ការចាក់ទុនពីធនាគារជាតិកាណាដាដែល មានបណ្តាញឆ្លើយឆ្លងខ្វែងខ្វាត់នៅជុំវិញពិភពលោក និងជាធនាគារដ៏ធំជាងគេនៅកាណាដា គឺជាសក្តានុពលវិជ្ជមានសម្រាប់ធនាគារ ABA ដែលមានសាវតា រយៈពេល២០ឆ្នាំមកហើយនៅប្រទេសកម្ពុជាក្នុង វិស័យធនាគារខណៈដែលវិស័យកំពុងតែមានសន្ទស្សន៍ឡើងខ្ពស់។ ធនាគារនេះមានទ្រព្យសកម្មប្រមាណ ២១៩ពាន់លានដុល្លាកាណាដាគិតត្រឹមដើមឆ្នាំនេះ បានក្លាយជាស្ថាប័នពីអាមេរិកខាងជើងទីមួយធ្វើជាម្ចាស់ភាគទុនិកធំរបស់ធនាគារ ABA នៅកម្ពុជា កាន់កាប់ភាគទុន រហូតដល់ ៩០% នៃភាគទុនសរុប។ ការប្រកាសនេះ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅ សណ្ឋាគារសូហ្វីតែលភ្នំពេញក្នុង សន្និសីទសារ ព័ត៌មានរួមគ្នាស្ដីអំពីការក្លាយជាម្ចាស់ ភាគទុនិកធំរបស់ធនាគារជាតិកាណាដាក្នុងធនាគារ ABA។
↧