Image may be NSFW.
Clik here to view.
ដោយ ប្រាជ្ញ ចេវ RFA 2016-10-26
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចអនុម័តសេចក្តីសម្រេចមួយដែលអាចដាក់វិន័យសមាជិកសភារូបណាដែលមិនបានចូលប្រជុំ ឬនិយាយកាត់គេក្នុងកិច្ចប្រជុំ។ សេចក្តីសម្រេចដែលបន្ថែមលើបទបញ្ជាផ្ទៃក្នុងរបស់សភានេះ ចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២៦ ខែតុលា តទៅ។
ក្រុមតំណាងរាស្ត្របក្សប្រឆាំងដែលចូលរួមកិច្ចប្រជុំនេះដែរ បានប្រឆាំងទាស់សេចក្ដីសម្រេចនេះ។
ចាប់ពីថ្ងៃនេះតទៅ សមាជិកសភាណាដែលធ្វើពហិការ ហើយរងការចោទប្រកាន់ថាគ្មានហេតុផលសមរម្យនោះ ពួកគេនឹងត្រូវរងពិន័យជាប្រាក់ដោយកាត់ប្រាក់ខែ ក្រោយពីសេចក្តីសម្រេចមួយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា បានសម្រេចអនុម័តដាក់វិន័យចំពោះសមាជិកសភាណាធ្វើពហិការកិច្ចប្រជុំ។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ឲ្យដឹងថា សេចក្តីព្រាងសេចក្តីសម្រេចចំពោះការអនុវត្តការដាក់វិន័យតំណាងរាស្ត្រ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី២៦ ខែតុលា តទៅ គឺក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ប្រជុំសម្រេចរួចហើយ។ លោកថា ការអនុម័តនេះមិនចាំបាច់ត្រូវឆ្លងកាត់កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភាឡើយ៖ «គឺជាវិន័យចំពោះបុគ្គលដែលជាតំណាងរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យពលរដ្ឋមើលឃើញថា សូម្បីយើងជាបុគ្គលមានឋានៈឧត្តុង្គឧត្តមនៅក្នុងរដ្ឋសភា ក៏ត្រូវវិន័យដែរបើសិនធ្វើខុស»។
ទោះបីជាយ៉ាងនេះក្ដី គណៈកម្មាធិការអចិន្ត្រៃយ៍សភា មិនទាន់បញ្ជាក់ថា សេចក្តីសម្រេចនេះមានប៉ុន្មានជំពូក និងប៉ុន្មានមាត្រានៅឡើយទេ។
តែទោះយ៉ាងណាក្តី អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងខ្លះៗថា សេចក្តីសម្រេចនេះដកស្រង់ចេញពីបទបញ្ជាផ្ទៃក្នុងរបស់សភា និងរដ្ឋធម្មនុញ្ញ។ ចំណែកការដាក់វិន័យនោះ លោកថា គឺសំដៅទៅលើការមិនបានចូលប្រជុំពេញអង្គ ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ការបើពាក្យសម្ដី និងកាយវិការមិនសមរម្យក្នុងកិច្ចប្រជុំ ឬនិយាយកាត់គេរបស់សមាជិកសភា។
សេចក្តីព្រាងដាក់វិន័យលើអ្នកតំណាងរាស្ត្រដែលស្នើដោយគណៈកម្មការទី៦ នៃរដ្ឋសភា ត្រូវបានអនុម័តដោយសំឡេង ៨ លើ ១២ ប៉ុន្តែសមាជិកសភារបស់គណបក្សប្រឆាំងក្នុងនាមជាប្រធានគណៈកម្មការជំនាញរបស់រដ្ឋសភា ប្រឆាំងទាស់ការអនុម័តនេះ។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងបន្ទាប់ពីកិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ជាអ្នកដាក់វិន័យសមាជិកសភា និងអគ្គលេខាធិការរដ្ឋសភាជាអ្នកអនុវត្តការពិន័យនេះ៖ «មិនមែនដាក់វិន័យលើតែតំណាងរាស្ត្របក្សប្រឆាំងទេ។ តំណាងរាស្ត្រណាធ្វើខុស នឹងត្រូវដាក់វិន័យទាំងអស់»។
ចំណែកតំណាងរាស្ត្រគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា សេចក្តីសម្រេចដែលដាក់ពិន័យលើអ្នកតំណាងរាស្ត្រដែលអវត្តមាននេះ មិនចាំបាច់បង្កើតឡើងនោះទេ ដោយសារតែបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា មានលក្ខណៈគ្រប់គ្រាន់រួចទៅហើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បន្ថែមទៀតថា ចំពោះសេចក្តីសម្រេចដែលបង្កើតបន្ថែមនេះ អាចនឹងមានលក្ខណៈរឹតត្បិត ឬជាចេតនានយោបាយ៖ «ពីព្រោះយើងយល់ថា វា (សេចក្តីសម្រេច) នឹងធ្វើឲ្យស្មុគស្មាញទៅវិញទេ។ យើងមានបទបញ្ជាផ្ទៃក្នុងរបស់សភារួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភាទទួលបន្ទុកអនុវត្តរួចហើយ»។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ តុលា រដ្ឋសភាក៏បានលុបចោលដោយមិនពិចារណាចំពោះសេចក្តីស្នើធ្វើវិសោធនកម្មលើមាត្រាជាច្រើនទាក់ទងនឹងតុលាការ ដែលស្នើដោយក្រុមតំណាងរាស្ត្របក្សប្រឆាំង។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ សង្កេតឃើញថា ការអនុម័តសេចក្ដីសម្រេចដាក់ពិន័យរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាមកពីគណបក្សប្រជាជនកម្ពុជា នេះ មានចរិតនយោបាយ នៅស្របពេលសមាជិកសភាគណបក្សប្រឆាំងបានធ្វើពហិការក្រោយពេលមានការប្រើប្រាស់តុលាការ ដើម្បីដាក់ទោសទណ្ឌតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មួយចំនួននោះ។ ម្យ៉ាងវិញទៀត ការសម្រេចដាក់ពិន័យតំណាងរាស្ត្រនេះ ក៏មិនអាចចាប់បង្ខំឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ឲ្យចូលប្រជុំសភាគ្រប់ស្ថានការណ៍បានដែរ ប្រសិនបើបញ្ហានយោបាយមិនត្រូវបានដោះស្រាយនោះ។ ផ្ទុយទៅវិញ សេចក្ដីសម្រេចនេះហាក់ដូចជាដើរបញ្ច្រាសពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទៅវិញទេ៕