នកគាំទ្រការងារលោកបណ្ឌិត កែម ឡី ក៏កំពុងពិភាក្សាគ្នាថា ដើម្បីពិនិត្យមើលថា ផ្នែកណាដែលអាចចាប់ផ្ដើមធ្វើបន្តនៅក្រោយពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃសពលោកបណ្ឌិត កែម ឡី បានបញ្ចប់៖ «ដោយសារតែយើងមើលឃើញពីអត្ថប្រយោជន៍នៃការងាររបស់លោក កែម ឡី ក៏យើងឃើញថា មានមនុស្សច្រើនក្រុមទៀត ដែលកំពុងតែជជែក ពិភាក្សាគ្នាថា អ្នកណាត្រូវធ្វើអីក្នុងការបន្តហ្នឹង ហើយអ្វីខ្លះដែលត្រូវបន្ត អ្វីខ្លះត្រូវទុកធ្វើនៅពេលក្រោយ»។
បើទោះជាយ៉ាងនេះក្ដី លោក មាស នី លើកឡើងថា យុទ្ធនាការ ១០០រាត្រី របស់លោក កែម ឡី មានសារសំខាន់ចំពោះដំណើរការផ្លាស់ប្ដូរគំនិតនៃអ្នកដឹកនាំអោយចាប់ផ្ដើមគិតពីតម្រូវការពិតប្រាកដរបស់ពលរដ្ឋ។
ស្របពេលដែលក្រុមអ្នកស្និទ្ធនឹងលោកបណ្ឌិត កែម ឡី មិនទាន់អាចអនុវត្តតាមសកម្មភាពលោកបណ្ឌិត កែម ឡី ក្នុងយុទ្ធនាការ ១០០រាត្រីនេះ មេគណបក្សនយោបាយថ្មោងថ្មីមួយ គឺលោក ពេជ្រ ស្រស់ បានអះអាងថា បានចាប់ផ្ដើមយុទ្ធនាការ ១០០រាត្រីនេះ។
ប្រធានគណបក្សយុវជនកម្ពុជា រូបនេះ លើកឡើងថា លោកបានចុះទៅជួបពលរដ្ឋនៅតាមភូមិជាប់ព្រំដែនបានចំនួន ៦រាត្រីហើយ ប៉ុន្តែបានផ្អាកទៅវិញបណ្ដោះអាសន្នក្រោយមានបញ្ហាសុខភាព៖ «ខ្ញុំមើលឃើញទៅទិសខាងកើតច្រើនជាង ព្រោះខាងកើតមានហានិភ័យដោយសារទី១ ពលរដ្ឋនៅមានកម្រិតការយល់ដឹង។ ទី២ ធនធានធម្មជាតិត្រូវបានបំផ្លិចបំផ្លាញវាអាចប៉ះពាល់ដល់ពលរដ្ឋ ដូចជាជនជាតិភាគតិចគាត់រស់នៅពឹងលើព្រៃឈើជាដើម។ ទី៣ ទៀតទិសខាងកើតហ្នឹង ដែលជាតំបន់ក្ដៅដែលយួនបន្លំយកដីខ្មែរ។ ខ្ញុំបានចុះទៅ ៦កន្លែង ដូចជានៅស្រុកពញាក្រែក នៅភូមិតាអាំក្បែរ នឹងព្រំដែនវៀតណាម ហើយនឹងឃុំជាំក្រវៀន នៅស្រុកមេមត់ នៅក្បែរជាយដែនវៀតណាម ដែរ ស្រុកតំបែរ ស្រុកដូនឪ និងខាងត្បូងឃ្មុំ»។
លោក ពេជ្រ ស្រស់ ពន្យល់ថា ការចុះជួបពលរដ្ឋរបស់លោក គឺមិនមែនក្នុងចេតនាកេងចំណេញនយោបាយឡើយ នៅពេលដែលអ្នកយកព័ត៌មានចោទសួរថា តើលោកបែងចែកបែបណារវាងការចុះមូលដ្ឋាន ដើម្បីកៀរគរអ្នកគាំទ្រ និងការងារ១០០រាត្រី៖ «ខ្ញុំចុះទៅជួបប្រជាពលរដ្ឋអត់ដែលនិយាយរឿងបក្សទេ និយាយតែទុក្ខលំបាករបស់ប្រជាពលរដ្ឋ តើខ្ញុំជួយអ្វីបាន? ហើយបានប្រាប់គាត់ទៀតថា ខ្ញុំជួយបានតែធ្វើរបាយការណ៍ និងសន្និសីទសារព័ត៌មានបំភ្លឺទៅដល់មហាជនទេ»។
អ្នកវិភាគនយោបាយសាទរចំពោះការចូលរួមបែបនេះ ដ្បិតបេសកកម្ម១០០រាត្រី ពុំមែនជារបស់ក្រុមណាមួយផ្ដាច់មុខឡើយ។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការរួមគ្នាបន្តកិច្ចការរបស់លោកបណ្ឌិត កែម ឡី គឺជាគំនិតល្អមួយ៖ «បើមានក្រុមមួយចុះទៅត្បូងឃ្មុំ ដឹងរឿងមួយចំនួនទៅ ក្រុមមួយទៀតចុះទៅបាត់ដំបង ទៅកំពង់សោម ទៅកំពត ដឹងរឿងមួយចំនួនទៀតទៅខេត្តកណ្ដាលដឹងមួយរឿងទៀត។ ក្រុមមួយៗហ្នឹងមិនបាច់ថាទាល់តែដាក់ចូលគ្នាទេ។ អ្នកមួយៗហ្នឹងរកឃើញអីយកមកនិយាយមក ឬត្រូវភ្ជាប់តាមប្រព័ន្ធផ្សព្វផ្សាយក៏ធ្វើទៅវាជាផ្នែកមួយដែលចាប់ផ្ដើមយកទៅដើម្បីទៅបើកភ្នែករដ្ឋាភិបាល អោយមើលឃើញថា តើបញ្ហាអីខ្លះដែលពលរដ្ឋប្រឈម។ អ៊ីចឹងសម្រាប់ខ្ញុំវិញ គឺខ្ញុំមិនប្រកាន់ទេ ខ្ញុំលើកទឹកចិត្តអោយមានច្រើនក្រុមទៀតសម្រាប់ធ្វើកិច្ចការហ្នឹង»។
លោក មាស នី យល់ថា ការបន្តយុទ្ធនាការ ១០០រាត្រីរបស់លោក កែម ឡី នឹងត្រូវចំណាយពេលយូរទៀតទើបអាចសម្រេចបាន ដ្បិតមានការងារមួយចំនួនជាបញ្ហារសើបដែលទាមទារអោយមានការប្រុងប្រយ័ត្ន៕