ដោយ អ៊ុំ រង្សី RFA 2016-10-15
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ នេះ ជាខួប ៤ឆ្នាំហើយដែលព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្ដម សីហនុ បានយាងសោយទិវង្គត។ មន្ត្រីរដ្ឋាភិបាលអះអាងថា រយៈពេល ៤ឆ្នាំ ដែលគ្មានសម្ដេចព្រះនរោត្តម សីហនុ ស្ថានការណ៍នយោបាយ និងការអភិវឌ្ឍប្រទេសជាតិមានស្ថានភាពល្អធម្មតា។ ប៉ុន្តែពលរដ្ឋ សង្គមស៊ីវិល និងមន្ត្រីបក្សប្រឆាំងយល់ថា ស្ថានការណ៍នយោបាយម្ដងតឹងម្ដងធូរ ម្ដងក្ដៅ ម្ដងត្រជាក់ ព្រោះគ្មានអ្នកសម្របសម្រួល ហើយការចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងមន្ត្រីសិទ្ធិមនុស្សបន្តកើតមានដដែល។
ទោះជាសម្ដេចព្រះ នរោត្តម សីហនុ ឬព្រះបរមរតនកោដ្ឋ បានសោយទិវង្គតអស់រយៈពេល ៤ឆ្នាំទៅហើយក្ដី តែព្រះកិត្តិនាមរបស់ព្រះអង្គនៅតែស្ថិតក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរជាច្រើន។ ពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយ នៅតែចាត់ទុកវត្តមានព្រះអង្គ គឺតួអង្គសំខាន់ជួយសម្របសម្រួលស្ថានការណ៍នយោបាយកម្ពុជា។
ការលើកឡើងរបស់ពលរដ្ឋ សង្គមស៊ីវិល និងអ្នកនយោបាយបែបនេះ ខណៈដល់ពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គម្របខួប ៤ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា។
ជាងនេះ គឺស្របពេលដែលស្ថានភាពនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ រឹតតែឡើងកម្ដៅខ្លាំងឡើង។
ស្ថិតក្នុងសំលៀកបំពាក់សំពត់ស៊ឹងបត់ អាវកត្រង់ ដៃម្ខាងកាន់ធូប និងដៃម្ខាងទៀតកាន់ផ្កាឈូក លោកស្រី អ៊ិន ចំរើន និយាយទាំងទឹកមុខស្រងូតស្រងាត់ ថា លោកស្រីតែងមកអុជធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ជារៀងរាល់ឆ្នាំ។ លោកស្រីបន្តថា ជាច្រើនឆ្នាំមកនេះ លោកស្រីនៅតែនឹករលឹក និងសោកស្ដាយដល់ស្នាមព្រះហស្តព្រះអង្គកាលពីនៅមានព្រះជន្ម។
ស្ត្រីវ័យជាង ៨០ឆ្នាំរូបនេះយល់ថា គំរូវីរភាពរបស់សម្ដេច សីហនុ សំខាន់ៗដូចជា ការទាមទារឯករាជ្យ ការរក្សាសុខសន្តិភាព បង្រួបបង្រួមប្រទេស ការគិតគូរពីសុខទុក្ខប្រជារាស្ត្រនៅតែស្ថិតក្នុងដួងចិត្តលោកស្រី។ បន្ថែមពីនេះ លោកស្រីថា ក្នុងរយៈពេល ៤ឆ្នាំដែលគ្មានសម្ដេច សីហនុ លោកស្រីលើកឡើងថា ស្ថានភាពនយោបាយ ហើយការសាមគ្គីភាពរបស់អ្នកនយោបាយខ្មែរនៅតែមានជម្លោះនឹងគ្នា៖ «»។
Image may be NSFW.
Clik here to view.
