Image may be NSFW.
Clik here to view.
ដោយ សេក បណ្ឌិត RFA 2016-10-25
ក្រសួងមហាផ្ទៃ បដិសេធមិនឆ្លើយតបចំពោះសំណើរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលសុំឲ្យរដ្ឋាភិបាលកម្ពុជា ពន្យល់អំពីផែនការរារាំង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មិនឲ្យវិលចូលស្រុកវិញ។
មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ មានប្រសាសន៍ប្រាប់អាស៊ីសេរី កាលពីយប់ថ្ងៃអង្គារ ខែតុលា ថា កម្ពុជា មានអធិបតេយ្យភាពរបស់ខ្លួនដែលមិនចាំត្រូវឆ្លើយតបគ្រប់រឿងចំពោះស្ថាប័នជាតិមួយនេះឡើយ៖ «ដូចជាមិនត្រូវការពន្យល់អីណាទេ ព្រោះ UN មិនមែនជាគ្រូរបស់កម្ពុជាទេ កម្ពុជាមានអធិបតេយ្យភាពរបស់ខ្លួនតើ…»។
ទោះយ៉ាងណា លោក ខៀវ សុភ័គ ពន្យល់ថា លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះកាលពីថ្ងៃទី១២ ខែតុលា ស្ដីពីរដ្ឋាភិបាលកម្ពុជា ត្រៀមកងកម្លាំងដើម្បីទប់ស្កាត់មិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញនោះ ក្រសួងមហាផ្ទៃ មិនទាន់បានទទួលបាននៅឡើយ ហើយក៏មិនបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលឡើយ។ លោកបន្តថា រដ្ឋាភិបាលនៅតែស្វាគមន៍ការវិលត្រឡប់របស់លោក សម រង្ស៊ី មកស្រុកវិញជានិច្ច។
កាសែត ខេមបូឌា ដេលី (Cambodia Daily) បានដកស្រង់សាររបស់អ្នកស្រី វ៉ាន់ហ៊ី លី (Wan Hea Lee) តំណាងប្រចាំប្រទេសនៃការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សដែលបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា៖ "សេចក្ដីសម្រេចដែលគេដឹងឮជាសាធារណៈ បិទផ្លូវមិនឲ្យលោក សម រង្ស៊ី វិលចូលកម្ពុជា វិញនោះ ខ្វះភាពសមស្រប ដូច្នេះអាចចាត់ទុកបានថា ជាការសម្រេចតាមទំនើងចិត្ត និងគ្មានហេតុផលត្រឹមត្រូវ"។
អ្នកស្រីបន្តថា គណៈកម្មាធិការសិទ្ធិមនុស្សបានកត់សម្គាល់ថា សារាចរណែនាំរបស់រដ្ឋាភិបាលបានបំពានបទប្បញ្ញត្តិនានា ក្នុងកិច្ចព្រមព្រៀងអន្តរជាតិស្ដីពីសិទ្ធិស៊ីវិល និងនយោបាយដែលកម្ពុជា ក៏ជាម្ចាស់ហត្ថលេខីមួយដែរនោះ។
អ្នកស្រី វ៉ានហ៊ី លី បានឲ្យដឹងតាមសារអេឡិចត្រូនិកនោះទៀតថា៖ "គ្មានករណីណាមួយដែលអាចដកហូតសិទ្ធិរបស់បុគ្គលក្នុងការចូលប្រទេសរបស់ខ្លួនបានឡើយ។ ការរឹតបន្តឹងមួយចំនួនអាចធ្វើទៅបាន ប៉ុន្តែវាគួរតែសមហេតុសមផលក្នុងកាលៈទេសៈណាមួយ ហើយមិនត្រូវដាក់ការរឹតបន្តឹងទាំងនោះតាមអំពើចិត្តនោះទេ"៕