កិច្ចពិភក្សាព្រះតេជគុណ លួន សុវ៉ាត និង ព្រះតេជគុណ រ័ត្នមុនីពីPhiladelphia.PA.USA អំពីសន្តិភាពតាមន័យព្រះពុទ្ធសាសនានិងសង្គមជាតិ ដើម្បីចូលរួមអបអរសាទរខួបលើកទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ( ២៣តុលា១៩៩១-២៣តុលា២០១៦ )
ខ្លឹមសារសង្ខេបសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសជាហត្ថលេខី១៨ប្រទេសបានចុះរួមមាន :
១.ធានានិងការពារឲ្យមានសន្តិភាពនិងការផ្សះផ្សាជាតិរវាងភាគីទំនាស់ខ្មែរនិងខ្មែរ
២.ធានានិងការពារឲ្យមានការគោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជា
៣.បង្គាប់ឲ្យលុបចោលកិច្ចព្រមព្រៀងនិងសន្ធិសញ្ញាទាំងឡាយណាដែលរដ្ឋាភិបាលកម្ពុជាមិនស្របច្បាប់បានចុះជាមួយបរទេសជិតខាងពិសេសជាមួយប្រទេសយួនក្រោយឆ្នាំ១៩៧៩ចោលទាំងអស់
៤.បង្គាប់បញ្ជារឲ្យដកកងទ័ពកំលាំងប្រដាប់អាវុធនិងនិគមបរទេសយួនដែលរស់នៅខុសច្បាប់ចេញពីកម្ពុជា
៥.ធានានិងការពារមិនឲ្យមានសង្គ្រាមនិងការវិលត្រឡប់របបខ្មៅពីអតីតកាលឡើងវិញ
៦.ធានាឲ្យមានប្រព័ន្ធសេដ្ឋកិច្ចទីផ្សាសេរី
៧.ធានាឲ្យមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនិងការបោះឆ្នោតដ៏ត្រឹមត្រូវនៅកម្ពុជា
៨.ធានានិងការពារជួយសង្គ្រោះឧបត្ថម្ភមហាជនខ្មែរពីជំរុំជនភៀសខ្លួនឲ្យវិលត្រឡប់មកស្រុកវិញឲ្យមានសិទ្ធិរស់នៅមានដីធ្លីផ្ទះសំបែងមានការងារធ្វើជាដើម
៩.ធានានិងការពារឲ្យមានការគោរពសិទ្ធិសេរីភាពសព្វគ្រប់បែបយ៉ាង
១០.ធានានិងផ្តល់ជំនួយជួយកសាងប្រទេសកម្ពុជាឡើងវិញ
តើ២៥ឆ្នាំកន្លងទៅនេះរដ្ឋាភិបាលកម្ពុជាអនុវត្តន៍តាមបានត្រឹមត្រូវដែរឬទេ ?
~Ven. Luon Sovath