ទន្ទឹមគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក លុក សាវរៈ នៅរាជធានីភ្នំពេញដែរនោះ យល់ឃើញថា ព្រះមហាក្សត្រគឺជាតួអង្គសំខាន់តែមួយគត់ក្នុងការដោះស្រាយបញ្ហានយោបាយ ពិសេសនៅពេលដែលអ្នកនយោបាយខ្មែរមិនចុះសម្រុងគ្នា។ លោកថា កន្លងមកនៅពេលដែលមានបញ្ហាកើតឡើង អ្នកនយោបាយខ្មែរ ពិសេសរដ្ឋាភិបាលពុំសូវទទួលយកមតិយោបល់ពីភាគីដទៃឡើយ ដូចជាពីអង្គការសង្គមស៊ីវិល ឬសហគមន៍អន្តរជាតិជាដើម។ ជាងនេះទៀត បើមើលលើស្ថានភាពនយោបាយ និងការអភិវឌ្ឍប្រទេសវិញនៅតែបង្កក្តីកង្វល់ដល់ពលរដ្ឋនៅឡើយ៖ «»។
ការកោតសរសើរ និងការគោរពព្រះវិញ្ញាណក្ខន្ធនេះដែរ អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ គឺជាមេដឹកនាំដែលមានលក្ខណៈពិសេសជាងគេនៅប្រទេសកម្ពុជា កន្លងមក។ ជាងនេះ លោកថា ព្រះអង្គគឺជាមហាក្សត្រដែលធ្វើឲ្យមានការបង្រួបបង្រួមជាតិ៖ «»។
សំឡេងចម្រៀង «លាហើយកម្ពុជា»។
ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នាទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។ នៅក្នុងប្រតិទិនឈប់សម្រាករបស់រដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែតុលា ជាថ្ងៃឈប់សម្រាកក្នុងពិធីគម្រប់ខួបនៃការយាងសោយទិវង្គតព្រះបរមរតនកោដ្ឋ។ ស្នាព្រះហស្តសំខាន់ៗរបស់ព្រះ នរោត្ដម សីហនុ ដែលចារទុកក្នុងប្រវត្តិសាស្ត្រ គឺទាមទារឯករាជ្យពីបារាំង ទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ ធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានការរីកចម្រើនខ្លាំងក្នុងពេលព្រះអង្គដឹកនាំប្រទេស និងបង្កើតសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ខែ២៣ តុលា ជាដើម។ ប៉ុន្តែមានការរិះគន់ថា ព្រះអង្គក៏មានជាប់ពាក់ព័ន្ធរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបមួយធ្វើឲ្យកម្ពុជា ធ្លាក់ដល់លេខសូន្យ និងពលរដ្ឋខ្មែររាប់ម៉ឺននាក់បានបាត់បង់ជីវិតនៅក្នុងរបបនោះ។
ទន្ទឹមនឹងការប្រារព្ធវិញ្ញាណក្ខន្ធ ព្រមទាំងការនឹករលឹកដល់អតីតព្រះមហាក្សត្រនេះដែរ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ តែងរៀបចំប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសល និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នៅទីស្នាក់ការកណ្ដាលរបស់ខ្លួនក្នុងក្រុងភ្នំពេញ ជារៀងរាល់ឆ្នាំ។
លោកលើកឡើងទៀតថា ក្រោយការសោយទិវង្គតព្រះបរមរតនកោដ្ឋ ហាក់បីដូចជាគ្មាននិរន្តរភាពមួយដែលមិនបានយកច្បាប់ធ្វើជាគោលការណ៍។ លោកបន្តថា ចំពោះការដោះស្រាយបញ្ហានយោបាយដែលគ្មានសម្ដេច សីហនុ ជាអ្នកសម្របសម្រួលអ្នកនយោបាយខ្មែរ ពេលខ្លះមានចេតនាចង់ដោះស្រាយបញ្ហា ពេលខ្លះអ្នកនយោបាយគ្មានឆន្ទៈក្នុងការដោះស្រាយនោះទេ៖ «»។
ឆ្លើយតបនឹកការលើកឡើងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលការលើកឡើងនេះ។ លោកថា ស្ថានការណ៍នយោបាយ និងការអភិវឌ្ឍប្រទេសជាតិមានស្ថានភាពល្អធម្មតា។ ចំណែកការចរចា ឬមិនចរចា គណបក្សប្រជាជនមានគោលជំហរច្បាស់លាស់៖ «»។
សំឡេងចម្រៀង «លាហើយកម្ពុជា»។
កាលពីពេលដែលអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅមានព្រះជន្មព្រះអង្គតែងចេញព្រះភក្ត្រធ្វើជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយបញ្ហាជម្លោះនយោបាយរវាងខ្មែរ និងខ្មែរ ជាពិសេសនៅពេលដែលមានបញ្ហាជាប់គាំងនយោបាយក្រោយការបោះឆ្នោត ឬនៅពេលមានកម្ដៅនយោបាយកើតឡើងម្តងៗ។
នៅពេលមានបញ្ហាមន្ទិលសង្ស័យអ្វីមួយ ព្រះអង្គតែងកោះហៅមន្ត្រីពាក់ព័ន្ធឲ្យចូលជួបដើម្បីសាកសួរ រាប់តាំងពីបញ្ហាព្រំដែន បញ្ហានយោបាយ ឬការផ្សះផ្សាជាតិ។ ព្រះអង្គតែងណែនាំឲ្យអ្នកនយោបាយខ្មែរចេះស្រឡាញ់រួបរួមគ្នា ដើម្បីកសាងប្រទេសជាតិ។ នៅមុនពេលព្រះអង្គចូលទិវង្គតព្រះអង្គក៏បានថ្លែងសារនយោបាយជាសាធារណៈ រំឭកជាចុងក្រោយឲ្យជនរួមជាតិ ជាពិសេសអ្នកនយោបាយខ្មែរចេះសាមគ្គីគ្នាជាធ្លុងមួយដើម្បីកុំឲ្យបរទេសមើលងាយ។
ប្រជាពលរដ្ឋដែលនឹករលឹកដល់ព្រះបរមរតនកោដ្ឋ ឬអតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានប្រាថ្នាចង់ឲ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសមានសុខសន្តិភាព និងមានការរួបរួមគ្នារវាងអ្នកនយោបាយខ្មែរទាំងអស់។ ជាងនេះទៀត ពលរដ្ឋខ្មែរក៏ចង់ឃើញព្រះមហាក្សត្រ និងអ្នកនយោបាយបច្ចុប្បន្ន ដង្ហែព្រះរាជតម្រិះតាមអតីតព្រះមហាក្សត្រ៕