ក្រោយពីបានទទួលបំណុលពីចិន តើពួកគេទៅបង្អួតចៅហ្វាយឬទៅរាយការណ៏ជូនចៅហ្វាយ? ~Reader
Image may be NSFW.
Clik here to view.

វង្ស សុខេង ភ្នំពេញ ប៉ុស្តិ៍ Fri, 21 October 2016
ភ្នំពេញ: នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិបានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោពលខេមរភូមិន្ទចំនួន ២៣ នាក់ទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការដើម្បីចូលរួមកិច្ចសន្ទនាស្ដីអំពីនយោបាយការពារជាតិរវាងកម្ពុជា-វៀតណាម ថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិចំនួន ៣ ថ្ងៃចាប់ពីថ្ងៃទី ២០ ខែតុលានៅក្នុងទីក្រុងហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថាប្រតិភូកម្ពុជានឹងជួបនាយករដ្ឋមន្ត្រីវៀតណាម និងអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម Nguyen Chi Vinh។
លោកបានថ្លែងថា៖ «មិនមានបញ្ហាអ្វីទេអំពីទំនាក់ទំនងប្រទេសទាំងពីរគឺធម្មតាទេ»។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិបានថ្លែងថាកិច្ចសន្ទនាទ្វេភាគីស្តីពីនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីនេះនឹងត្រូវបានផ្លាស់ប្ដូរនូវបទពិសោធដើម្បីផលប្រយោជន៍ទៅវិញទៅមកលើវិស័យនយោបាយការពារជាតិនៃប្រទេសទាំងពីរព្រមទាំងសំណូមពរ និងទិសដៅនៃកិច្ចសហប្រតិបត្តិការដែលត្រូវបន្តអនុវត្តនាពេលខាងមុខដើម្បីឆ្លើយតបទៅនឹងពិធីសារ និងផែនការសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរដែលបានដាក់ចេញ។
កិច្ចសន្ទនានេះត្រូវបានបន្តពីរបៀបវារៈនៃកិច្ចប្រជុំលើកទី ១ ដែលបានប្រព្រឹត្តទៅនៅកម្ពុជាកាលពីខែតុលាឆ្នាំ ២០១៥ កន្លងមកហើយបាននិងកំពុងពិភាក្សាបើកទូលាយអំពីទស្សនសភាពការណ៍ជាតិអន្តរជាតិពាក់ព័ន្ធនយោបាយការពារជាតិក្នុងស្មារតីនៃការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយការពារជាតិនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។ នេះបើតាមសេចក្ដីថ្លែងការណ៍៕