Quantcast
Viewing all articles
Browse latest Browse all 40045

បក្ស​ប្រឆាំង​រំពឹង​ថា​បញ្ហា​នយោបាយ​នឹង​មាន​ដំណោះស្រាយ​ក្រោយ​ខួប​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស

Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth


ដោយ ឡេង ម៉ាលី RFA 2016-10-23

គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយ​រំពឹង​ថា បញ្ហា​ខ្វែង​គំនិត​គ្នា​ក្នុង​នយោបាយ​បច្ចុប្បន្ន នឹង​បាន​ដោះស្រាយ​ចេញ​ក្រោយ​ថ្ងៃ​ទី​២៣ តុលា។ ការ​រំពឹង​ទុក គឺ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​បក្ស​ទាំង​ពីរ​នៅ​តែ​តានតឹង។

ការ​រំពឹង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ក្នុង​ពេល​លោក​កត់​សម្គាល់​លើ​ការ​អនុវត្ត​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ចាប់​តាំង​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។

លោក កឹម សុខា ថ្លែង​ថា ថ្វី​បើ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ខ្លះ​មែន ក៏​នៅ​តែ​មាន​បញ្ហា​នៅ​ឡើយ៖ «ពិភពលោក​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ បាន​ដឹង​ច្បាស់​ហើយ​ថា កម្ពុជា កំពុង​មាន​បញ្ហា ដូចជា​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស បញ្ហា​តុលាការ​ជាដើម ដែល​យើង​មិន​អាច​លាក់​បាំង និង​ប្រកែក​បាន​ឡើយ។ ដូច្នេះ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​នៅ​តែ​ទទូច​ឲ្យ​ភាគី​ពាក់ព័ន្ធ ជាពិសេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ទាំងអស់ ត្រូវ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​ឡើង​វិញ​នូវ​ការ​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឲ្យ​បាន​ហ្មត់ចត់ និង​បន្ត​អនុវត្ត​ឲ្យ​បាន​ពេញលេញ»។

Image may be NSFW.
Clik here to view.
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

លោក កឹម សុខា បញ្ជាក់​ទៀត​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​តែ​មាន​សុពលភាព​នៅ​ឡើយ ដោយ​យោង​ទៅ​លើ​វត្តមាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ឃ្លាំ​មើល​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ប្រសាសន៍​របស់​លោក ក៏​ជា​ការ​ឆ្លើយតប​មួយ​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​រាជ​រដ្ឋាភិបាល ដែល​កាល​ពី​ថ្ងៃ​ទី​២០ តុលា ថ្លែង​ថា កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស អស់​សុពលភាព​ហើយ។

នៅ​ថ្ងៃ​ទី​២៣ តុលា ដដែល អង្គការ​យុវជន​មួយ​ក្រុម​ក៏​ជួបជុំ​គ្នា​ដាច់​ដោយឡែក​មួយ​ទៀត​នៅ​ឯ​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិកាំង ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ​ដល់​យុវជន​ដែរ។

នាយក​ប្រតិបត្តិ​អង្គការ​យុវ​សន្តិភាព លោក ឡុង ខែត្រ ដែល​រៀបចំ​ការ​ជួបជុំ​គ្នា​នេះ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​យុវជន​ជំនាន់​ក្រោយ​បាន​ឮ​អំពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ក៏ប៉ុន្តែ​យុវជន​ខ្លះ​មិន​បាន​យល់​ដឹង​ច្បាស់​ទេ​អំពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​នេះ។ លោក​ថា ប្រការ​នេះ​ហើយ​ទើប​ក្រុម​លោក​រៀបចំ​ការ​ផ្សព្វផ្សាយ​នេះ៖ «»។

ទោះ​បី​ជា​នៅ​ឆ្នាំ​២០១៦ ទាំង​រដ្ឋាភិបាល តំណាង​ទូត​បរទេស អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ ប្រារព្ធ​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រួម​នៃ​ជម្លោះ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ក្ដី ក៏​សុពលភាព​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នេះ ត្រូវ​បាន​អ្នក​ពាក់ព័ន្ធ និង​អ្នក​នយោបាយ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បកស្រាយ​ខុស​គ្នា។ ភាគី​រដ្ឋាភិបាល​ថា​អស់​សុពលភាព បក្ស​ប្រឆាំង​ថា​នៅ​តែ​មាន​សុពលភាព ឯ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ថា ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស នេះ មិន​មាន​ខ​ចែង​អំពី​កាលបរិច្ឆេទ​ផុត​កំណត់​ទេ។

ការ​ប្រារព្ធ​ទិវា​ខួប​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្វែរ​មក​ធ្វើ​ឡើង​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន​វិញ នៅ​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ដោយសារ​តែ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ទោះ​ជា​ការ​ប្រារព្ធ​ទិវា​នេះ​បាន​ធ្វើ​ឲ្យ​ស្ទះ​ចរាចរណ៍​ខ្លះ ហើយ​នគរបាល​បាន​រាយ​កម្លាំង​ជាច្រើន​ក្ដី ក៏​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក​ដោយ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ទេ៕

Image may be NSFW.
Clik here to view.
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
Image may be NSFW.
Clik here to view.
ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រារព្ធ​នៅ​ទីស្នាក់ការ​គណបក្ស​នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth
a href="https://1.bp.blogspot.com/-wiukm8AUNXE/WA0V4XNlcbI/AAAAAAAARZA/L-XX0iZoY8AMf5bDMQdTJx7ekkVPRxshQCLcB/s1600/11.jpg" imageanchor="1">Image may be NSFW.
Clik here to view.
ប៉ូលិស​ចរាចរណ៍​បិទ​កំណាត់​ផ្លូវ និង​សម្រួល​ចរាចរណ៍​លើ​ផ្លូវ​ទៅ​កាន់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នា​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Cheu Sideth

Viewing all articles
Browse latest Browse all 40045

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>